no-alternative title

ក្រុមហ៊ុន GA Aircon (ជីអេ អ៊ែខន) សម្ពោធជាផ្លូវការនូវម៉ាស៊ីនត្រជាក់ Daikin VRVX និង Daikin R32 Innovaire នៅកម្ពុជា

កាលពីថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន GA Aircon (ជីអេ អ៊ែខន) បានប្រកាសសម្ពោធជាផ្លូវការនូវម៉ាស៊ីនត្រជាក់ម៉ូដែល Daikin VRV X និង Daikin R32 Innovaire សម្រាប់ទីផ្សារប្រទេសកម្ពុជា ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Daikin ប្រចាំនៅម៉ាឡេស៊ី-កម្ពុជា ហើយនឹងកក្រុមហ៊ុន GA Aircon (ជីអេ អ៊ែខន) រួមជាមួយនឹងក្រុមហ៊ុនដៃគូរតំណាងចែកចាយបន្ត ហើយនិងអ្នកសារព័ត៌មានជាច្រើនរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Daikin បានបញ្ជាក់ថា ម៉ាស៊ីនត្រជាក់ម៉ូដែល Daikin VRV X និង Daikin R32 Innovaire នេះ គឺជាការច្នៃប្រឌិតថ្មីដែលមានការរួមបញ្ចូលគ្នាថ្មី និងល្អជាងមុននៃបណ្តាបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល ដើម្បីសម្រេចឲ្យបាននូវសមត្ថភាពសន្សំសំចៃថាមពល ដែលល្អប្រសើរជាមុន ដោយសង្កត់ធ្ងន់ទៅលើទ្រឹស្តី «បរិមាណប្រើស្មើនឹងបរិមាណត្រូវការ»។ នៅពេលនេះ ម្ចាស់គេហដ្ឋាន និងអ្នកធ្វើការការិយាល័យ នៅក្នុងប្រទេសកម្ពុជា ដែលទទួលរងនូវអាកាសធាតុក្តៅហើយសើម នឹងអាចបានគាប់ចិត្តជាមួយនឹងសីតុណ្ហភាពត្រជាក់ស្រួលបន្ថែមទៀត ជាមួយនឹងអារម្មណ៍ ចំពោះបរិស្ថានរបស់ពួកគាត់តិចជាងមុន។ វត្តនមាននៃការនាំមកនូវម៉ាស៊ីនត្រជាក់ម៉ូដែល Daikin VRV X និង Daikin R32 Innovaire មកកាន់ប្រទេសកម្ពុជានៅពេលនេះ នឹងអាចដោះស្រាយបានយ៉ាងមានប្រសិទ្ធិភាព។  

ក្រុមហ៊ុន Daikin បានបន្ថែមថា ម៉ាស៊ីនត្រជាក់ VRV X ជំនាន់ថ្មីនេះ គឺដំណើរការដោយការសម្របសម្រួលទៅនឹងលក្ខខណ្ឌជុំវិញនានា ដើម្បីបង្កើតបរិស្ថានដ៏ត្រជាក់ និងពោរពេញដោយផាសុកភាពមួយ ប៉ុន្តែប្រើថាមពលអស់ត្រឹមកម្រិតអប្បបរមា។ សមត្ថភាពនេះ គឺធានា បានថា ការបង់ខាតថាមពលដោយប្រតិបត្តិការខ្វះ ឬលើសរបស់ម៉ាស៊ីនត្រជាក់ មានកម្រិតទាបបំផុត ក៏ប៉ុន្តែបង្កើតភាពត្រជាក់បន្ថែមទៀតជាមួយនឹងមេគុណសមិទ្ធផល (Coefficient of Performance) ប្រសើរជាងមុន។ កត្តានេះ បានបង្កើនប្រសិទ្ធភាពនៃម៉ាស៊ីនត្រជាក់ អោយបានកម្រិតខ្ពស់ជាងមុនផងដែរ តាមរយៈការឲ្យអ្នកប្រើប្រាស់បញ្ជាយ៉ាងជាក់លាក់ និងល្អបំផុតទៅលើកម្រិតសារធាតុត្រជាក់ សីតុណ្ហភាព និងសន្ទុះខ្យល់។ ម៉ាស៊ីនត្រជាក់ VRV X គឺសក្តិសមបំផុតសម្រាប់បន្ទប់ទំហំធំ មានការិយាល័យធ្វើការជាដើម។ 

ទន្ទឹមនឹងនេះ ម៉ាស៊ីនត្រជាក់ Daikin R-32 Innovaire គឺជាប្រភេទម៉ាស៊ីនត្រជាក់ក្នុងគេហដ្ឋាន ដែលប្រើប្រាស់សារធាតុ R-32 ជាសារធាតុត្រជាក់ ដែលគ្រប់គ្រងកម្តៅប្រកបដោយប្រសិទ្ធិភាព និងផលប៉ះពាល់ទាបដល់បរិស្ថាន។ ព្រោះតែសារធាតុនេះផ្ទេរសីតុណ្ហភាពយ៉ាងមានប្រសិទ្ធិភាព R-32 អាចកាត់បន្ថយការស៊ីភ្លើងបានរហូតដល់ទៅប្រមាណ 10% ហើយមានកម្រិតសក្តានុភាពបំផ្លាញស្រទាប់អូសូន ស្មើនឹងសូន្យ។ បន្ថែមទៅលើនេះទៀត បច្ចេកវិទ្យា Inverter របស់ Daikin ផ្តល់ផាសុកភាពប្រសើរជាងមុនសម្រាប់អ្នកប្រើប្រាស់ តាមរយៈការដំណើរការដោយសីតុណ្ហភាពថេរ។ 

យោងតាមការសិក្សារបស់អង្គការ ណាសា របស់អាមេរិក សីតុណ្ហភាពផ្ទៃភពផែនដីជាមធ្យមបានកើនឡើងឡើងប្រមាណ 1.62 អស្សាហ្វារិនហាយ (0.9 អង្សាសេ) ចាប់ពីចុងសតវត្សទី 19 មក ជាការប្រែប្រួលមួយដែលត្រូវបានជំរុញដោយកំណើនសារធាតុកាបូន ឌីអុកស៊ីត និងឧស្ម័នបង្កដោយមនុស្សដទៃទៀតទៅក្នុងបរិយាកាស។ កំំណើនទាំងនេះភាគច្រើនបានកើតឡើងក្នុងរយ់ពេល ៣៥ ឆ្នាំកន្លងទៅ ហើយឆ្នាំកំណើនសីតុណ្ហភាពខ្ពស់ជាងគេបំផុត គឺត្រូវបានគេកត់ត្រាចាប់ត្រឹមពីឆ្នាំ 2010 តែប៉ុណ្ណោះ។

សូមជំរាបថា ក្រុមហ៊ុន Daikin Group គឺជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខគេមួយដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដែលមានកេរ្តិ៍ឈ្មោះយ៉ាងល្អយូរណាស់មកហើយ នៅក្នុងការផលិតបរិក្ខាសន្សំសំចៃថាមពលដូចជាម៉ាស៊ីនត្រជាក់ និងទូរទឹកកក បានខិតខំយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាទាំងនេះ តាមរយៈការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានពីផលិតផលរបស់ខ្លួន ដោយការប្រើប្រាស់បច្ចេកវិទ្យា Inverter ដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធិភាព ហើយកាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ បានប្រកាសផ្តល់សិទ្ធិដល់ក្រុមហ៊ុន ជីអេ អ៊ែខន (GA Aircon) ក្លាយជាក្រុមហ៊ុនចែកចាយផ្តាច់តែមួយគត់នៅកម្ពុជា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន