no-alternative title

ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី បានសហការណ៍ជាមួយក្រុមហ៊ុន NEC រៀបចំសិក្ខាសិលាស្តីអំពី "NEC Smart Enterprise Industry Focus"

កាលពីថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2018 នេះ នៅសណ្ឋាគារភ្នំពេញ ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី បានសហការណ៍ជាមួយក្រុមហ៊ុន NEC រៀបចំកម្មវិធីសិក្ខាសិលាស្តីអំពី “NEC Smart Enterprise Industry Focus” ដើម្បីបង្ហាញនូវសក្តានុពលភាពក៏ដូចជាបច្ចេកវិទ្យាគ្រប់គ្រងដ៏ទំនើប និងឆ្លាតវៃជំនាន់ថ្មីចុងក្រោយបំផុតរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់ស្របតាមតំរូវការរបស់អតិថិជនគ្រប់ទិសទីទាំង ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថានទូត អង្គការ និងបណ្តាស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី បានផ្តល់នូវចំណេះដឹងផ្នែកព័ត៌មានវិទ្យារបៀបប្រើប្រាស់ របៀបគ្រប់គ្រងដ៏ឆ្លាតវៃ និងគុណតម្លៃរបស់ផលិតផលថ្មី NEC  ដែលមានគុណភាពខ្ពស់ និងមានសមត្ថភាពដែលលោកអ្នកនឹកស្មានមិនដល់ ហើយដែលកំពុងចរាចរណ៍លើទីផ្សានៅក្នុងប្រទេសកម្ពុជា។ 

លោកជំទាវ តាំង វួចឡាយ អគ្គនាយិការង ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ បានលើកឡើងថា  ក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិ ចែកចាយ និងផ្តល់សេវាកម្មជួសជុលផ្តាច់មុខលើផលិតផលម៉ាក NEC អស់រយៈពេលជាង 10 ឆ្នាំ កន្លងមកក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ បានមានប្រសាសន៍ថា តាមរយ:កម្មវិធីសិក្ខាសិលានេះ នឹងមានគុណតម្លៃ សម្រាប់ការអភិវឌ្ឍន៍ អង្គភាព និងស្ថាប័នរបស់អតិថិជន ព្រមទាំង សង្ឃឹមថានឹងមានការជួយគាំទ្រដល់ផលិតផលម៉ាក NEC និង IT Solutions (ប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ) ប្រកបដោយប្រសិទ្ធភាពបំផុត របស់ក្រុមហ៊ុន NEC តាមរយ:ក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូអិលធីឌី។ ហើយកម្មវិធីសិក្ខាសិលានេះ មានការផ្តោតសំខាន់លើប្រធានបទចំនួន 5 គឺ៖ 

1 - Smart Face Authentication បច្ចេកវិទ្យាថ្មីឆ្លាតវៃ ក្នុងការចាប់រាល់សកម្មភាពវីដេអូ ហើយអាចស្គាល់ច្បាស់ចំពោះ មនុស្សម្នាក់ៗទៅតាមកំណត់។ 

2 - Smart Business Continuity បច្ចេកវិទ្យាថ្មីឆ្លាតវៃ ក្នុងការការពារ សហគ្រាស និងស្ថាប័ននានា ជាពិសេសការពារទៅលើផ្នែក Protect Critical Systems ការពារប្រព័ន្ធសំខាន់, Minimize System Outages កាត់បន្ថយការដាច់ចរន្តអគ្គិសនី, Safeguard the Network ការពារបណ្តាញ។

3 - Smart Data Center បច្ចេកវិទ្យាថ្មីឆ្លាតវៃ ដោយវារួមបញ្ចូលយ៉ាងពេញលេញជាមួយផ្នែកនិម្មិតរបស់ម៉ាស៊ីនមេនៅគ្រប់កម្រិត (server virtualization at all levels) ជាមួយ Hyper-Converged Infrastructure Solution។

4 - Smart Data Management បច្ចេកវិទ្យាថ្មីឆ្លាតវៃ គ្រប់គ្រងទិន្នន័យរបស់ស្ថាប័ន ដែលសំខាន់ៗ ទុកចោលយូរ ការផ្ទុកទិន្នន័យស្ទួន  Back up និង compress ទិន្នន័យទុកនៅទីកន្លែងសុវត្ថិភាព។

5 - Smart Business Protection បច្ចេកវិទ្យាថ្មីឆ្លាតវៃ ដែលរក្សាររាល់ទន្នន័យ និង Database របស់ស្ថាប័ន មិនឲ្យបាត់បង់ ឬខូចខាត រអាក់រអួលប្រត្តិបត្តិការ នៅពេលមានគ្រោះមហន្តរាយ ដូចជា អគ្គីភ័យ ទឹកជំនន់ បាក់ឬរលំអាគារ ព្យុះសង្គ្រា។ល។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភី ធី ស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ 1996 មកម្ល៉េះ។ គិតមកដល់ឆ្នាំ 2018 នេះ មានរយៈ 22 ឆ្នាំហើយដែលបានផ្គត់ផ្គង់អតិថិជននូវផលិត ផលដែលមានគុណភាពខ្ពស់ថ្មីសុទ្ធ 100% ព្រមទាំង មានការធានាត្រឹមត្រូវពីរោងចក្រ និងផ្តល់សេវាកម្មយ៉ាងល្អប្រសើរបំផុត ដោយមានការយកចិត្តទុកដាក់ពីក្រុមការងារ ជំនាញយ៉ាងពិតប្រាកដ ដែលស្របទៅតាមបាវចនារបស់ខ្លួនគឺ " ភី ធី ស៊ី តែងតែឈានមុខគេជានិច្ច ទាំងគុណ ភាព និងសេវាកម្ម"។

អតិថិជនទាំងអស់ អាចរកទិញផលិតផលម៉ាក ម៉ាក NEC និង IT Solutions ដ៏ឆ្លាតវៃ ជាពិសេស បច្ចេកវិទ្យាគ្រប់គ្រងទាំង ៥ ដែលបានរៀបរាប់ខាងលើ នៅក្រុនហ៊ុន ភី ធី ស៊ី កុំព្យូទ័រ  មានសាខាចំនួន 5 កន្លែង គឺ ទីតាំងទីមួយ ទីស្នាក់ការការិយាល័យកណ្តាល អគារកាច់ជ្រុង ទល់មុខផ្សារទំនើបសូរិយា ទីតាំងទីពីរ សាខាមហាវិថីព្រះមុនីវង្ស ទីតាំងទីបី សាខាខាងជើងផ្សារធំថ្មី ទីតាំងទីបួន សាខាខេត្តបាត់ដំបង និង ទីតាំងទីប្រាំ សាខាខេត្តសៀមរាប។ ក្នុងនោះអតិថិជនក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ  www.ptc-computer.com.kh fb: PTC-ComputerKh ឬតាមរយៈទូរស័ព្ទលេខៈ 012 2222 12/023 2222 13

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន