no-alternative title

SCHNEIDER ELECTRIC បង្ហាញនូវដំណោះស្រាយដ៏ងាយស្រួលក្នុងការប្រើប្រាស់ផលិតផលថ្មីរបស់ខ្លួន

ថ្មីៗនេះ នៅសណ្ឋាគារ Himawari ក្រុមហ៊ុន Schneider Electric បាបរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយ ដើម្បីបង្ហាញចេញនូវផលិតផលថ្មី Easy UPS 1PH និង Easy UPS 3PH 3S នៅក្នុងប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់ដៃគូពាណិជ្ជកម្មជាច្រើនរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក Koon San Ang ដែលប្រធានផ្នែកគ្រប់គ្រងក្រុមហ៊ុន Schneider Electric នៅក្នុងប្រទេសកម្ពុជា បាននិយាយថា “Easy UPS គឺជាដំណោះស្រាយសម្រាប់តម្រូវការទីផ្សារ ដែលយើងមើលឃើញអំពីដំណោះស្រាយដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ ភាពជឿជាក់ ការគ្រប់គ្រង គុណភាព និងភាពងាយស្រួលសម្រាប់អាជីវកម្មខ្នាតតូច និងខ្នាតកណ្តាល មជ្ឈមណ្ឌលទិន្នន័យ និងអង្គភាពផលិតជាច្រើនទៀត។ 

លោក Koon San Ang មានសង្ឃឹមក្នុងការនាំយកនូវផលិតផល Schneider Electric Easy នេះដែលផ្តល់សម្រាប់ប្រទេសកម្ពុជានេះ។ ជាមួយនឹងភាពងាយស្រួល ការប្រកួតប្រជែង និងភាពងាយស្រួលនោះ ឧបករណ៍ Easy UPS គឺត្រូវប្រើប្រាស់នៅក្នុងឧស្សាហកម្ម និងបរិស្ថានជាច្រើនយ៉ាងទូលំទូលាយ។

APC Easy UPS 1 Phគឺជាឧបករណ៍សម្រាប់ការពារដ៏សំខាន់សម្រាប់ធ្វើការតភ្ជាប់ថាមពលឡើងវិញជាពិសេសនៅពេលដែលមានការដាច់ចរន្តជាមួយនឹងភាពជឿជជាក់ ការធានា និងភាពច្បាស់លាស់បំផុត។ Easy UPS 3S គឺជាផលិតផល 10-to-40kVA Uninterruptible Power Supply (UPS) ដែលផ្តល់នូវលក្ខណ់ពិសេសដ៏រឹងមាំ និងការរចនារូបរាងតូចល្មម ហើយវាងាយស្រួលនៅក្នុងតម្លើង ងាយស្រួលក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មដែលធ្វើអោយវាមានភាពងាយស្រួលសម្រាប់អាជីវកម្មខ្នាតតូច និងអាជីវកម្មមធ្យម។

Easy UPS 3S គឺជាការបញ្ចូលគ្នានៃស្តង់ដារដែលប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់ការពារទៅលើឧបករណ៍សំខាន់ៗជាច្រើននៅក្នុងបរិយាកាសជាច្រើនចេញពីការដាច់ចរន្តអគ្គិសនី និងការកើនឡើងអគ្គិសនី។ វាមានប្រសិទ្ធិភាពកើនឡើងដល់ទៅ 96% សម្រាប់ការសន្សំសំចៃថាមពលតាមរយៈ ECO Mode ដែលធ្វើឱ្យឧបករណ៍ 10-to-40kVA UPSឈានទៅកម្រិតថ្មីមួយទៀត។

អតិថិជនជាច្រើននឹងទទួលបាននូវផលប្រយោជន៍ជាច្រើនចេញពីជំរើសនៃសេវាកម្ម start-up service ក្នុងការធានាថាផលិតផល Easy UPS 3S នេះគឺមានសុវត្ថិភាពស្រាប់ដំណើរការ ភាពជឿជាក់ និងសុវត្ថិភាពក្នុងចិត្ត។ ផលិតផលថ្មីនេះគឺមានភាពរឹងមាំជាមួយនឹងការប្រើប្រាស់នូវភ្លើងវ៉ុលជាមួយនឹងការពារ ហើយវាក៏ត្រូវរចនាឡើង និងការធ្វើតេស្តនៅក្នុងដំណើរការរបស់ក្រុមហ៊ុន Schneider Electric ។

ផលិតផលនេះគឺមានភាពងាយស្រួលក្នុងការតភ្ជាប់ និងការគ្រប់គ្រង ហើយអតិថិជនជាច្រើនអាចធ្វើការគ្រប់គ្រង និងពិនិត្យមើលទៅលើ UPS តាមរយៈ Schneider Electric’s EcoStruxure™ IT cloud ផងដែរ។ សេវាកម្មរបស់យើងគឺមានភាពរឹងមាំ បណ្តាញ Networks ជាមួយនឹងអ្នកជំនាញ ការផ្តល់អោយអតិថិជនជាមួយនឹងសេវាកម្មជាច្រើនតាមរយៈការប្រើប្រាស់ជាមួយនឹងឧបករណ៍ Easy UPS 3S។

លក្ខណៈពិសេសជាមួយនឹងមុខងារថ្មីៗ និងភាពងាយស្រួលក្នុងការប្រើប្រាស់របស់ឧបករណ៍ Easy UPS 3S៖

1. សីតុណ្ហភាពដល់ទៅ 40ºC

2. ថ្នាំកូតដែលមានគុណភាពល្អសម្រាប់ការពារនៅក្នុងបរិស្ថាន

3. ភាពងាយស្រួលក្នុងការត្រងទៅលើធូលី

4. សេវាកម្មងាយស្រួលក្នុងការចូលដំណើរការតាមរយៈបន្ទះម៉ាញ៉េទិចខាងមុខ

5. ជម្រើសនៃខាងក្នុង ខាងក្រៅ និងថាមពលថ្មភាគីខាងក្រៅ

6. ភាពងាយស្រួលគ្រប់គ្រង និងការគ្រប់គ្រងតាមរយៈ EcoStruxure IT’s cloud និងកម្មវិធី Software នៅពេលដែលអ្នកទិញនូវ Network Card ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.schneider-electric.com/ecostruxure-it 

 

7. ងាយស្រួលក្នុងការធ្វើតេស្តទៅលើ Loop នៃដំណើរការនៃ UPS មុនពេលដែលវាតភ្ជាប់៕

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន