no-alternative title

Huawei Nova3 និង Nova 3i បើកលក់ថ្ងៃដំបូង បានធ្វើឲ្យរញ្ជួយនៅផ្សារទំនើបអ៊ីអន 2 សែនសុខ ចាប់ពីជាន់ក្រោមរហូតដល់ជាន់លើ

កាលពីថ្ងៃទី 18 ខែសីហានេះ ក្រុមហ៊ុន Huawei បានប្រារព្ធពិធីសម្ពោធ និងដាក់ថ្ងៃដំបូងជាផ្លូវការនូវស៊េរីថ្មី Huawei Nova3 និង Nova 3i ដែលបានធ្វើឲ្យរញ្ជួយកម្មវិធីនៅផ្សារទំនើបអីអន 2 សែនសុខ ដែលបានទាក់ទាញអតិថិជន ក៌ដូចជា Fan ជាច្រើនរូប មកចូលរូមរងចាំ និងទស្សនាយ៉ាងរីករាយនិងអន្ទសារប្រមាណ 5000 នាក់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍នេះ គឺមានការចូលរួមពីសំណាក់តារាចម្រៀង និងតារាល្បីៗ រួមមាន រាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស, តារាចម្រោងសាច់សខ្ចី វីវះ និច, ក្រុមរាំដ៌ល្បីៗ, តារាបង្ហាញម៉ូតល្បីៗ រួមមានដូចជា ប្រាសាទ ដាវីន, សុផា លីនដា, ចាន់គង្គារ, ពីយ៉ា វាកាពិធីករ ឈាង ដាវុធ, ពិធីការីនីស្រីស្អាត វីត វីត, តារា Facebook  ហេង សុខវាសនា, ព្រមទាំងតារាសំដែងលោក សុក សាន់នី, លោក នរ ភាល័យ, តារាចម្រៀងរ៉េប វីទឃូល័រ យ៉ែម ស្រីពេជ្រ រួមទាំងតារាកិតិ្តយសជាច្រើនរូបទៀត។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «សព្វថ្ងៃនេះ ស្មាតហ្វូន Huawei មានប្រជាប្រិយភាពខ្ពស់ និងទទួលបានការគាំទ្រពីដៃគូពាណិជ្ជកម្ម តារាល្បីៗរបស់យើង និងមិត្តអ្នកសារព័ត៌មាន ក៏ដូចជាមហាជននៅកម្ពុជា ជាមួយហាងចំនួនជាង 1500 កន្លែង គ្របដណ្ដប់ 25 ខេត្ត-ក្រុង ទូទាំងប្រទេស។

យើងជឿជាក់ថា Huawei Nova3 និង Nova 3i នឹងបំពេញនូវតម្រូវការដ៏ទាន់សម័យ ស្របដែលស្មាតហ្វូននេះ បានឆក់យកបេះដូងអ្នកប្រើប្រាស់ពិសេសយុវវ័យសម័យទំនើបតែម្ដង ចាប់តាំងតែពីថ្ងៃរំលេចខ្លួននាទីដំបូងមកម្ល៉េះ។ យើងមានក្ដីប្រាថ្នាមោះមុតចំពោះប្រជាជនកម្ពុជា ឲ្យទទួលបានបទពិសោធន៍បច្ចេកវិទ្យាថ្មីពី Huawei Nova3 និង Nova 3i ដោយប្រើប្រាស់វាបំពេញតម្រូវការយ៉ាងឆ្លាតវៃ។ យើងជឿជាក់ថា Huawei Nova3 និង Nova 3i នឹងនាំមកនូវបទពិសោធន៍ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា»។

លោកបានបន្ថែមថា Huawei Nova3 និង Nova 3i ទទួលបានការកម៉្មង់ទុកជាមុនពីហាងធំៗ ប្រមាណ 800 ហាង ដោយក្រុមហ៊ុនជ្រើសយកតែ 18 ហាងធំៗ ដែលទទួលបានការកម្ម៉ទុកជាមុនច្រើនជាងគេ ធ្វើកម្មវិធីលក់ពិសេសដោយបន្ថែម ជាសរុបមកតូរលេខលក់ចេញ ថ្ងៃដំបូងកើន 10 ដងបើធៀបនឹង Nova 3e និង 30 ដង បើធៀបនឹង Nova 2i ពោលគឺត្រឹមតែមួយថ្ងៃ ស្តុកទាំងអស់ ត្រូវបានបព្ចោញពីឃ្លាំងដេប៉ូចែកចាយគ្មានសល់ ដែលជាតួរលេខបំបែកកំណត់ត្រានៅកម្ពុជា មិនដែលធ្លាប់មានពីមុនមក។

កញ្ញា ទេព បូព្រឹក្ស ដែលជារាជនីក្បាច់រាំ និងកំពូលតារាចម្រៀង ដែលកំពុងដែលលេចធ្លោរ ក៏បានចូលរួមសំដែងនិងច្រៀងអបអរនៅក្នុងកម្មវិធីនេះ បានបង្ហើបពីចិត្តដែលកលាក់ទុកក្នុងបេះដូងជាយូរថា “ក្រុមគ្រួសារឪពុកម្តាយគឺជា Fan របស់ទូរសព្ទ័ Huawei ហើយកញ្ញានឹងកម្ម៉ងទិញពីរគ្រឿងពណ៌ក្រហមមួយ និងពណ៌ស្វាយដេញមួយពោល គឺទិញមួយគូរតែម្តងចំពោះកំពូលស្មាតហ្វូនស៊េរីថ្មី Huawei Nova 3 និង Nova 3i នេះ។ 

តារាចម្រោងសាច់សខ្ចី វីវះ និច ដែលបាននិងកំពុងប្រើហ៊ួរវ័យថ្មីៗដូចជា Huawei Nova 2i និង Nova 3e រួមជាមួយនិង P20 បាននិយាយថា ស្មាតហ្វូនHuawei Nova3 និង Nova 3i គឺជាស្មាតហ្វូនសម្រាប់អនាគតនិងមនុស្សជំនាន់ថ្មី យុវវ័យឡួយឆាយសម័យលេងខ្លួន អួតសំភារះនិយម។ 

នៅថ្ងៃទី 18 ខែសីហានេះ អតិថិជន ដែលមកតម្រង់ជួរ និងទិញប្រើដំបូងនៅផ្សារទំនើបអីអនម៉លសែនសុខ គឺមានប្រមាណជិត 100 នាក់ ផ្សារអ៊ីអនសែនសុខជាន់ ក្រាមលោកអ្នក ដែលមកតម្រង់ជួរទិញមុនគេ នឹងទទួលបាន Coupon ពីក្រុមការងារ Huawei ដើម្បីទទួលបានកាដូបន្ថែមយ៉ាងច្រើនលើសពីការថែមធម្មតាតែមួយថ្ងៃ ដែលចំណេញកាដូគិតជាសាច់ប្រាក់ $149។ ជាងនេះទៅទៀតកម្មវិធីទាំងមូល ក៏បានទាក់ទាញអតិថិជនក៌ដូចជា Fanៗ ចូលរូមរងចាំនិងទស្សនាយ៉ាងរីករាយនិងអន្ទសារប្រមាណ 5000 នាក់ ផ្អើលពេញផ្សារទំនើបអីអនម៉លសែនសុខ។

Huawei nova 3 បំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M+2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 24M+16MP ថត Bokeh effect មានផ្ទៃក្រោយព្រាល មុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺកម្រិត Aperture F1.8 ។ បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិទាំងក្រោយនិងមុ ជួយការថតសែលហ្វីស្អាតលេចធ្លោរ។ Huawei nova3 ក៏បំពាក់នូវអេក្រង់ឆកដ៏កំពុងពេញនិយម ធំពេញភ្នែក ទំហំ 6.3 អ៊ីង កម្រិត Full HD+ 409 ppi។ 

Huawei_nova 3i បំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M+2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 16M+2MP ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម អេក្រង់ឆកធំទំហំ 6.3 អ៊ីងកម្រិត Full HD+ ផ្ដល់នូវបទពិសោធន៍ទស្សនាភាពយន្ត និងលេងហ្គេមម៉ាពេញចិត្ត ក៌ដូចជាឆ្លើយតបនឹងតម្រូវការបទពិសោធលេងហ្គេមដ៏រលូន Huawei ដាក់ឲ្យប្រើនូវ GPU Turbo បង្កើនដំណើរការកា្រហ្វិកឥតទាស់ចិត្ត នាំមកនូវបទពិសោធដ៏រំជើបរំជួលសម្រាប់យុវវ័យ។

Huawei nova3 បំពាក់ដោយបន្ទះឈីប Chip Kirin 970 មានរ៉េមទំហំ 6GB+128GB កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh Fast Charge សាកថ្មលឿនទាន់ចិត្ត Type C រីឯ Huawei nova3i បំពាក់បន្ទះឈីប Chip Kirin 710 មានរ៉េមទំហំ 4GB+128GB និងថាមពលថ្ម 3340 mAh ។

ស្របនឹងជោគជ័យលើទីផ្សារពិភពលោក ក៏ដួចជាប្រជាប្រិយភាពខ្ពស់ មិនថា P Series, Mate Series, Y Series ស៊េរីថ្មីសន្លាងចុងក្រោយជាស្មាតហ្វូន Huawei Nova3 Series បំពាក់បច្ចេកវិទ្យា កាមេរ៉ា AI បួនគ្រាប់ ត្រូវបានដាក់លក់ក្ដៅៗ Huawei_Nova3 តម្លៃ 469 ដុល្លារ និង Huawei Nova 3i តម្លៃជាង 329 ដុល្លារ នឹងទទួលបាន Bluetooth Speaker ដ៏កាលីប Original ហើយថែមស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង 12សប្ដាហ៍ និង 16 សប្ដាហ៍។

តោះ! ទស្សនាវីដេអូលម្អិតស្ដីពីលក្ខណះពិសេស Huawei Nova3 និង Nova 3i និងវីដេអូពីការកម្ម៉ងទុកជាមុន៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន