no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Asus Max Pro M1 បានបង្កើននូវភាពរីករាយទៅលើការថតរូបភាព និងវីដេអូ បានកាន់តែស្អាតជាមួយនឹងការប្រើប្រាស់ Camera App

ការបង្ហាញខ្លួនរបស់ស្មាតហ្វូន ASUS ZenFone Max Pro M1 នៅឆ្នាំនេះ ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនដែលមានតម្លៃសមរម្យ ដែលមានដាក់លក់នៅក្នុងប្រទេសកម្ពុជា ដែលមានរូបរាងស្អាត សមត្ថភាពខ្ពស់ និងមានលក្ខណៈសម្បត្តិល្អប្រសើរបំផុត។ នៅថ្ងៃនេះ ដើម្បីបង្កើនភាពរីករាយ ទៅលើការប្រើប្រាស់កម្មវិធី Camera App នៅលើ ASUS ZenFone Max Pro M1 យើងសូមបង្ហាញវិធីសាស្រ្តក្នុងការដំណើរការនូវមុខងារ EIS ដូចតទៅ៖

នៅក្នុងការដំណើរការនូវមុខងារស្ថេរភាពរូបភាព Electronic Image Stabilization (EIS) នៅលើស្មាតហ្វូនស៊េរីថ្មី ASUS ZenFone Max Pro M1 អ្នកត្រូវចូលទៅបើកកម្មវិធី Camera App ជាមុនសិន។ បន្ទាប់មកចូលទៅក្នុង Settings។ អ្នកពេលនេះ អាចចូលទៅស្វែងរកនូវ “Redeye Reductions” និងបន្តការចុចនៅលើវារហូតទាល់តែ Notifications បញ្ជាក់ថា អ្នកស្ថិតនៅក្នុង Setting។ 

លោកអ្នកត្រូវធ្វើការផ្លាស់ប្តូរ Video Mode រួចចូលទៅបើកដំណើរការកំណត់នូវកម្រិតភាពច្បាស់ 1080p ឬទាបជាងនេះ។ បន្ទាប់មក លោកអ្នកត្រូវចូលទៅក្នុង Settings ហើយបើក “Image Stabilization” Option នោះ លោកអ្នកនឹងអាចធ្វើការថតវីដេអូដោយគ្មានរង្គើរនោះទេជាមួយនឹងស្មាតហ្វូនMax Pro M1 របស់លោកអ្នក។ ជាមួយគ្នានេះ លោកអ្នកក៏អាចធ្វើការតម្លើងនូវកម្មវិធី Google Camera App នៅលើ Max Pro M1 បានផងដែរ ដោយមិនចាំបាច់ធ្វើការ Root នោះទេ។ ASUS ថែមទាំងអនុញ្ញាតឱ្យអ្នកដំណើរការនូវកម្មវិធី  Camera 2API ដោយមិនចាំបាច់កែប្រែទៅលើ System Files ថែមទៀតផង។

ស្មាតហ្វូន ASUS ZenFone Max Pro M1 មានអេក្រង់ទំហំ 5.99-inch IPS LCD display ដែលមានកម្រិតភាពច្បាស់ដល់ទៅ 1080 x 2160 Full HD+ resolution និងកម្រិត 18:9 aspect ratio។ ASUS បានបញ្ជាក់ថា អេក្រង់នេះ មានកម្រិតពណ៌  NTSC color 85% ជាមួយនឹងកម្រិតពន្លឺ  450 nits។ ស្មាតហ្វូន Android ដែលមានតម្លៃសមរម្យនេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 ដែលមានល្បឿន 1.8 GHz ជាមួយនឹងក្រាហ្វិកកាត  Adreno 509 GPU។ ស្មាតហ្វូននេះ គឺមាន 3 ទំហំសម្រាប់ជ្រើសរើសគឺ 3GB+32GB, 4GB+64GB និង 6GB+ 64GB។ បន្ថែមពីនេះទៀត ស្មាតហ្វូននេះ ក៏អាចទ្រទ្រង់នូវរន្ធដោត microSD card slot ផងដែរ។

ASUS ZenFone Max Pro M1 ដែលមានរ៉េមទំហំ 3GB និង 4GB មានបំពាក់មកជាមួយនឹងកាមេរ៉ាភ្លោះទំហំ 13MP+5MP ខណៈពេលដែលរ៉េមទំហំ 6GB RAM មានកាមេរ៉ាភ្លោះទំហំ 16MP+5MP។ស្មាតហ្វូនទាំង 3 ស៊េរីថ្មីនេះអាចធ្វើការថតវីដេអូកម្រិត 4K Ultra HD ផងដែរ។សម្រាប់ស្មាតហ្វូនរ៉េមទំហំ 3GB និង GB មានកាមេរ៉ាខាងមុខទំហំ 8MP ចំនែកស្មាតហ្វូនរ៉េមទំហំ 6GB គឺមានកាមេរ៉ាខាងមុខទំហំ 16MP។ សម្រាប់ការតភ្ជាប់Connectivity រួមមាន Wi-Fi 802.11 a/b/g/n/ac dual-band, Bluetooth 5.0 Low Energy, GPS ជាមួយនឹង A-GPS, GLONASS និង Dual 4G VoLTE ផងដែរ។ 

ស្មាតហ្វូននេះទ្រទ្រង់នូវបច្ចេកវិទ្យា Face Unlock និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000mAh និងបច្ចេកវិទ្យា Fast Charging ផងដែរ។ ស្មាតហ្វូន ZenFone Max Pro នេះប្រើប្រាស់នូវ 5-magnet speaker ជាមួយនឹង NXP Smart Amp និងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Android 8.1 Oreo។ ស្មាតហ្វូន ZenFone Max Pro M1 មាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌ខៀវ៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម