no-alternative title

ស្មាតហ្វូន vivo V11 និង V11i ចេញលក់ជាផ្លូវការហើយ!

ស្មាតហ្វូន V11 & V11i ទើបតែសម្ពោធពីរថ្ងៃជាប់គ្នាកាលពីសប្តាហ៍មុន ដែលមួយថ្ងៃសម្ពោធប្រកាសអំពីតម្លៃជាផ្លូវការជាមួយម្ចាស់នានាទូទាំងប្រទេស និងមួយថ្ងៃទៀតគឺកម្មវិធីដ៏ធំ vivo Music Run Glow Concert មានការចូលរួមពីយុវវ័យយ៉ាងច្រើនហួសការរំពឹងទុករបស់ក្រុមហ៊ុន។ ក្រុមហ៊ុន vivo បានឲ្យអតិថិជនរបស់ខ្លួនធ្វើការកក់ទុកមុននូវម៉ូដែល V11 & V11i តាំងពីមុនថ្ងៃសម្ពោធទៅទៀត និងបន្តការកក់នេះបន្ទាប់ពីការសម្ពោធ។ 

ប៉ុន្តែតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនបានឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ គឺម៉ូដែល V11 & V11i បានចេញលក់ជាផ្លូវការហើយ ដូចនេះ រាល់អតិថិជនទាំងអស់ដែលបានកក់មុននោះ គឺអាចទៅទទួលយកទូរស័ព្ទដែលខ្លួនបានកក់ទុក និងចំពោះអតិថិជនដែលមិនទាន់បានកក់ក៏អាចទៅធ្វើការជាវទូរស័ព្ទបានតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។ នៅក្នុងនោះដែរ រាល់អតិថិជនដែលទៅជាវទូរស័ព្ទម៉ូដែល V11 តម្លៃ 399$ និង V11i តម្លៃ 299$ ពេលនេះ គឺនឹងទទួលបានកាដូជាច្រើនដូចជា៖ ដបទឹក ដងសែលហ្វី កាស និងបន្តោង I-Ring vivo។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន vivo លើកនេះ ពិតជាធ្វើបានល្អមែនទែនទាំងបច្ចេកវិទ្យាដ៏ទំនើបតែតម្លៃសមរម្យ ព្រមទាំងការសម្ពោធដ៏ធំដែលក្រុមហ៊ុនទូរស័ព្ទផ្សេងៗមិនធ្លាប់មានពីមុនផងដែរ។ ពេលនេះ យើងទៅមើលលក្ខណៈពិសេសរបស់ម៉ូដែល V11 & V11i៖ 

+ចំពោះ V11 ដែលមានចំនុចពិសេសដូចជា:

-បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃលើអេក្រង់ដ៏ទំនើប (Fingerprint Scanning)

-បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)

 -អេក្រង់លាតធំជាងមុនទំហំ 6.41inch " (FHD+Super AMOLED)+2340*1080

-ថាមពលថ្មទំហំធំ 3400mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 2ម៉ោង 30នាទី

-បច្ចេកវិទ្យា AI HDR, AI Face Beauty ,AI Portrait Framing ដែលអាចថតរូបភាពព្រាលកាន់តែស្អាត

-កាមេរ៉ាមុខ 25MP និង កាមេរ៉ាក្រោយ 12MP+5MP (24 Million Photographic Units) 

-មានពីរពណ៌គឺ Starry Black និង Nebula Blue

-Funtouch OS 4.5 / Android 8.1 

-Qualcomm 660AIE Octa-core 1.95GHz

-RAM 6GB+ROM 128GB

+ចំពោះV 11i ដែលមានចំនុចពិសេសដូចជា:

-បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)

-បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)

-អេក្រង់ 6.3inch" (FHD+2280*1080) IPS

-ថាមពលថ្មទំហំធំ 3315mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 3ម៉ោង 48នាទី

-បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត

-កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 16MP+5MP(24 Million Photographic Units)

-មានពីរពណ៌គឺ Starry Black និង Nebula Blue

-Funtouch OS_4.5/Android 8.1 

-P60 Octa_core 2.0GHz

-RAM 4GB+ROM 128GB (MicroSD Card Up to 256GB)

លក្ខណៈពិសេសប៉ុននេះអាចឲ្យអ្នកទាំងអស់គ្នាពិចារណាបានលើម៉ូដែល V11 & V11i របស់ក្រុមហ៊ុនvivo ដូចនេះចំពោះអតិថិជនដែលចាប់អារម្មណ៍នោះ អាចទៅធ្វើការជាវបានហើយតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។ ពត៌មានបន្ថែមសូមចូលទៅកាន់ផេកvivo: https://www.facebook.com/vivosmartphonekh/ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន