no-alternative title

កាលពីយប់មិញនេះ លោក ព្រាប សុវត្តិ និងកញ្ញា សុខ ពិសី រួមនឹងតារាល្បីជាច្រើនទៀត បានធ្វើអោយកក្រើកនៅក្នុងព្រឹត្តិការសម្ពោធ vivo V11 និង V11i

កាលពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ 2018 ម្សិលមិញនេះ នៅសណ្ឋាគារសុខា ក្រុមហ៊ុន vivo បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវស្មាយហ្វូន V11 និង V11i ដែលជាម៉ូដែលថ្មីនៃត្រកូល V។ ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ម្ចាស់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស និងជាពិសេសក៏មានការចូលរួមពីតារាតំណាងរបស់ក្រុមហ៊ុន vivo គឺលោក ព្រាប សុវត្ថិ និង កញ្ញា សុខ ពិសី ដោយមិនមានវត្តមានរបស់កញ្ញា ឡូរ៉ា ម៉ម នោះទេ ដោយសារតែតារាចំរៀងរូបនេះ ជាប់ធុរៈផ្ទាល់ខ្លួន ដោយកញ្ញាបានចេញវីឌីអូសូមអភ័យទោសសម្រាប់ការខកខាននេះផងដែរ។  កញ្ញា ឡូរ៉ា ម៉ម ក៏បានថ្លែងនូវការអបអរសាទរផងដែរ សម្រាប់ជោគជ័យក្នុងការលក់ស្មាតហ្វូននេះ ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែកកាន់តែក្រើកថែមទៀតនោះ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានវត្តមានតារាចំរៀងល្បីចំនួនពីរ គឺ លោក ណុប បាយ៉ារិទ្ធ និងលោក នី រតនាបានចូលរួមផងដែរនោះ គឺអ្នកនាង សុគន្ធ នីសា។ លើកនេះ ក៏ជាលើកទីមួយសម្រាប់ក្រុមហ៊ុន vivo ដែលធ្វើកម្មវិធីសម្ពោធដ៏ធំនេះ កើតឡើង ចាប់តាំងពីក្រុមហ៊ុនបានចូលមកទីផ្សារក្នុងប្រទេសកម្ពុជាឆ្នាំ 2017 គិតមកដល់ពេលនេះគឺមានរយះពេលជាងមួយឆ្នាំហើយ។ 

មុននឹងការមកដល់ជាផ្លូវការនេះ ក្រុមហ៊ុន vivo ក៏បានប្រកាសអោយអតិថិជនរបស់ខ្លួនធ្វើការកម្ម៉ង់ទិញនូវស្មាតហ្វូន vivo V11 និង V11i ផងដែរ ដែល មានអតិថិជនជាច្រើន បានធ្វើការកម្ម៉ង់ទុកនូវម៉ូដែលថ្មីរបស់ vivo នេះ នៅតាមបណ្តាហាងនានា ខណះពេលដែលប្រិយមិត្តទាំងអស់ មិនទាន់បានដឹងតម្លៃពិតប្រាកដក៏ដោយ។ 

អ្វីដែលធ្វើអោយអ្នកគ្រប់គ្នាទន្ទឹងរង់ចាំនោះ គឺតម្លៃជាក់លាក់នៅថ្ងៃសម្ពោធនេះតែម្តង។ សូមជំរាបថា កន្លងមក ក្រុមហ៊ុន vivo បានធ្វើការបង្ហើបតម្លៃនៃ vivo V11 និង V11i ពីរដងរួចមកហើយ នៅលើផេកផ្លូវការរបស់ខ្លួន ដោយលើកទីមួយបានដាក់តម្លៃ V11 ក្រោម 430$ និងV11i ក្រោម 330$ ចំណែកលើកទីពីរ V11 ក្រោម 410$ និង V11i ក្រោម 310$។ នៅពេលនេះ តម្លៃពិត គឺបានចេញជាផ្លូវការហើយ V11 មានតម្លៃ 399$ និង V11i មានតម្លៃ 299$ដែលតម្លៃនេះ ពិតជាពិសេសខ្លាំងមែនទែន បើធៀបជាមួយនឹងសមត្ថភាព vivo V11 និង V11i។ 

ការសម្ពោធ V11&V11i លើកនេះ KWពិតជាមិនធម្មតានោះទេ ព្រោះការសម្ពោធធ្វើពីរថ្ងៃជាប់គ្នាតែម្តង គឺថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2018 ជាមួយនឹងម្ចាស់ហាងនានាទូទាំងប្រទេស ដើម្បីប្រកាសអំពីតម្លៃជាក់លាក់របស់ vivo V11 និង V11i និងថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2018 ជាមួយអតិថិជនផ្ទាល់តែម្តង ដែលធ្វើឡើងនៅកោះពេជ្រ ចាប់ពីម៉ោង 4ល្ងាច តទៅក្នុងកម្មវិធី vivo Music Run Glow Concert! មានការរត់នៅក្រោមភ្លើងពណ៌ចម្រុះ ឆ្លងកាត់ពពុះសាប៊ូ និងឆ្ពោះទៅកាន់ការប្រគុំតន្ត្រីដ៏អស្ចារ្យមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា និងមានការចូលរួមពីតារាតំណាងទាំងបីរបស់ក្រុមហ៊ុនគឺលោក ព្រាប សុវត្ថិ, កញ្ញា សុខ ពិសី និងកញ្ញា ឡូរ៉ា ម៉ម ព្រមទាំងតារាល្បីផ្សេងៗទៀតផងដែរ។

ហេតុដូច្នេះ សូមកុំភ្លេចចូលរួមកម្មវិធីដ៏អស្ចារ្យទាំងអស់គ្នា ឬអាចទស្សនាការផ្សាយផ្ទាល់តាមរយះកញ្ចក់ទូរទស្សន៍ហង្សមាស និងមាន live ផ្ទាល់ពីផេកផ្លូវការរបស់ក្រុមហ៊ុនvivo។ ជាមួយនឹងកម្លាំងម៉ាស៊ីន និងចំនុចពិសេសប៉ុននេះ គឺអាចនិយាយបានថាតម្លៃរបស់ vivo V11 និង V11i គឺពិតជាគួរអោយចាប់អារម្មណ៍ខ្លាំង មែនទែនចំពោះអ្នកប្រើប្រាស់ទូទៅ។

ដូចនេះ ចំពោះអតិថិជនដែលចាប់អារម្មណ៍ទៅលើម៉ូដែលទាំងពីរ អាចធ្វើការកម្ម៉ង់ទិញបានតាមហាងទូរស័ព្ទនានាទូរទាំងប្រទេស និងរាល់ការកម្ម៉ង់លើកនេះ លោកអ្នកនឹងទទួលបានកញ្ចប់កាដូរពិសេសជាច្រើនមានដូចជា: 

1.កាតាបស្ពាយ V11 ដ៏ស្រស់ស្អាត

2.ដងសែលហ្វី 3

3.ដបទឹករក្សាកម្តៅ 4

4.កាស និងបន្តោង vivo 5

5.ស៊ីមកាតភ្ជាប់ជាស្រេចជាមួយគម្រោងស្មាតធំហ្មង 24 សប្តាហ៍។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន