no-alternative title

AWS CAMBODIA ចូលរួមសហការរៀបចំពិធីតាំងពិព័រណ៍ការងារទាក់ទងនឹងវិស័យព័ត៌មានវិទ្យានៅអង្គការ PNC

នៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2018 ក្រុមហ៊ុន AWS CAMBODIA ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេខាងផ្នែកផលិតផលបណ្ដាញខ្សែទិន្និន័យ និងប្រព័ន្ធខ្សែអេឡិចត្រូនិក និងព័ត៌មាន បានចូលរួមសហការរៀបចំពិធីតាំងពិព័រណ៍ការងារទាក់ទងនឹងវិស័យព័ត៌មានវិទ្យានៅអង្គការ PNC ដែលមានទីតាំងនៅ ផ្លូវ 371 ភូមិត្រពាំងឈូក (បុរីសឡា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ នៅក្នុងពិធីនេះក្រៅពីផ្តល់ជូននូវឱកាសការងារដល់ប្អូនៗនិស្សិតជាច្រើនរូប ហើយក៏បានផ្តល់ឱកាសឱ្យប្អូនៗនិសិត្សសាកល្បងប្រើប្រាស់ផលិតផលថ្មីៗទាំងនោះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថា ក្រុមហ៊ុន AWS CAMBODIA គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី ហើយត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1993 មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមហ៊ុនមានសាខានៅតាមបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ី ដូចជា៖ ប្រទេសម៉ាឡេស៊ី ឥណ្ខូនេស៊ី ថៃឡង់ដ៍ ហ្វីលីពីន កម្ពុជា វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។

ក្រុមហ៊ុន AWS បានយកចិត្តទុកដាក់ និងបានសហការយ៉ាងរឹងមាំ ជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗនៅលើពិភពលោក ដូចជា Commscope (AMP, SYSTIMAX & KRONE), Cisco, Fluke Networks, Brady, Socomec UPS,  ISA, Ruckus Networks, Zycoo IP Telephony, ASUS Server & Storage, Austin Hugues, INNO Instrument, Honeywell (security & fire solution), Epson, Belden, Alantek, D-Link, Bullguard, Senor POS and many others…

ពិធីតាំងពិព័រណ៍ការងារនេះបានបញ្ចប់ទៅប្រកបដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្អូនៗនិសិត្សនៃអង្គការ PNC ទាំងមូល ដោយប្អូនៗនិសិត្សទាំងនោះបានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីឱកាសការងារដែលក្រុមហ៊ុនបានផ្តល់ជូន។ តាមរយៈពិធីតាំង ពិព័រណ៍នេះផងដែរ ក្រុមហ៊ុន មានជំនឿយ៉ាងមុតមាំថា ប្អូនៗនិស្សិតជាច្រើនរូបនៅអង្គការ PNC នឹងមានឱកាសកាន់តែច្រើនបន្ថែមទៀតក្នុងការស្វែករកការងារដែលមានជំនាញច្បាស់លាស់ នៅក្រុមហ៊ុន AWS CAMBODIA ដែលជាក្រុមហ៊ុនគំរូមួយប្រកាន់នូវគោលការណ៍ត្រឹមត្រូវ និងស្មោះត្រង់ក្នុងការជួយដៃគូពាណិជ្ចកម្ម។  ជាពិសេស ក្រុមហ៊ុន AWS CAMBODIA បាននិងកំពុងបន្តជួយគាំទ្រដល់កុលបុត្រខ្មែរឱ្យទទួលបានទាំងចំណេះដឹងនិងចំណេះធ្វើក្នុងការប្រកបអាជីវកម្មដោយជោគជ័យ។ 

យើងចង់ឱ្យភាពជោគជ័យរបស់អ្នកទាំងអស់គ្នាដើរទន្ទឹមគ្នានឹងភាពជោគជ័យរបស់ ក្រុមហ៊ុន AWS CAMBODIA ទាំងមូល!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន