no-alternative title

ស្មាតហ្វូន Hiya Zoom X មកដល់ទីផ្សារកកម្ពុជាហើយ ជាមួយនឹងតម្លៃពិសេសត្រឹមតែ 115 ដុល្លាប៉ុណ្ណោះ

Hiya Zoom X គឺជាទូរស័ព្ទស្មាតហ្វូនដ៏ប្រណីត បានមកដល់ទីផ្សារកកម្ពុជាហើយ ជាមួយនឹងតម្លៃពិសេសត្រឹមតែ 115 ដុល្លាប៉ុណ្ណោះ។ វត្តមានរបស់ Hiya Zoom X ត្រូវបានគេជឿជាក់ថា ប្រិយមិត្តប្រាកដជាចាប់អារម្មណ៍ភ្លាមៗ ដោយគ្រាន់តែឃើញរូបរាងដ៏ប្រណិតរបស់ស្មាតហ្វូននេះ ពីព្រោះថា ការរចនារូបរាងស្មាតហ្វូនម៉ូដែលថ្មីមួយនេះ គឺពិតជាពិសេសមែនទែន ដោយក្រុមហ៊ុន Hiya បានគិតទៅដល់ភាពឆើតឆាយស៊ីវីល័យ និងភាពទាន់សម័យបំផុត សម្រាប់អ្នកប្រើប្រាស់ ពិសេសជាមួយយុវវ័យតែម្តង ហើយបើនិយាយពីតម្លៃទៀតសោធក៏សមរម្យផងដែរ ។

និយាយពីការចាប់អារម្មណ៍ដំបូងបង្អស់របស់ប្រិយមិត្ត យើងខ្ញុំជឿជាក់ថា គឺប្រាកដជារូបរាងរបស់វាផ្ទាល់តែម្តង ដោយសារតែទូរស័ព្ទនេះ ត្រូវបានក្រុមហ៊ុនផលិតឡើងយ៉ាងប្រណិត ជាមួយអេក្រង់ Notch Screen ដែលកំពុងតែមានការចាប់អារម្មណ៍ និងពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូន ដោយផ្នែកមុខនៃកញ្ចក់អេក្រង់ មានការរចនាធំទូលាយ អេក្រង់ពេញផ្ទៃស្មើហ្គេមខាង និងមានកាមេរ៉ា ស៊ិនស័រ និងឧបាល័រស្តាប់ការសន្ទនា នៅលើចំណុច Notch ផ្ទាល់តែម្តង។ មកមើលសំបកខាងក្រោយវិញ ចំណុចដ៏គួរឲ្យចាប់អារម្មណ៍ដំបូងគឺកាមេរ៉ាភ្លោះរបស់វា ដែលមាននៅចុងខាងលើផ្នែកខាងក្រោយ ជាមួយអំពូល LED Flash នៅចំកណ្តាលមួយគ្រាប់ផងដែរ និងអក្សរ HIYA នៅចំកណ្តាល។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅផ្ទៃខាងក្រោយរបស់ Hiya Zoom X ត្រូវបានក្រាលដោយផ្ទាំងកញ្ចក់រលើបរលោងតែម្តង។ ចំណែកវ័ន្តជុំវិញនៃគែម ដែលបាបភ្ជាប់ខាងមុខ និងខាងក្រោយនៃទូរស័ព្ទ ត្រូវបានរចនាកាន់តែទាក់ទាញ មិនចាញ់កំពូលស្មាតហ្វូនផ្សេងៗឡើយ ដោយស្រោបដោយអាលុយមីញ៉ូម ដោយមានការបំពាក់នូវប៊ូតុងចុចចាក់សោរ និងប៊ូតុងឡើងចុះសម្លេង នៅផ្នែកខាងស្តាំ និងខាងឆ្វេងមានរន្ធសម្រាប់ដោតស៊ីមកាតផងដែរ និងមេម៉ីរីកាត ដែលអាចទ្រទ្រង់ជាមួយប្រព័ន្ធ 4G LTE ដំណើរការយ៉ាងរលូនតែម្តង និងមានរន្ធ micro USB នៅផ្នែកខាងលើ ជាមួយរន្ធដោតកាស់ផងដែរ។ 

និយាយពីអេក្រង់របស់ Hiya Zoom X ក៏ចង់បញ្ជាក់ថា វាត្រូវបានបំពាក់កញ្ចក់អេក្រង់ទំហំ 5.7 អ៊ីង Full HD display ដែលលាតសន្ធឹងពេញផ្ទៃខាងមុខ ធំទូលាយ ងាយស្រួលក្នុងការប៉ះថាច់បានយ៉ាងរលូនតែម្តង និងផ្តល់ជូននូវកម្រិតពន្លឺច្បាស់ត្រជាក់ភ្នែក ជាមួយកម្រិត 18:9 Aspect Ratio។ ស្មាតហ្វូននេះ អចប្រើប្រាស់អេក្រង់ពីរបាននៅក្នុងពេលតែមួយ ដោយគ្រាន់តែចុចពីរដងទៅលើបូតុងជ្រុងខាងក្រោនេះ។ ហើយនិយាយពីសមត្ថភាពកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយរបស់វាវិញម្តង ដែលមានទំហំ 13 មេហ្គាភិចសែល ជាមួយអំពូល Flash មួយគ្រាប់ ធ្វើឲ្យការថរូបភាពបានកាន់តែច្បាស់ និងមានសមត្ថភាពក្នុងការថតវិដេអូបានកម្រិត HD ផងដែរ។ ចំណែកកាមេរ៉ាខាងមុខមានទំហំ 8 មេហ្គាភិចសែល ផ្តល់ជូននូវការចាប់យករូបភាពបានយ៉ាងច្បាស់ ពិសេសគឺមុខងារ Selfie ផ្ទាល់តែម្តង។

ស្មាតហ្វូន Hiya Zoom X ត្រូវបានបំពាក់ឲ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android Oreo 8.1 ដែលត្រូវបានភ្ជាប់ជាមួយអីនធើហ្វេស ដ៏ស្រស់ស្អាតផងដែរ។ Hiya Zoom X ក៏ត្រូវបានបំពាក់មកជាមួយនូវអង្គចងចាំ RAM ទំហំ 2GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 16GB  មិនតែប៉ុណ្ណោះ ស្មាតហ្វូនេះ ក៏អាចអនុញ្ញាតិឲ្យដាក់បន្ថែម microSD បានថែមទៀតផង។ អ្វីដែលកាន់តែពិសេសជាមួយថាមពលថ្មកាន់តែខ្លាំង ទំហំ 2800 មីលីអំពែម៉ោង ដែលកាន់តែថាមពលបានកាន់តែយូរជាងមុនទ្វេរដង ដែលអាចផ្តល់ជូននូវការប្រើប្រាស់ពេញមួយថ្ងៃតែម្តង ។ មុខងារដ៏ពិសេសមួយទៀត គឺបច្ចេកវិទ្យាស្គែនមុខ Face Scanner ដែលផ្តល់ជូននូវសុវត្ថិភាពក្នុងការប្រើប្រាស់ផងដែរ។ 

 

សរុបមក សម្រាប់ HIYA ZOOM X ទូរស័ព្ទស្មាតហ្វូនថ្នាក់កណ្តាលម៉ូដែលថ្មី ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការប្រើប្រាស់ ជាមួយនឹងការរចនារូបរាង  និងកម្មវិធីប្រើប្រាស់ក៏ទាន់សម័យ ហើយនិយាយពីតម្លៃវិញក៏សមរម្យផងដែរ គឺត្រឹមតែ 115 ដុល្លាតែប៉ុណ្ណោះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន