no-alternative title

កញ្ញា សុខ ពិសី និងកញ្ញា ឡូរ៉ា ម៉ម ក្លាយជាតារាតំណាងរបស់ទូរស័ព្ទ vivo ហើយ នេះបើយោងតាមការបង្ហាញពី Page ផ្លូវការរបស់ vivo

បន្ទាប់ពីក្រុមហ៊ុន vivo បានផុសលើផេកផ្លូវការរបស់ខ្លួនរូបភាពចំនួនមួយសន្លឹកដែលបានឲ្យអតិថិជនរបស់ខ្លួនចូលរួមទស្សន៍ទាយថានរណាជាតារាតំណាងថ្មីរបស់ក្រុមហ៊ុន vivo រួចមកហើយនោះ យើងឃើញថាមានអតិថិជនជាច្រើនបានចូលរួមទស្សន៍ទាយនិងធ្វើការShare លើរូបភាពមួយសន្លឹកនេះ។ ផ្អែកទៅលើផេកផ្លូវការរបស់ក្រុមហ៊ុន vivo នៅថ្ងៃនេះបានបង្ហោះនៅរូបភាពបង្ហាញអំពីវត្តមានរបស់តារាតំណាងថ្មីបន្ថែមទាំងពីររូបទៀតនោះគឺ កញ្ញា សុខ ពិសី និង កញ្ញា ឡូរ៉ា ម៉ម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៍មានេនះ គឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ នៅវត្តមានរបស់តារាស្រីទាំងពីរដួងនេះ ដែលពួកគាត់ទាំងពីរ គឺជាតារាកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ជាក់ស្តែង កញ្ញា សុខ ពិសី គឺជាតារាស្រីមួយរូប ដែលទទួលបានភាពល្បីល្បាញជាច្រើនឆ្នាំណាស់មកហើយ គាត់ត្រូវបានអ្នកគាំទ្រស្រលាញ់ចូលចិត្តជាច្រើន នូវបទចម្រៀងរបស់កញ្ញាផ្ទាល់ ក៏ដូចជារូបសម្រស់ស្រស់ស្អាតរបស់គាត់។ ពិសេសទៅទៀតពេលណាកញ្ញាទៅ Concert តាមខេត្តម្តងៗ នោះ គឺមានអ្នកមកទស្សនានិងគាំទ្រទៅលើរូបគាត់យ៉ាងខ្លាំងផងដែរ ហើយក្នុងនោះភាគច្រើនជាយុវវ័យក្មេងៗតែម្តង។ 

 

ងាកមកកញ្ញា ឡូរ៉ា ម៉ម វិញដែលចេះលេងផ្នែកហ្គីតាយ៉ាងស្ទាត់ជំនាញ និងជាតារាចម្រៀង Original Song កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើនទៅលើការបទចម្រៀងក៏ដូចជាMVថ្មីៗរបស់គាត់ផងដែរ។ កញ្ញា ឡូរ៉ា ម៉ម គាត់បានចេញបទចម្រៀងជំនាន់មុនដូចជាបទ ស្វារាំមាំឃីស រាំមិនឆ្អែតទេ ដែលសុទ្ធសឹងតែជាបទដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។ 

 

ដូចនេះយើងឃើញថាក្រុមហ៊ុន vivo ពេលនេះ គឺមានតារាតំណាងបីរូបសុទ្ធតែជាតារាល្បីល្បាញដូចជា លោក ព្រាប សុវត្ថិ កញ្ញ សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម ដែលគេនឹងជឿជាក់ថាពួកគាត់អាចជំរុញទៅលើBrandingក៏ដូចជាការលក់របស់ខ្លួនឲ្យកាន់តែខ្លាំងជាងនេះទៅទៀត។ ដោយឡែកតាមរយះពត៌មានមិនផ្លូវការមួយបានឲ្យដឹងថាក្រុមហ៊ុន vivo នឹងយកនូវម៉ូដែលថ្មីរបស់ខ្លួនមកកាន់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ដែលមានបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់មិនខុសពីរៀមច្បងរបស់វា X21 នោះទេ។ 

 

បើយើងមើលលើទីផ្សារបច្ចុប្បន្នដែលទីផ្សារទូរស័ព្ទកំពុងឡើងខ្លាំង ក៏ដូចជាក្រុមហ៊ុនទូរស័ព្ទផ្សេងៗចេញនូវម៉ូដែលថ្មីៗជាបន្តបន្ទាប់នោះ ក្រុមហ៊ុន vivo អាចនឹងមិនខុសពីក្រុមហ៊ុនផ្សេងឡើយ ពីព្រោះពេលនេះក្រុមហ៊ុន vivo បានជ្រើសតារាតំណាងថ្មីបន្ថែមដើម្បីអាចជួយជំរុញវិសាលភាពនិងការលក់ម៉ូដែលថ្មីរបស់ខ្លួន។ ដូចនេះយើងនឹងរង់ចាំមើលទាំងអស់គ្នាថាម៉ូដែលមួយណាជាម៉ដែលថ្មីរបស់ខ្លួន?

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន