no-alternative title

HYUNDAI TUCSON 2019 រថយន្ត SUV ស៊េរីថ្មី បង្ហាញវត្តមាននៅកម្ពុជាហើយ មើលទៅពិតជាស្រស់ស្អាតមិនធម្មតានោះទេ!

Hyundai Tucson 2019 ដែលជារថយន្ត SUV ស៊េរីថ្មីរបស់ក្រុមហ៊ុនកូរ៉េ បានបង្ហាញខ្លួនដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ដាក់តាំងបង្ហាញ New York auto show 2018 ជាមួយនឹងសមត្ថភាពកាន់តែអស្ចារ្យ និងការបន្ថែមនូវប្រព័ន្ធមុខងារជំនួយរបស់ Active Driver Assist ថែមទៀតផង។ សម្រាប់ការអាប់ឌែតថ្មីនៅលើរថយន្តដ៏ប្រណិត Compact Crossover នេះ គឺការកែប្រែទៅលើផ្នែកខាងមុខ និងអំពូលភ្លើងមុខរបស់វាតែម្តង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងក្រៅរបស់រថយន្ត Tucson 2019 ក៏មានការធ្វើបច្ចុប្បន្នភាពកាន់តែស្រស់ស្អាតផងដែរជាមួយនឹងការប្រើប្រាស់នូវអំពូលកាត់អ័ព្ទ និងការកែប្រែទៅលើអំពូលផ្នែកខាងក្រោយថែមទៀត។ រថយន្តនេះ ប្រើប្រាស់នូវកង់ 3 ទំហំគឺមានទំហំ 17 អ៊ីង និង  18 អ៊ីង ព្រមទាំងទំហំ 19 អ៊ីង Alloy Wheels ដែលអ្នកអាចជ្រើសរើសបាន។ 

រថយន្តស៊េរីថ្មីនេះ គឺមានការរចនារូបរាងថ្មីស្រឡាងតែម្តងសម្រាប់ផ្នែកខាងក្នុងរបស់រថយន្ត Hyundai Tucson 2019 ក៏មានការផ្លាស់ប្តូរច្រើនផងដែរ។ មានការផ្លាស់ប្តូរនូវអេក្រង់ Touchscreen ដែលធ្លាប់បានឃើញប្រើប្រាស់រួចមកហើយនៅលើរថយន្តជាច្រើនរបស់ក្រុមហ៊ុន Hyundai ដូចជា Elantra GT, Kona និង Santa Fe ។ វាក៏មានការប្រើប្រាស់នូវប្រព័ន្ធ electronic parking brake សម្រាប់ជាស្តង់ដារនៅគ្រប់ម៉ូដែលទាំងអស់ថែមទៀត។ រថយន្ត 2019 Tucson ក៏មានការផ្លាស់ប្តូរទៅលើកៅអីស្បែកអង្គុយនៅក្នុងរថយន្តផងដែរ។

សម្រាប់រថយន្ត SE និង Value នេះ នឹងប្រើប្រាស់នូវម៉ាស៊ីនទំហំ 2.0-liter I-4 ដែលមានកម្លាំងថាមពលដល់ទៅ 164 s សេះនិងកម្លាំងរមួលដល់ទៅ 151 lb-ft ផង ដែរ។ សម្រាប់ម៉ូដែល SEL, Sport និងម៉ូដែល Limited នោះ គឺមានប្រើប្រាស់នូវម៉ាស៊ីនប្រភេទ 2.4-liter I-4 ដែលមានកម្លាំងដល់ទៅ 181 សេះ និងកម្លាំងរមួល 175 lb-ft ជំនួសអោយកម្លាំង 175 សេះ, 195-lb-ft 1.6-liter turbo-four ។ ការប្រើប្រាស់នូវចង្កឹះលេខអូតូ 6 វគ្គនឹងធ្វើឱ្យរថយន្ត 2019 Tucson ល្អបំផុតក្នុងការប្រើប្រាស់។

រថយន្ត Tucsons 2019 ទាំងអស់នឹងភ្ជាប់មកជាមួយនូវ 7.0-inch touchscreen មុខងារ Apple CarPlay និង Android Auto រួមជាមួយនឹងប្រព័ន្ធមុខងារជាច្រើនទៀតដូចជា Collision Warning, Automatic Emergency Braking, Pedestrian Detection និង Lane Keeping Assist ផងដែរ។ រថយន្តនេះ ក៏មានការបន្ថែមនូវមុខងារការបើកភ្លើងហ្វាស្វ័យប្រវត្តិ Automatic High Beams, Adaptive Cruise Control ការមើលកាមេរ៉ានៅជុំវិញរថយន្ត Multi-Camera Around View Monitor system, ការជូនដំណឹងទៅកាន់អ្នកបើកបរអោយមានការប្រុងប្រយ័ត្ន Driver Attention Warning, ការបញ្ចូលថ្មតាមប្រព័ន្ធឥតខ្សែ Wireless Phone Charging និងការបញ្ចូលថាមពលតាម USB Port នៅកៅអីខាងក្រោយផងដែរ។

រថយន្ត Hyundai Tucson 2019 មានដាក់លក់នៅកម្ពុជាហើយ។ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ជាងនេះ លោកអ្នកអាចធ្វើការទស្សនាបាននៅ Hyundai Showroom៕

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន