no-alternative title

ក្រុមហ៊ុន Phibious បានប្រកាសគម្រោងឌីជីថលថ្មី តាមរយៈដៃគូសហការ ដើម្បីឆ្លើយតបនឹងសក្តានុពល ឌីជីថលនៅក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា

កាលពីម្សិមិញនេះ ក្រុមហ៊ុន ហ្វីបៀស (Phibious) បានរៀបចំសន្និសីទកាសែតមួយ ដើម្បីប្រកាសតែងតាំងមុខតំណែងនាយកគ្រប់គ្រង និងជាដៃគូប្រចាំប្រទេស កម្ពុជា ជូនទៅលោក សៀត ស៊ីសុភក្តិ ដែលជាអ្នកជំនួញវ័យក្មេងមួយរូប របស់កម្ពុជា ដែលមានបទពិសោធន៍យ៉ាងក្រាស់ក្រែលលើផ្នែកទីផ្សារ និងផ្នែកផ្សព្វផ្សាយអស់រយៈពេល 20 ឆ្នាំមកហើយ។ ពិធីនេះ បានប្រារព្ធឡើងនៅ The Facory ដែលមានការញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដៃគូសហការ និងអ្នកសារព័ត៌មានជាច្រើនរូប។  

តាមប្រសាសន៍របស់លោក Mervyn Cheo បានលើកឡើងថា "យើងពិតជាមានមោទនភាពជាខ្លាំង ដោយមានអ្នកជំនួញជើងចាស់ ផ្នែកទីផ្សារកម្ពុជា ដូចជា លោក សៀត ស៊ីសុភក្តិ ដែកបានចាប់អារម្មណ៍ចូលរួមជាមួយយើងដែលបច្ចុប្បន្ន កំពុងគ្រប់គ្រងក្រុមហ៊ុនដ៏ជោគជ័យមួយ គឺក្រុមហ៊ុន Active Communications ដែលជាក្រុមហ៊ុនផ្តោតលើការ Events management & Activation។ តាមរយៈបទពិសោធរបស់គាត់ យើងជឿថា ហ្វីបៀស (Phibious) នឹងទទួលបានទីផ្សារកាន់តែធំជាងមុន បន្ទាប់ពីការរួមបញ្ចូលគ្នានេះ។” 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក សៀត ស៊ីសុភក្តិ បានបង្ហាញនូវចំណាប់អារម្មណ៍ថា "លោក ពិតជាមានមោទនភាពក្នុងនាមជាថ្នាក់គ្រប់គ្រងមួយរូបរបស់ ហ្វីបៀស (Phibious) ដែលគ្រប់គ្នាស្គាល់ថា គឺជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខដំបូងគេ នៅក្នុងទីផ្សារកម្ពុជាអស់រយៈពេល 16 ឆ្នាំមកហើយ។ ខ្ញុំមានទំនុកចិត្តលើការរួមបញ្ចូលក្រុមហ៊ុនជាមួយ ហ្វីបៀស (Phibious) ដែលត្រូវបានទទួលស្គាល់លើផ្នែកគំនិតច្នៃប្រឌិត និងជំនាញ ផ្នែកឌីជីថល ក៏ដូចជាបទពិសោធន៍ និងជំនាញរបស់ខ្ញុំលើ Events management & Activation។ យើងនឹងបន្តបង្កើតនូវការងារ និងព្រឹត្តិការណ៍ធំៗដែលធ្វើឲ្យអតិថិជនគោល ដៅចងចាំវត្តមានម៉ាកផលិតផល និងសេវារបស់លោកអ្នកក្នុងទីផ្សារកម្ពុជានេះ”។ នៅពេលនេះ ហ្វីបៀស (Phibious) ក៏កំពុងមមាញឹកបង្កើតកម្មវិធីទូរស័ព្ទដែលជាដំណោះស្រាយ ផ្នែកទីផ្សារដោយមានការចូលរួមសហការពី WML។ ដំណោះស្រាយរវាង offline-to-online ត្រូវបានគេរំពឹងថា នឹងជួយភ្ជាប់ម៉ាកផលិតផល និងសេវារបស់លោកអ្នកទៅនឹងអតិថិជនគោលដៅបានយ៉ាងរលូន។

លោក សៀត ស៊ីសុភក្តិ បានបន្តថា “ផ្នែកមួយដ៏ធំនៃការលក់នាពេលបច្ចុប្បន្ន គឺបានមកតាមរយៈការជះឥទ្ធិពលពីឌីជីថល។ ភាពជោគជ័យថ្មីរបស់ទីផ្សារសម្រាប់ម៉ាក ផលិតផល និងសេវា នាសព្វថ្ងៃនេះ គឺពឹងផ្អែកលើសមត្ថភាពដើម្បីជំរុញការសម្រេចចិត្តតាមរយៈប្រព័ន្ធឌីជីថល ស្របពេលដែលអ្នកប្រើប្រាស់អាចទទួលបានបទពិសោធនពីម៉ាក ផលិតផល និងសេវា នៅតាមកន្លែងដែលក្រុមហ៊ុនរៀបចំសម្រាប់អតិថិជនគោលដៅ។ ដំណោះស្រាយទីផ្សារថ្មីតាមរយៈទូរស័ព្ទ នឹងអាចជួយឲ្យម៉ាកផលិតផល និងសេវារបស់អ្នកអាចបានឃើញ និងព័ត៌មានបានទៅដល់អតិថិជនគោលដៅ និងអាចឈានទៅជាអ្នក ប្រើប្រាស់ផលិតផល និងសេវារបស់អ្នកផងដែរ”។  នេះគឺជាការពិតមួយដែល មាតិកា គឺជាសារៈសំខាន់បំផុតមួយរបស់ឌីជីថល។ វាគឺជាផ្នែកស្នូលនៃ យុទ្ធនាការទីផ្សារ ដើម្បីទទួលបានជោគជ័យតាមរយៈការផ្សព្វផ្សាយដោយប្រើវិធីចាស់ៗ រហូតឈានដល់ការធ្វើទីផ្សារតាមរយៈឌីជីថលក្នុងពេលបច្ចុប្បន្នដោយផ្អែកលើការផ្លាស់ប្តូររបស់តិថិជនគោលដៅ។

 

លោក សៀត ស៊ីសុភក្តិ បញ្ជាក់បន្ថែមថា “មាតិកា នៅលើឌីជីថល មានន័យថាផ្តល់ ការកម្សាន្តជាចំបង។ រាល់ការផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ម៉ាក ផលិតផល និងសេវា ហាក់ដូចជាភ្លេចអំពី មូលដ្ឋានគ្រឹះនៃការផ្សាយពាណិជ្ជកម្ម ដោយព្យាយាមបញ្ចូលសារអំពីព័ត៌មាន ផលិតផល និងសេវា ជាជាងច្បិចយកចំណុចសំខាន់ និងការកម្សាន្ត។ នាពេលបច្ចុប្បន្ននេះគ្រប់គ្នា មានការយល់ដឹង និងមានជម្រើសកាន់តែច្រើននូវអ្វីដែលពួកគេចង់មើល និងអាន។ ដោយផ្អែកលើចំណុចនេះផងដែរ យើងឥឡូវនេះ ក៏បានចាប់ដៃគូពាណិជ្ជកម្មជាមួយ Kongchak ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត និងរឿងភាគខ្មែរដែលធ្លាប់ផលិតបាន ស្នាដៃធំៗ នាពេលកន្លងមកដូចជារឿង  Jailbreak & Funny Family” ជាដើម។

លោក សៀត ស៊ីសុភក្តិ បានពន្យល់ទៀតថា ភាពជាដៃគូពាណិជ្ជកម្មជាមួយ Kongchak នឹងធ្វើ ហ្វីបៀស (Phibious) អាចទាញរាល់មាតិការបស់ Kongchak ឲ្យទៅជាមាតិការបស់ម៉ាក ផលិតផល និង សេវា និងក៏ដូចជាការបង្កើតមាតិកាថ្មីរួមគ្នាផងដែរ។ ថ្មីៗនេះយើងរួមគ្នា ចាប់ផ្តើមដោយផលតិរឿងកំប្លែងបែបរ៉ូមែនទិចមានចំណងជើងថា "ស្នេហាក្មេងៗ" ឬ “Young Love” ដែលនឹងត្រូវបញ្ចាំងនៅរោងកុននៅដើមឆ្នាំក្រោយ និងរឿងមួយ ទៀត គឺជា រឿងភាគដ៏ពេញនិយម គឺរឿង “គ្រួសាររីករាយ” ឬ “Funny Family”។

លោក Mervyn Cheo បានកត់សំគាល់ថា “លោក Jeff Bezos បាននិយាយថា បច្ចុប្បន្ននេះ គឺជាសម័យនៃការផ្លាស់ប្តូរដែលយើងមិនអាចរំពឹងលើអ្វីមួយនោះទេ គឺយើងត្រូវបង្កើតដោយខ្លួនឯង។ ភាពខ្លាំងតែមួយគត់ដែល អ្នកអាចមានប្រៀបលើដៃគូ ប្រកួតប្រជែងគឺភាពបត់បែន និងរហ័សរហួន។ ពីព្រោះថាគ្មានអ្វីដែលជាភាពឋិតថេរ គ្រប់យ៉ាងដែលអ្នកបានបង្កើត បន្ទាប់មកអ្នកផ្សេងទៀតនឹងចម្លង។ ដូច្នេះសម្រាប់ ហ្វីបៀស (Phibious) យើងកំពុងបង្កើតមធ្យោបាយសារជាថ្មីដែលជាក្រុមហ៊ុនដៃគូផ្សព្វផ្សាយ ពាណិជ្ជកម្មដើម្បីដំណោះស្រាយរាល់បញ្ហាលើផ្នែកទីផ្សាររបស់អតិថិជន។ យើងជឿជាក់ថាមធ្យោបាយតែមួយគត់ដែលអាចទស្សន៍ទាយអនាគតទៅថ្ងៃខាងមុខនោះគឺការស្រមៃ និងការបង្កើតវាឲ្យចេញជារូបរាង។ 

យើងបានបង្កើតក្រុមហ៊ុន ហ្វីបៀស ( Phibious) កម្ពុជា អស់រយៈពេល 16 ឆ្នាំមកហើយ ដើម្បីផ្តល់ជូននូវដំណោះស្រាយ និងមធ្យោបាយលើទីផ្សារថ្មីៗ សម្រាប់ម៉ាកផលិតផល និងសេវាផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ហើយថ្ងៃនេះ យើងកំពុងបង្កើតអ្វី ដែលជាបែបផែនទីផ្សារថ្មី ដើម្បីឆ្លើយតបនឹងសម័យឌីជីថលនេះ។" នាបច្ចុប្បន្ន ក្រុមហ៊ុន ហ្វីបៀស (Phibious) គឺជាបណ្តាញដៃគូផ្សព្វផ្សាយពាណិជ្ជកម្មឯករាជ្យ ធំបំផុតនៅឥណ្ឌូចិន ដែលមានបុគ្គលិកជំនាញចំនួន 200នាក់ ដោយគ្រោងនឹងពង្រីកទៅកាន់បណ្តាប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំខាងមុខនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន