no-alternative title

Samsung S-Inverter និង S-inverter plus ម៉ាស៊ីនត្រជាក់ជំនានថ្មី ល្អទាំងសុខភាពកាន់តែសន្សំសំចៃ និងមានការធានា 3 ឆ្នាំ លើ Evaporator និង Condenser

ស្របពេលដែលសីតណ្ហភាពឡើងងកំដៅ រួមជាមួយនឹងតម្រូវការម៉ាស៊ីនត្រជាក់មានការកើនឡើងខ្លាំង នៅថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានបង្ហាញចេញនូនវត្តមានម៉ាស៊ីនត្រជាក់ចំនួន 4 ម៉ូឌែលចុងក្រោយ ពោពេញដោយភាពជឿជាក់ខ្ពស់បំផុត ទាំងបច្ចេកវិទ្យា គុណភាព ផាសុកភាព ប្រសិទ្ធភាពសន្សំសំចៃខ្ពស់។ 

ម៉ាស៊ីនត្រជាក់ស៊េរីថ្មី Samsung S-Inverter Plus (ម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST) ហើយនិង S-Inverter (ម៉ូឌែលAR10MYFTAURNST និង AR13MYFTAURNST) គឺជាម៉ាស៊ីនត្រជាក់ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ដែល អាចជួយសន្សំសំចៃខ្ពស់, ត្រជាក់លឿន, ថែរក្សាសុខភាព,ធន់នឹងការប្រើប្រាស់ព្រមទាំងមានផ្តល់ជូននូវការធានាសម្រាប់ រយៈពេល 10 ឆ្នាំទៅលើ Inverter Compressor និង 3 ឆ្នាំ ទៅលើ Evaporator និង Condenser ដែលអាចជួយការពារមិនឲ្យម៉ាស៊ីនលេចទឹក និង ដែលផ្ដល់ការប្រើប្រាស់ប្រកបដោយភាពស្ងប់ចិត្ត ឥតក្ដីកង្វល់និងមានអាយុកាលប្រើប្រាស់យូរអង្វែង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការធានាជូនក្នុងរយៈពេលដ៏យូរនេះ គឺស្ដែងឲ្យឃើញពីការជឿជាក់លើគុណភាព ដែលអតិថិជនអាចរីករាយប្រើប្រាស់ ដោយលែងខ្វល់ ខ្វាយពីការខូចខាត ការផ្លាស់ប្ដូរថ្មី ឬការជួសជុលញឹកញាប់ទៀតហើយ។  តើបច្ចេកវិទ្យានីមួយៗមានមុខងារអ្វីខ្លះ? ហើយផ្តល់អត្ថប្រយោជន៍ខ្លាំងអស្ចារ្យយ៉ាងណា? 

1.សន្សំថាមពលខ្ពស់បំផុត 

ម៉ាស៊ីនត្រជាក់ម៉ូដែលចុងក្រោយទាំងនេះ ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យា Samsung Digital Inverter 8-Pole ដែលអាចជួយសន្សំសំចៃអគ្គីសនីរហូតដល់ទៅ 68% បើប្រៀបធៀបជាមួយម៉ូដែលធម្មតា។ Digital Inverter រក្សាកម្រិតសីតុណ្ហភាពដែលបានកំណត់ឲ្យបានថេរដោយមិនផ្អាកដំណើរការបិទបើកៗនោះឡើយ ដូច្នេះ វាពិតជាស្ងាត់មិនមានសម្លេងរំខាន និងមានអាយុកាលប្រើប្រាស់យូរអង្វែង។   

2.Virus Doctor បន្សុទ្ធខ្យល់ ការពារធូលី នាំមកនូវខ្យល់បរិសុទ្ធ

គឺជាតម្រងចម្រោះធូលីដី មេរោគចម្លង ដែលមានក្នុងខ្យល់ និងបាក់តេរីបង្កអាឡែរហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាពរហូតដល់ 99% ខណៈដែលមុខងារ Virus Doctor នេះ មាននៅម៉ាស៊ីនត្រជាក់ S-Inverter plus លើម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST ។ 

3.ប្រព័ន្ធហ្គាស R32

ជាប្រព័ន្ធដ៏ពិសេសក្នុងការកាត់បន្ថយការបំពុលបរិស្ថាន មិនបំផ្លាញដល់ស្រទាប់អូហ្សូន និងកាត់បន្ថយការឡើងកម្តៅនៃផែនដី។ នៅរាល់ពេលអ្នកបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការ គឺមិនប៉ះពាល់ដល់បរិស្ថាន និងផែនដី។  

4.ការប្រើប្រាស់យូរអង្វែង (Durability):

A.ការធានាសម្រាប់ រយៈពេល 10 ឆ្នាំទៅលើ Inverter Compressor

B.ការធានាសម្រាប់ រយៈពេល 3 ឆ្នាំទៅលើ Evaporator និង Condenser

C.ព្រមទាំងការធានាសម្រាប់ រយៈពេល 1 ឆ្នាំទៅលើសេវាកម្មផងដែរ

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ ពីម៉ាស៊ីនត្រជាក់ Samsung S-Inverter plus (AR10NYSHBWKNST ,  AR13NYSHBWKNST) និង S-Inverter (ម៉ូឌែល AR10MYFTAURNST, AR13MYFTAURNST) សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបSamsung និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន