no-alternative title

Samsung Galaxy Tab A បង្ហាញវត្តមានជាមួយអេក្រង់កាន់តែធំ សមត្ថភាពខ្ពស់ រួមនឹងមុខងារឆ្លាតវៃ ធានាថា ដឹងតែពេញចិត្តស្ដូកហ្មង!

នៅថ្ងៃនេះ ថេប្លេត Samsung Galaxy Tab A បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ ដោយនាំមកនូវបទពិសោធន៌ថ្មី ជាមួយអេក្រង់ធំស្រឡះភ្នែក និងកម្លាំងខ្លាំងដើររលូន ផ្ដល់ការកម្សាន្តសម្បូរបែបឥតទើសចិត្ត។ ថេប្លេតដ៏ទំនើបនេះ ត្រូវបានក្រុមហ៊ុនបង្កើតឡើងសម្រាប់ការកម្សាន្តជុំគ្រួសារ និងផ្ដល់ការអប់រំសម្រាប់កូនៗផង ជាមួយមុខងារ Parent Control ដែលអាចឲ្យឪពុកម្ដាយគ្រប់គ្រងនិងកំណត់លើការប្រើប្រាស់របស់កូនៗ ជាមួយកម្មវធីសម្រាប់កុមារ និងតុកត្តាស្អាតៗប្លែកៗដែលជួយអភិវឌ្ឍដល់ភាពឆ្លាតវៃរបស់កូនៗ តាមកម្រិតអាយុផ្សេងៗគ្នា។ 

បន្ថែមលើលក្ខណៈកាន់តែពិសេសនេះ Galaxy Tab A មាននាំមកនូវបច្ចេកវិទ្យាឆ្លាតវៃជាងម៉ូដែលៗមុនជាមួយនឹងបច្ចេកវិទ្យាចុងក្រោយគឺ Bixby ដែលអាចបកប្រែភ្លាមៗគ្រាន់តែដាក់កាមេរ៉ាលើរូបភាព ស្វែងរកទីតាំងដែលអ្នកបានឃើញ ស្វែងរករបស់ដែលអ្នកចូលចិត្ត និងចង់ទិញ និងអាចស្គែន QR កូដបានថែមទៀតផង។ ការកម្សាន្តលើអេក្រង់ដ៏ធំទូលាយនេះ នឹងលែងមានការរំខាន លែងខ្វល់ខ្វាយពីការសាកថ្មញឹកញាប់ហើយ ដោយសារតែថេប្លេតថ្មីនេះមានថ្មទំហំធំរហូតដល់ 7,300mAh ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់មើលវីដេអូបានរហូតដល់14 ម៉ោងកន្លះ  និងបច្ចកវិទ្យា AFC អាចសាកថ្មបានលឿន ត្រឹម 210 នាទី ឬ 3 ម៉ោងកន្លះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការមកដល់របស់ដៃគូដ៏ឆ្លាតវៃមួយនេះ ធានាថា នឹងនាំអ្នកទៅរកពិភពរីករាយដ៏រស់រវើក និងរណ្ដំចិត្តជាមួយ Speaker កម្រិត Stereo ជំនាន់ថ្មី មានចំនួន 4 គ្រាប់ ហើយនឹងមានកាមេរ៉ាមុខទំហំ 5MP អាចសែលហ្វីបានច្បាស់ បូករួមជាមួយនិងកាមេរ៉ាក្រោយទំហំ 8MP Auto Focus អមមកជាមួយនឹង Flash មួយគ្រាប់ ដែលអាចឲ្យអ្នកចាប់យកកម្រងរូបភាពដ៏កម្រនានាបានច្បាស់ នៅកំឡុងពេលដែលកម្សាន្តជួបជុំគ្រួសារដ៏សប្បាយរីករាយនោះ។  Samsung Galaxy Tab A ដែលទើបបង្ហាញវត្តមានថ្ងៃនេះ នៅក្នុងតម្លៃត្រឹម $395 តែប៉ុណ្ណោះ។ Samsung Galaxy Tab A គឺជាដៃគូដ៏ស័ក្តិសមបំផុតសម្រាប់ការកម្សាន្តលក្ខណៈគ្រួសារ ដែលនាំមកនូវប្រយោជន៍ដល់កូនៗរបស់លោកអ្នក។ វត្តមានថេប្លេតនៅពេលនេះ មានជម្រើស 2 ពណ៌ គឺពណ៌ខ្មៅ និងពណ៌ប្រផេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន