no-alternative title

Hyundai Tucson ស៊េរីឆ្នាំ 2019 បង្ហាញវត្តមាននៅកម្ពុជា ស្របពេល Hyundai ចាប់ដៃគូរជាមួយធនាគារ Bred Bank សម្រាប់សេវាបង់រំលស់ទិញរថយន្ដ

កាលពីថ្ងៃទី 23 ខែសីហា ឆ្នាំ 2019 នៅភោជនីយដ្ឋាន Hops Brewery and Craft Beer Garden ក្រុមហ៊ុន Hyundai បានប្រកាសចាប់ដៃគូរជាមួយនឹងធនាគារ Bred Bank (Cambodia) Plc ដើម្បីផ្តល់ជូននូវជម្រើសទិញរថយន្ដបង់រំលស់សម្រាប់អតិថិជនទាំងអស់។ ពិធីនេះមានការដាក់បង្ហាញវត្តមានរថយន្ដ Hyundai Tucson ស៊េរីឆ្នាំ 2019 ដែលមានការអញ្ជើញភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានចូលរួម 110 នាក់។ រថយន្ Tucson គឺទទួលបានពានរង្វាន់ខាងផ្នែកសុវត្ថិភាព ដែលបានត្រៀមខ្លួនសម្រាប់ការផ្សងព្រេងគ្រប់ប្រភេទជាមួយលោកអ្នក។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Brian Ko នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Camko Motorបានមានប្រសាសន៍ថា រថយន្ដ Tucson គឺបានឈ្នះពានរង្វាន់ J.D. Power 2018 U.S. លើគុណភាពរថយន្ដដែលល្អបំផុត និងអាចពឹងផ្អែកបាន និងត្រូវបានទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ជាខ្លាំង។ លោក Brian Ko បានបន្តថា "យើងមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំក្រុមហ៊ុន Tucson ស៊េរី ឆ្នាំ 2019 នៅក្នុងប្រទេសកម្ពុជា នៅក្នុងពេលតែមួយជាមួយនឹងប្រទេសកូរ៉េខាងត្បូង។ លោកបន្តថា ក្រុមហ៊ុន Hyundai បានត្រៀមខ្លួននាំមុខគេផ្នែកលក់រថយន្ដលក្ខណៈគ្រួសារ នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយរថយន្ដ SUV ខ្នាតធំ ខ្នាតតូច ម៉ូឌែលបែបប្រណីតប្រកបដោយថាមពល។ 

រថយន្ដ Tucson 2019 ដែលកំពុងបង្ហាញជាសាធារណៈនៅពេលនេះ មានពីរម៉ូឌែលគឺ Deluxe Option  ហើយនិង Premium Option។ លោក Brian Ko បានបញ្ជាក់ថា រថយន្ដ Tucson ឆ្នាំ 2019 គឺជារថយន្តដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់មានរថយន្ដដំបូង និងអ្នកដែលចង់ផ្លាស់ប្តូររថយន្តប្រភេទ ខ្នាតមធ្យម មួយទឹករបស់ជប៉ុនដែលត្រូវជួសជុលច្រើន មកប្រើរថយន្ដថ្មី ដែលមានការធានាលើគុណភាពរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ។

 

រថយន្ដនេះ បានឈ្នះពានរង្វាន់ 5 ដងលើផ្នែកសុវត្ថិភាពខ្ពស់(Top Safety Pick) ពីវិទ្យាស្ថានធានារ៉ាប់រងលើសុវត្ថិភាពផ្លូវថ្នល់ (IIHS)នៃសហរដ្ឋអាមេរិក ត្រូវបានបង្ហាញខ្លួនហើយនៅប្រទេសកម្ពុជា។ ចូលរួមជាមួយពួកយើងនៅឯព្រឹត្តិការណ៍ឯកជនមួយសម្រាប់ការបង្ហាញខ្លួនលើកដំបូង នៃរថយន្ដស៊េរីថ្មីឆ្នាំ 2019 Hyundai Tucson។ នេះជារថយន្ដ Tucson ជំនាន់ទី 3 ដែលត្រូវបានអភិវឌ្ឍ និងបន្ថែមលក្ខណៈពិសេសថ្មី។ 

លោក Laurent Aiguier ប្រធានផ្នែកទំនាក់ទំនងរបស់ធនាគារ BRED Bank (Cambodia) Plc បានមានប្រសាសន៍ថា ជាមួយនឹងការចាប់ដៃគា្ននៅពេលនេះ "ធនាគារ BRED Bank នឹងផ្តល់អត្រាការប្រាក់ទាបបំផុតត្រឹមតែ 8,4% ក្នុងមួយឆ្នាំ ដោយការបង់ប្រាក់មុនដំបូង 50% (Down Payment 50%)។ កិច្ចសហការនេះ គឺដើម្បីជួយឱ្យក្តីសុបិន្តរបស់លោកអ្នក ក្លាយទៅជាការពិតបាន ជាមួយនឹងជម្រើសទិញរថយន្ដបង់រំលស់។

រថយន្ដ Tucson ស៊េរីឆ្នាំ 2019 ទាំង 2 Option បំពាក់ទៅដោយម៉ាស៊ីនសាំង 4 ស៊ីឡាំង 2.0L ដែលមានកំម្លាំងសេះ 155 សេះ កម្លាំងជំរុញ 6 speed ជាមួយនឹងការទទួលនូវអត្ថប្រយោជន៍នៃប្រព័ន្ធលក្ខណៈពិសេស 4WD HTRAC System របស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ។ ប៉ុន្ដែការធ្វើឲ្យប្រសើរឡើងដែលទាក់ទាញបំផុតនោះ គឺនៅផ្នែកខាងក្នុងរថយន្ដដែលលោកអ្នកមើលឃើញរូបរាង និងទទួលអារម្មណ៍ថ្មីពីវា។

រថយន្ដ Tucson ស៊េរីឆ្នាំ 2019 ប្រភេទ Deluxe Option  ត្រូវបានបំពាក់ដោយកៅអីខ្យល់ត្រជាក់ (Ventilation Seats) ភ្ជាប់ជាមួយអេក្រង់ទំហំ 5 អ៊ីញរូបរាងខុសពីស៊េរីមុន (ចំពោះរថយន្ដ Tucson ប្រភេទ Premium Option បំពាក់បន្ថែមជាមួយអេក្រង់ទំហំ៧អ៊ីញបង្ហាញជាមួយ Apple CarPlay™ and Android Auto™, បូករូមនឹង ឧបករណ៍សាកថ្មឥតខ្សែ (Wireless Charger) ទៀតផង។ 

លក្ខណៈពិសេសថ្មីទាំងអស់សម្រាប់រថយន្ត Tucson ស៊េរីឆ្នាំ 2019 ថ្មី មានបំពាក់កាមេរ៉ាច្រើនកន្លែងមើលជុំវិញបាន(Around View Monitor), ឧបករណ៍ចតឡានអេឡិចត្រូនិក(Electronic Parking Brake, ឧបករណ៍ឲ្យសញ្ញាពេលមានរថយន្ដដទៃកំពុងជែង (Blind Spot Detection) ភ្លើងបំភ្លឺក្រោយកញ្ចក់មើលចំហៀង (Puddle Light) ដើម្បីបង្កើនសុវត្ថិភាពនិងផាសុកភាព នៃបទពិសោធរបស់អ្នកនៅកៅអីអ្នកបើកបរ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន