no-alternative title

Samsung Galaxy J4+ ស្មាតហ្វូនថ្នាក់កណ្តាលពិតមែន ប៉ុន្តែថាមពលថ្មខ្លាំង កាមេរ៉ាថតច្បាស់ រីឯតម្លៃរឹតតែអេម!

Samsung Galaxy J4 + គឺជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ដែលផ្តល់នូវមុខងារសំខាន់ៗជាច្រើន ហើយវាទើបតែប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញា ឆ្នាំ 2018 នេះ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះអាចធ្វើការថតរូបភាពវិដេអូបានស្រស់ស្អាត ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វា គឺអាចថតជាមួយនឹងគុណភាពរូបភាពស្រស់ស្អាតមិនធម្មតានោះទេ។ ថាមពលថ្ម និងម៉េមូរី គឺជាលក្ខណៈពិសេសរបស់ស្មាតហ្វូននេះ ផងដែរ។ សម្រាប់ការតភ្ជាប់របស់ស្មាតហ្វូននេះគឺជាលក្ខណៈមធ្យមដែលមិនទាន់អាចធ្វើការទ្រទ្រង់ទៅលើហ្គេមកម្រិត High-End នោះទេ ប៉ុន្តែវានៅតែផ្តល់នូវការដំណើរការយ៉ាងអស្ចារ្យដែរសម្រាប់អ្នកប្រើប្រាស់។ ស្មាតហ្វូននេះមានតម្លៃសមរម្យដែលអ្នកប្រើប្រាស់អាចទិញបាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

តួខ្លួន និងមុខងារសំខាន់ : ស្មាតហ្វូននេះមានវិមាត្រ 161.3 x 76.7 x 7.9 mm ជាមួយនឹងទម្ងន់ 178 g ។ ស្មាតហ្វូននេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក និងការប្រើប្រាស់នូវស៊ីម Nano SIM ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវសេនស័រជាច្រើនដូចជា accelerometer, proximity sensor, Light ជាដើម។ វាប្រើប្រាស់នូវស៊ីមពីរផ្សេងគ្នា។ 

ប្រព័ន្ធប្រតិបត្តិការណ៍: ស្មាតហ្វូន Samsung Galaxy J4 + ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ  Android OS v8.1 (Oreo) ប៉ុន្តែសម្រាប់ Firmware របស់ស្មាតហ្វូន Galaxy J4 + នេះនឹងធ្វើការ Upgrade ទៅកាន់ Version ថ្មីរបស់ OS ឆាប់ៗនេះផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 425 MSM8917 ជាមួយនឹងអង្គគណនា Quad-core 1.4 GHz Cortex-A53 និងក្រាហ្វិកកាត Adreno 308 ។ ស្មាតហ្វូននេះមានរ៉េមទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB និងការបន្ថែមនូវ microSD Card បានថែមទៀតផង។ ថាមពលរបស់ស្មាតហ្វូននេះជាប្រភេទ Li-Ion ទំហំ 3300 mAh (មិនអាចដោះចេញបាន) ។ ស្មាតហ្វូននេះអាចប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហានោះទេ។ 

អេក្រង់ និងកាមេរ៉ា: អេក្រង់របស់ស្មាតហ្វូននេះគឺមានទំហំ  6-inch HD+ Infinity display ជាមួយនឹងបច្ចេកវិទ្យា TFT capacitive touch screen  ដែលមានកម្រិតភាពច្បាស់ 1480x720pixels។ អេក្រង់របស់ស្មាតហ្វូននេះមានកម្រិតពន្លឺខ្ពស់ដែលវាអាចធ្វើការប្រើប្រាស់បាននៅក្រោមពន្លឺរបស់ព្រះអាទិត្យបាន។ អេក្រង់នេះ មិនបង្ករអោយភ្នែករបស់អ្នកមានការឈឺចាប់នោះទេនៅពេលដែលអ្នកប្រើប្រាស់នូវកម្រិតពន្លឺទាបបំផុតនោះ។ កាមេរ៉ារបស់ស្មាតហ្វូន Samsung Galaxy J4 + ភ្ជាប់ជាមួយនឹងមុខងារ Autofocus។ Autofocus គឺជាមុខងាររបស់កាមេរ៉ាដែលពិសេសសម្រាប់ស្មាតហ្វូននេះ។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 5MP ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់វាមានទំហំ 13MP Autofocus (4160x3120px) ជាមួយនឹង f/1.9 aperture និងភ្លើង LED ផងដែរ។ កាមេរ៉ានេះអាចធ្វើការថតជាមួយនឹងពន្លឺភ្លឺច្បាស់នៅកន្លែងងងឹត ហើយវាកាត់បន្ថយនូវ Noise ផងដែរ។ 

ការតភ្ជាប់: ស្មាតហ្វូន Galaxy J4+ អាចប្រើប្រាស់ប្រព័ន្ធ 3G និង 4G។ ស្មាតហ្វូននេះក៏ប្រើប្រាស់ជាមួយនឹងប្រព័ន្ធ GPS ដែលផ្អែកទៅលើប្រព័ន្ធ navigation system ។ ស្មាតហ្វូន Galaxy J4 +  ភ្ជាប់ជាមួយនឹងមុខងារ  Near Field Communications (NFC)  សម្រាប់ធ្វើការបញ្ជូននូវមាតិកា Content ជាមួយនឹងស្មាតហ្វូនដែលទ្រទ្រង់នូវ NFC ផ្សេងទៀតបានផងដែរ។ ស្មាតហ្វូននេះក៏មាន FM Radio ផងដែរ។ សម្រាប់ការតភ្ជាប់របស់វាមាន Wi-Fi 802.11 b/g/n, Bluetooth v4.1, A2DP, microUSB 2.0 និងរន្ធស្តាប់កាស 3.5មម។ តម្លៃត្រឹមតែ $159 តែប៉ុណ្ណោះ

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន