no-alternative title

OPPO F9 ចេញពណ៌ស្វាយមួយទៀតហើយ ធានាថាប្រិយមិត្តដឹងតែទប់អារម្មណ៍មិនបានឡើយ

កាលពីពីរសប្ដាហ៍មុននេះ OPPO F9 បានធ្វើឲ្យមានភាពកក្រើកទីផ្សារក្នុងប្រទេសកម្ពុជា រួចម្ដងហើយ ដោយស្ទើរតែគ្រប់ហាងទាំងអស់ក្នុងប្រទេសទទួលបានការចាប់អារម្មណ៍ ភ្ញៀវសម្រុកចូលទិញពេញៗហាង រហូតដល់ហាងខ្លះដាច់ពីស្ដុកថែមទៀតផង។ ឥលូវនេះ  ប្រិយមិត្តទាំងអស់គ្នា នឹងទទួលបានភាពភ្ញាក់ផ្អើលម្ដងទៀត ដោយ F9 ពណ៌ស្វាយនឹងបង្ហាញខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ។ ផ្នៃកខាងខ្នងសម្រាប់ម៉ូដែល F9 ( Starry Purple ) នេះ  គឺគ្រប់ដណ្ដប់ដោយពណ៌ស្វាយ បង្កប់ទៅដោយគ្រាប់ពណ៌មាសតូចៗជាច្រើន ដែលមើលនឹងភ្នែកមិនសូវនឹងចាប់អារម្មណ៍ឡើយ តែដល់ពេលជះនឹងពន្លឺផ្សេងៗ ពណ៌លើទូរសព្ទចាប់ផ្ដើមប្រដេញគ្នា ហើយប្រិយមិត្ត នឹងមានអារម្មណ៍ថា ដូចជាកាន់គ្រាប់កែវចរណៃពណ៌ស្វាយដែលមានរូបរាង ពណ៌ និងបច្ចេកវិទ្យារំលេចចូលគ្នាមួយយ៉ាងល្អឥតខ្ចោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងភាពសាមញ្ញដែលបង្កប់នូវភាពឥតខ្ចោះមួយនេះ បានធ្វើឲ្យម៉ូដែល OPPO F9 ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនលើទីផ្សារទូរស័ព្ទ នៅត្រឹមត្រីមាសទី 3 នៃឆ្នាំ 2018 នេះ។ ស្មាតហ្វូន OPPO F9 ចេញលក់នៅស្រុកខ្មែរក្នុងតម្លៃ 339 ដុល្លារអាមេរិក មាន 2 ពណ៌សម្រាប់ជ្រើសរើស គឺក្រហម (Sunrise Red) និងខៀវ (Twilight Blue)  តែដោយសារតែមានគាំទ្រខ្លាំងខាងផ្នែកច្នៃប្រឌិតនៃការរចនាពណ៌ ពេលនេះ OPPO នឹងបង្ហាញភាពអស្ចារ្យមួយទៀតគឺ OPPO  F9  ពណ៌ស្វាយ ( Starry Purple )។

 

ក្រៅពីដើរតួជាអ្នកជំនាញខាងថតរូប ការលេចវត្តមានរបស់ F9 ក្រុមហ៊ុន OPPO បានផ្ដោតលើ 3 ចំណុចធំទៀត។  ចំណុចទី ១ គឺអេក្រង់រាងតំណក់ទឹក ( Water Drop Screen ) ទំហំ 6.3 អ៊ីង កម្រិត Full HD+ កប់ស៊េរីសម្រាប់ការមើលវីដេអូ និងលេងហ្គេម។ ចំណុចទី 2 គឺថាមពលថ្ម  3500mAh ខ្លាំង មានបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែល OPPO ប្រកាសថា សាកថ្ម ៥នាទី និយាយបាន ២ម៉ោង ហើយចុងក្រោយគេ គឺផ្ដោតលើកម្លាំងម៉ាស៊ីនបំពាក់ដោយបន្ទះឈីប MTK P60 (Octa-Core) រួមនឹង GPU ប្រភេទ Mali G72 ហើយនឹងមាន RAM ទំហំ 6GB និង ROM ទំហំ 64GB។ អាចលេងហ្គេមល្បីៗ និងមើលវីដេអូដោយមិនចាំបាច់បារម្ភនឹងបញ្ហារអាក់រអួលឡើយ ។

ការមកដល់ស្រុកខ្មែរលើកទីមួយ OPPO F9 បានដាក់លក់ជម្រើសពណ៌ក្រហម និងពណ៌ខៀវដោយភ្ជាប់ជាមួយនឹងកម្មវិធីពិសេសៗជាច្រើន រួមទាំងតារាល្បីៗជាច្រើននាក់ នាំយកOPPO F9 ទៅចែកជូនដោយផ្ទាល់ផងដែរ សម្រាប់អ្នកដែលបានកម្ម៉ង់ទុកជាមុនទូទាំងប្រទេសកម្ពុជា។  អីចឹង! វត្តមាន OPPO F9 ពណ៌ស្វាយក៏ប្រហែលជាមិនចាញ់ពណ៌ក្រហម និងខៀវឡើយ។ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា៎!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន