no-alternative title

កាន់តែទំនើបខ្លាំងមែនទែនហើយជាមួយម៉ាស៊ីនបោក សាមសុងទ្វាចំហៀង ដែលភ្ជាប់បច្ចេកវិទ្យា Samsung Drum កាន់តែអស្ចារ្យ

និយាយពីផលវិបាករបស់មេផ្ទះ គឺនៅពេលចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ម្តងៗ គឺមានការពិបាកនៅក្នុងការសម្រេចចិត្តណាស់ មិនដឹងថាគួរជ្រើសរើសម៉ាកអ្វី ដែលល្អ ប្រើធុន មានបច្ចេកវិទ្យាទំនើប ប្រកបដោយថាមពល ជាមួយនឹងមុខងារវៃឆ្លាតដែលធ្វើឱ្យការបោកគក់បានស្អាត កាន់តែងាយស្រួល ហើយអ្វីដែលសំខាន់នោះ គឺការសន្សំសំចៃលើអគ្គិសនីហ្នឹងម៉ង់។

ដូច្នេះ ដើម្បីចូលរួមផ្តល់ជូននូវដំណោះស្រាយននៅបញ្ហានេះ យើងខ្ញុំសូមណែនាំលោកអ្នកឲ្យមកស្គាល់ពីម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទ្វាចំហៀង (Samsung Drum) ដែលមានតួនាទី និងបច្ចេកវិទ្យាទំនើប អស្ចារ្យបំផុតសំរាប់មេផ្ទះគ្រប់គ្នា!

រូបភាពពាណិជ្ជកម្ម
no-alternative title

1. Steam Cycle New Function

គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ហើយមាន២មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជាការបោកគក់ដោយប្រើចំហាយទឹកក្តៅ ហើយមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់មេរោគដូចជា បាក់តេរី មេរោគផ្សិត និងអាឡែកហ្ស៊ីផ្សេងៗ បានរហូតដល់ 99.9% ។ មុខងារមួយនេះ គឺល្អខ្លាំងសម្រាប់អ្នកម្តាយដែលមានបុត្រធីតាតូចៗ ព្រោះក្មេងតូចមានស្បែកខ្ចី ដែលជាហេតុធ្វើឲ្យគាត់ងាយនឹងអាឡែកហ្ស៊ី នៅពេលដែលគាត់ស្លៀកសម្លៀកបំពាក់ដែលបោកមិនស្អាត។

2. ទ្វាបន្ថែម AddWash

ក៏ជាបច្ចេកវិទ្យាមួយដែលបានបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash ដែលមានលើម៉ូដែលចំនួន 2 គឺ ម៉ូដែល WW80K54E0UW/ST និងម៉ូដែល WW90K54E0UW/ST។ វាគឺជាទ្វាតូចមួយ ដែលបានបំពាក់បន្ថែម ហើយវាមានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះប្រតិបត្តិការណាមួយ ពេលម៉ាស៊ីនកំពុងដំណើរការ។

3. បច្ចេកវិទ្យា Eco bubble 

ជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូនិងទឹកឲ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតាដល់ទៅ ៤០ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះហើយបានធ្វើឲ្យសម្លៀកបំពាក់បោកបានស្អាត និងមិនមានកំណកសាប៊ូជាប់លើសម្លៀកបំពាក់ឡើយ។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះ ក៏ជួយការពារសម្លៀកបំពាក់មិនឲ្យស្លកពណ៌ ជាហេតុធ្វើឲ្យសម្លៀកបំពាក់នៅថ្មីបានយូរ។ 

4. Digital Inverter អ្នកជំនាញខាងសន្សំភ្លើង 

អ្នកមិនបាច់បារម្ភឡើយចំពោះការចំណាយលើការប្រើប្រាស់ភ្លើង ពីព្រោះ Digital Inverter ជួយសន្សំសំចៃជូនលោកអ្នកបានខ្ពស់បំផុត។ បច្ចេកវិទ្យាដ៏ទំនើបនេះ ក៏ធ្វើឲ្យម៉ាស៊ីនស្ងាត់ និងធានាការប្រើប្រាស់យូរអង្វែងផងដែរ។ ដូច្នេះក្រុមហ៊ុនសាមសុង ហ៊ានធានាលើ Digital Inverter Motor រហូតដល់ទៅ រយៈពេល ១១ឆ្នាំ។  

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានរបស់ម៉ាស៊ីនបោកសាមសុងទ្វាចំហៀង (Samsung Drum) សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយ របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 សូមអញ្ជើញមកថ្ងៃនេះ ដើម្បីការបោកគក់កាន់តែទំនើប និងងាយស្រួល!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន