no-alternative title

ក្រុមហ៊ុន Hyundai បាននាំមកនូវ Hyundai H350 ដែលជារថយន្ដប្រភេទ 17 កៅអីមកកាន់ទីផ្សារកម្ពុជា

កាលពីទី 22 ខែកញ្ញា ឆ្នាំ 2018 កន្លងទៅនេះ នៅ Garden City Resort ក្រុមហ៊ុន Hyundai បានរៀបចំនូវកម្មវិធីបើកបរសាកល្បងរថយន្តទំនើបៗរបស់ខ្លួន ហើយឆ្លៀតនៅឱកាសនោះ ក្រុមហ៊ុននេះ ក៏បានបង្ហាញចេញរថយន្ដ Hyundai H350 របស់ខ្លួនជាលើកដំបូងក្នុងទីផ្សារកម្ពុជា ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស រួមមានសមាជិកនៃសមាគមន៍ភ្នាក់ងារទេសចរណ៍កម្ពុជា ព្រមទាំងអតិថិជន រួមនិងអ្នកសារព័ត៌មានចូលរួមជាច្រើនរូប។  

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ប្រាយអ៊ែន ខូ (Brian Ko) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Camko Motor បានមានប្រសាសន៍ថា “ឆ្នាំនេះ គឺជាឆ្នាំដ៏មានអត្ថន័យបំផុតដោយសារតែវាជាឆ្នាំដែលក្រុមហ៊ុននាំចូលរថយន្ដប្រភេទលក្ខណៈគ្រួសារ ស្រឡាយ SUV (គ្រប់ម៉ូឌែល)ស៊េរីឆ្នាំ២០១៩ ហើយយើងកំពុងតែសម្ពោធដាក់លក់ជាបន្តបន្ទាប់ ក្នុងនោះរថយន្ដH-1ប្រភេទ១២កៅអី ស៊េរីឆ្នាំ២០១៩កំពុងពេញនិយម និងលក់ដាច់ខ្លាំងបន្ទាប់ពីបានធ្វើការចេញលក់ជាផ្លូវការ កាលពីខែឧសភានៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។ 

មួយវិញទៀតដោយសារតែមានតម្រូវការខ្លាំង និងមានការសំណូមពរជាច្រើនពីសំណាក់អតិថិជនលើប្រភេទរថយន្ដសម្រាប់ដឹកទំនិញ និងដឹកអ្នកដំណើរទេសចរណ៍ធន់ស្រាល ក្រុមហ៊ុនបានធ្វើការនាំចូលរថយន្ដប្រភេទទៀតគឺរថយន្ដ H350 មកកាន់ទីផ្សារកម្ពុជា។ H350 ត្រូវបានរចនាម៉ូតនិងផលិតនៅក្នុងប្រទេសអ៊ឺរ៉ុបសម្រាប់ដាក់លក់ទូទាំងទ្វីបអឺរ៉ុបហើយឥឡូវនេះត្រៀមខ្លួនរួចរាល់សម្រាប់លក់នៅក្នុងពេញទីផ្សារប្រទេសកម្ពុជាសម្រាប់អតិថិជនដែលមានតម្រូវការរថយន្ដប្រភេទដឹក 17 កៅអីធំជាងមុន”។

លោក ប្រាយ អ៊ែនខូ បានបន្ថែមទៀតថា “ក្រុមហ៊ុន Hyundai Camko តែងតែខិតខំដើម្បីស្វែងយល់ពីអតិថិជននិងតម្រូវការអាជីវកម្មរបស់ពួកគាត់។ យើងមានបំណងគ្រាន់តែជាអ្នកផ្គត់ផ្គង់រថយន្តសម្រាប់អាជីវកម្មរបស់លោកអ្នកទៅមុខជានិច្ច។ យើងលើកកម្ពស់អតិថិជននិងក្លាយជាដៃគូជីវិតរបស់អតិថិជន តាមរយៈការនាំចូលផលិតផលនិងសេវាកម្មប្រកបដោយគុណភាពល្អ។ យើងជាដៃគូពិតប្រាកដគ្រប់ទិដ្ឋភាពទាំងអស់នៃអាជីវកម្ម ដឹកទំនិញ និងដឹកអ្នកដំណើររបស់អតិថិជន ជាមួយនឹង H350” ។

 

តាមរយៈការបង្ហាញរបស់កញ្ញា លុន សុភា ប្រធានទូទៅផ្នែកលក់ បានឲ្យដឹងថា រថយន្ដ Hyundai H350 គឺជារថយន្ដប្រភេទដឹកធុនស្រាល (LCV) ដំបូងបង្អស់ របស់ក្រុមហ៊ុន ដែលអាចប្រើ បានជាមួយប្រភេទរថយន្តពីរប្រភេទគឺរថយន្តដឹកទំនិញ ដឹកទំនិញនិងរថយន្តដឹកអ្នកដំណើរ។ ម៉ាស៊ីនទាំងពីរនេះ មានម៉ាស៊ីនស៊ីឡាំងប្រើម៉ាស៊ីន 2.5 លីត្រដូចគ្នាដែលផ្តល់នូវសមត្ថភាពខ្ពស់និងកម្លាំខ្លាំង 170 ងសេះ សម្រាប់រថយន្ត H350 ដឹកអ្នកដំណើរ និង 150សេះ សម្រាប់ H350 ដឹកទំនិញ Cargo Van ។

ការរចនាផ្នែកខាងមុខរបស់ H350 គឺទំនើបទាន់សម័យនិងមានប្រសិទ្ធភាពខ្ពស់ ដោយសារតែប៉ាណាធំ ជាមួយភ្លើងបំភ្លឺពេលថ្ងៃ។ ផ្ទៃខាងក្នុងនៃ H350 គឺជាផ្នែកមួយដ៏ល្អបំផុត ដែលមានបន្ទប់ធំទូលាយសម្រាប់អ្នកបើកបរនិងអ្នកដំណើរខាងមុខក៏ដូចជាកន្លែងអ្នករួមដំណើរដែលមានបន្ទប់ទទួលភ្ញៀវអាចអនុញ្ញាតឱ្យមនុស្សចំនួន 17 នាក់អាចអង្គុយបានយ៉ាងងាយស្រួល និងប្រកបដោយផាសុកភាព។ មានកន្លែងស្តុកជារបស់របរជាច្រើននៅក្នុងរថយន្តដែលអ្នកបើកបរអាចប្រើប្រាស់បានសម្រាប់ភាពងាយស្រួលរបស់ពួកគេក្នុងកំឡុងពេលមានកាលវិភាគមមាញឹកដូចជា ធ្នើដាក់សម្ភារៈនៅនឹងដំបូល ថតដាក់កែវឬភេសជ្ជៈកំប៉ុង កៅអីអាចកណ្តាលបត់សម្រាប់ដាក់សម្ភារៈនានាបាន ព្រីភ្លើង ចំនួន៣ ។ ប្រព័ន្ធអូឌីយ៉ូជាមួយវិទ្យុ ម៉ាស៊ីនចាក់ស៊ីឌី និងឧបករណ៍ប៊្លូធូសទៀតផង។

H350 មានបំពាក់ប្រព័ន្ធសុវត្ថិភាពរួចទៅហើយក្នុងការបើកបរដោយ តួរថយន្ដទាំងមូលរឹងមាំ ដែលធ្វើពីដែកថែបរឹងមាំ និង និងអាចប្រឆាំងនឹងការច្រេះស៊ីរហូតដល់ 98%។ H350 មានពោងខ្យល់ចំនួន 02 សម្រាប់អ្នកបើកបរនិងអ្នកដំណើរខាងមុខផងដែរ។ សុវត្ថិភាពរបស់អតិថិជនរបស់យើងគឺតែងតែជាអាទិភាពរបស់ Hyundai ដូច្នេះយើងមិនដែលឈប់ផ្តល់នូវលក្ខណៈសុវត្ថិភាពពិសេសបន្ថែមទៀតសម្រាប់រថយន្តរបស់យើង។

រថយន្ដធុន H350 ត្រូវបានបំពាក់ដោយប្រព័ន្ធរក្សារថយន្ដឲ្យនៅលើគន្លងផ្លូវ Vehicle Dynamic Control System (VDC) ដែលជួយរក្សាស្ថេរភាពរថយន្តនៅពេលដែលកាច់ចង្កូតជ្រុលជាដើម។ ប្រព័ន្ធត្រូតពិនិត្យ និងប្រាប់ដំណឹងនៅពេលរថយន្ដឃ្លាតពីផ្លូវបើកបរ Lane Departure Warning System (LDWS) ក៏មានផងដែរដើម្បីរក្សាយានយន្តរបស់អ្នកឱ្យនៅដដែរ សម្រាប់សុវត្ថិភាពនិងការពារនៅពេលរថយន្ដមានល្បឿនលឿន។

H350 ក៏មានផ្តល់ប្រព័ន្ធជំនួយក្នុងការចតឡានខាងក្រោយដើម្បីផ្ដល់ភាពងាយស្រួលនិងចៀសវាងការប៉ះទង្គិចផ្សេងៗ។ យើងជឿជាក់ថារថយន្ដដឹកទំនិញធុន H350 របស់យើងនឹងក្លាយជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្មរបស់អ្នក។ យើងសង្ឃឹមថានឹងទទួលបានការកក់របស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយកុំភ្លេចទាក់ទងក្រុការងាររបស់យើង ឬតាមទូរស័ព្ទលេខ 097 755 81 19 សម្រាប់ព័ត៌មានលម្អិត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន