no-alternative title

មានការលើកឡើងថា Galaxy Note 9 វ៉ាដាច់ iPhone Xs Max បានតាមរយៈចំណុចសំខាន់ៗទាំង 9 នេះ

កាលពីចុងខែសីហា ក្រុមហ៊ុន Samsung បានបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួននោះគឺ Galaxy Note 9 ដែលជាអាវុធខ្លាំងសម្រាប់វាយលុកទីផ្សារ។ ហើយថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple ក៏បង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួនផងដែរ គឺ iPhone Xs, Xs Max និង Xr។ សម្រាប់ស៊េរីខ្ពស់ៗ iPhone Xs Max និង Galaxy Note 9 គឺសុទ្ធតែជាស្មាតហ្វូនលំដាប់កំពូលនៅលើទីផ្សារបច្ចុប្បន្ននេះ។

ឥលូវយើងមកមើលចំណុចមួយចំនួនដែល Galaxy Note 9 ដែលគេនិយាយថា ស្មាតហ្វូននេះ នឹងមានប្រៀបជាង iPhone Xs Max។

រូបភាពពាណិជ្ជកម្ម
no-alternative title

1.  អង្គផ្ទុកទិន្នន័យបន្ថែមខាងក្រៅ: Galaxy Note 9 អាចបន្ថែមមេម៉ូរីកាត (Micro SD) បានរហូតទៅដល់512GB ប៉ុន្តែ iPhone Xs Max មិនមានឡើយ។

2. សាកថ្មលឿន: ការសាកថ្មល្បឿនលឿនសម្រាប់ Apple មានតាំងពីជំនាន់ iPhone X មកម៉្លេះ ប៉ុន្តែមិនមានមកស្រាប់នៅក្នុងប្រអប់ឡើយ គឺតម្រូវឲ្យអ្នកប្រើប្រាស់ទិញឆ្នាំសាកល្បឿនលឿននោះបន្ថែម ចំណែកឯការសាកថ្មល្បឿនលឿនចំពោះ Samsung វិញ មានតាំងពីឆ្នាំ 2015 មកម្ល៉េះ ហើយសម្រាប់ Note 9 អាចសាកថ្មល្បឿនលឿនបានទាំងមានខ្សែ និងឥតខ្សែថែមទៀតផង ដោយឆ្នាំងសាកល្បងលឿនមានខ្សែមានស្រាប់ក្នុងប្រអប់មិនបាច់ពិបាកទិញថែមឡើយ។

3. ប្រព័ន្ធកាត់បន្ថយកម្តៅ Cooling system: ទូរស័ព្ទណាក៏ដូចទូរស័ព្ទណាដែរ ឲ្យតែចុចយូរនឹងតែងឡើងកំដៅដូចគ្នា ប៉ុន្តែ Note 9 វិញមានប្រព័ន្ធកាត់បន្ថយកម្តៅ Cooling System ទោះម៉ាស៊ីនប្រឹងរត់យ៉ាងក៏កំដៅមិនឡើងខ្លាំងដែរ ចំណែកឯ iPhone Xs Max វិញមិនមានប្រព័ន្ធនេះឡើយ។

4. ប៊ិច S Pen: បើនិយាយពីប៊ិច S Pen វិញគឺ Note 9 ស៊ីដាច់ Xs Max តែម្តង ដោយសារតែវាត្រូវបានបន្ថែមមុខងារច្រើនជាងមុន ហើយប៊ិចជំនាន់ថ្មីនេះមានទាំង Bluetooth អាចប្រើសម្រាប់ថតរូបបានថែមទៀតផង។

5. កាមេរ៉ា: ទាំង Note 9 និង Xs Max មានកាមេរ៉ាភ្លោះដូចគ្នា តែ Note 9 ប្រើបច្ចេកវិទ្យា dual aperture (F1.5) អាចថតនៅទីងងឹតបានភ្លឺ និងច្បាស់ជាង Xs Max ដែលប្រើបច្ចេកវិទ្យា single aperture (F1.8) ។

6. Samsung Dex: Galaxy Note 9 មិនត្រឹមតែជាស្មាតហ្វូនឆ្លាតវៃទេ តែវាអាចក្លាយខ្លួនទៅជាកុំព្យួទ័រចល័តបានទៀតតាមរយៈកម្មវិធី Samsung Dex ដែលអាចគ្រប់គ្រងការងារបានយ៉ាងស្រួល ចំណែកឯ iPhone Xs Max វិញនៅមិនទាន់មានបច្ចេកវិទ្យានេះនៅឡើយទេ។

7. រន្ធដោតកាស: បើទោះបីជាចំណុចនេះវាមិនសំខាន់ណាស់ណា ប៉ុន្តែសម្រាប់អ្នកនិយមសាកថ្មបណ្តើរស្តាប់តន្ត្រីបណ្តើរ ចំណុចនេះនៅតែជាបញ្ហាចោទ។ ចឹងហើយ Note 9 នូវតែជាជំរើសដ៏ល្អ។

8. ប្រព័ន្ធសុវត្ថិភាព: ចាប់តាំងពី Apple បោះបង់ Home Button ហើយប្តូរមកប្រើអេក្រង់លាតសុទ្ធមក គឺប្រព័ន្ធសុវត្ថិភាពស្កែនក្រយ៉ៅក៏លែងមាននៅលើ iPhone ទៀតផងដែរ ដោយប្រើតែការស្គែនមុខតែមួយប៉ុណ្ណោះ។ ចំណែកឯ Galaxy Note 9 វិញអាចស្កែនក្រយ៉ៅដៃក៏បាន ស្កែនមុខក៏បាន ស្កែនភ្នែកក៏បាន។

9.ថាមពលថ្មៈ Galaxy Note9 បំពាក់ថ្មទំហំ 4000mAh ចំណែក iPhone Xs Max បំពាក់ថ្មត្រឹមតែទំហំ 3400mAh តែប៉ុណ្ណោះ។

ចំពោះតម្លៃវិញនោះ Galaxy Note9 មានតម្លៃត្រឹមតែ $929 ហើយ iPhone Xs Max មានតម្លៃមិនក្រោម $2000 ពេលចូលទីផ្សារក្នុងស្រុកដំបូង។ ដោយសារតែចំណុចទាំងអស់នេះ ហើយទើបអ្នកវិភាគ និយាយថា ស្មាតហ្វូនមួយណាមានសម្ថតភាពខ្ពស់ និងសាកសមឲ្យសម្រាប់លោកអ្នកប្រើប្រាស់ប្រចាំថ្ងៃ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន