no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

បុគ្គលិកក្រុមហ៊ុន សាមសុង ជាច្រើនរូប បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមជួយសង្គ្រោះជីវិតអ្នកដែលមានតម្រូវការឈាម

កាលពីថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2018 នេះ ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន សាមសុង បានរួមគ្នាម្តងទៀតដើម្បីធ្វើការបរិច្ចាគឈាមនៅ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម (NBTC) នៅក្នុងគោលបំណង ចូលរួមចំណែកជួយដល់អ្នកដែលមានតម្រូវការឈាមដើម្បីសង្គ្រោះជីវិត។ 

ក្រុមហ៊ុន សាមសុង បាបបញ្ជាក់អោយដឹងថា «កម្មវិធីបរិច្ចាគឈាមក្រុមហ៊ុនសាមសុង» គឺជាផ្នែកមួយនៃកម្មវិធី Samsung Love and Care ដែលក្រុមហ៊ុនសាមសុងតែងតែផ្តល់នូវក្តីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា តាមរយៈសកម្មភាពសង្គមនានា។ ក្រុមហ៊ុន សាមសុង បានបន្តថា ការបង្កើតកម្មវិធីនេះឡើងដោយជឿជាក់ថា ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ថ្លៃថ្លាបំផុត ស្របតាមគោលការណ៍របស់ក្រុមហ៊ុន ដែលតែងតែប្រកាន់ភ្ជាប់ ហើយគ្រប់ប្រទេស និងតំបន់ដែលក្រុមហ៊ុន សាមសុង មានប្រតិបត្តិការ គឺតែងតែគិតគូរដល់ការរួមចំណែក ដើម្បីផ្ដល់ផលជាវិជ្ជមានដល់សង្គម។ 

លោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា “ការផ្ដល់ឈាម ស្មើនឹងផ្ដល់ជីវិត”។ ដូច្នេះ ការផ្ដល់ឈាម គឺជាសកម្មភាពដ៏ប្រសើរបំផុត ដែលមិនអាចកាត់ថ្លៃបាន និងមិនអាចខ្វះបាន ពិសេសសម្រាប់បងប្អូនដែលមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិត។

តាងនាមឲ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោក វេជ្ជបណ្ឌិត ហុក គឹមចេង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន សាមសុង ក៏ដូចជាអ្នកស្ម័គ្រចិត្តផ្ដល់ឈាមដទៃទៀត ដែលបានចូលរួមក្នុងសម្មភាពដ៏មានសារៈសំខាន់នេះ ហើយក៏សូមលើកទឹកចិត្តឲ្យបន្តចូលរួម ពីព្រោះថា ការផ្ដល់ឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពរបស់យើងទេ ប៉ុន្តែថែមទាំងអាចជួយសង្គ្រោះជីវិតអ្នកដទៃបានថែមទៀតផង។” 

លោក សឹងហ៊ូ ឆយ (Seungho Choi) អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៏ថា “ការផ្ដល់ផលជាវិជ្ជមានដល់ប្រជាជននិងសង្គម គឺជាតម្លៃស្នូលរបស់ក្រុមហ៊ុនសាមសុង ហើយការផ្ដល់ឈាម គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសង្គមដទៃទៀតជាច្រើន ដែលយើងតែងតែអនុវត្តជាប្រចាំ ដើម្បីរួមចំណែកណាមួយដែលយើងអាចធ្វើបាន ហើយនេះ គឺជាលើកទី 3 សម្រាប់កម្មវិធីមនុស្សធម៌នេះផងដែរ។”

លោកបានបន្តទៀតថា “យើងរំពឹងថា ការបរិច្ចាគនេះ នឹងអាចជួយសង្គ្រោះជីវិតអ្នកដែលកំពុងតែត្រូវការយើងជួយសង្គ្រោះ ហើយយើងសូមលើកទឹកចិត្តឲ្យមានការចូលរួមបែបនេះឲ្យច្រើនថែមទៀត ដើម្បីបន្តចែករំលែកក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកឲ្យកាន់តែទូលំទូលាយ”  ជាចុងក្រោយ ក្រុមហ៊ុន សាមសុង ក៏សូមអំពាវនាវដល់សាធារណជនឲ្យចូលរួមជួយគាំទ្រក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអោយបានកាន់តែច្រើនថែមទៀត ដើម្បីជួយ សង្រ្គោះជីវិតអ្នកជម្ងឺដែលមានតម្រូវការឈាម។

no-alternative title
ព័ត៌មានពាណិជ្ជកម្ម