no-alternative title

ក្រុមហ៊ុន Dell EMC សហការជាមួយ ក្រុមហ៊ុន អ៊ី ស៊ី អាយ រៀបចំកម្មវិធីជប់លៀងជូនដល់ដៃគូរសហការនាខេត្តសៀមរាប

ថ្មីៗនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន សហការជាមួយនឹងក្រុមហ៊ុន Dell EMC បានរៀបចំកម្មវិធីជប់លៀង និង ដាក់តាំងបង្ហាញផលិតផលថ្មីៗ ដើម្បីចែកជូនទៅដល់ដៃគូរសហការ ក៍ដូចជាអតិថិជនទាំងអស់អោយបានស្គាល់កាន់តែច្បាស់បន្ថែមទៀត ពីអត្ថប្រយោជន៏ក្នុងការប្រើប្រាស់ផលិតផល Dell និងបានអញ្ជើញដៃគូរសហការទាំងអស់ចូលរួមពិសារអាហារពេលល្ងាច ដើម្បីរឹតចំណងផ្សារភ្ជាប់ការទំនាក់ទំនងល្អឲ្យកាន់តែមានភាពជិតស្និតរវាងក្រុមហ៊ុន និងដៃគូរសហការទាំងអស់ផងដែរ។ 

កម្មវិធីនេះ បានរៀបចំឡើងនា សណ្ឋាគារ Le meridian Angkor នៅក្នុងខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមជាកិត្តិយសក្នុងការបើកកម្មវិធីផ្ទាល់ពីសំណាក់ លោក ញ៉េប ចន្ថា ប្រធានគ្រប់គ្រងទូទៅ  ក្រុមហ៊ុន  អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន និង មានការធ្វើបទបង្ហាញដោយផ្ទាល់ពីសំណាក់ លោក Tran Vu Chi Trung ដែលបានអញ្ជើញមកពីខាងក្រុមហ៊ុន Dell EMC ក្រោមប្រធានបទ Server , Networking និង  Portal/Deal Registration ជូនដល់ដៃគូរសហការ ក៏ដូចជាអតិថិជនទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនារាត្រីនោះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន ជាក្រុមហ៊ុនលក់ដុំនូវផលិតផលបច្ចេកវិទ្យាធំបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានលក់នូវផលិតផលជាច្រើនប្រភេទដូចជា៖ Dell, Lenovo, Sony Projector, Promate, Sony Pro Bravia, Motorola, DJI, Fuji Xerox, Transcend, APC, Synology, Sonicwall, Trendnet, Linkbasic, Aerohive, Bitdefender ហើយនិងផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើនដែល មានតំលៃសមរម្យ និង មានគុណភាពខ្ពស់។

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន ក៏សូមថ្លែងអំណរគុណដល់ដៃគូរសហការទាំងអស់ដែលតែងតែ គាំទ្រដល់ក្រុមហ៊ុនកន្លងមក ហើយសន្យាថា នឹងខិតខំប្រឹងប្រែងពង្រឹង គុណភាព សេវាកម្មរបស់ខ្លួនជូនដល់ដៃគូរសហការ ព្រមទាំងអតិថិជនទាំងអស់ ជាពិសេសនឹងរៀបចំកម្មវិធីជួបជុំសួរសុខទុក្ខដល់អតិថិជនអោយបានញឹកញាប់ដើម្បីជួបពិភាក្សាគ្នាទៅវិញទៅមក។  សូមជំរាបថា ក្រុមហ៊ុន អ៊ី ស៊ី អាយ មានទីតាំងផ្ទះលេខ 16EO ផ្លូវ 290 សង្កាត់ទួលស្វាយព្រៃ 2 ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់បណ្តាញដូចខាងក្រោម៖ លេខទូរស័ព្ទ 023 222 121 សារអេឡិកត្រូនិក៖[email protected] ហ្វេសបុក៖ ECI Distribution គេហទំព័រ៖ www.ecidisti.com ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន