no-alternative title

ការប្រកួត PUBG MOBILE Huawei Nova3 និង 3i បានរកឃើញក្រុមខ្លាំងដែលជាម្ចាស់ជ័យលាភីហើយ!

កាលពីថ្ងៃទី 24 ខែកញ្ញានេះ ក្រុមហ៊ុន Huawei ដែលមានការយល់ព្រមពីសហពន្ធ័ E-Spot បានបើកនូវកម្មវិធី PUBG MOBILE Huawei Nova3/3i ដែលជាព្រឹត្តិការណ៍ប្រកួតហ្គេមដ៏ធំមួយ បានរកឃើញជើងខ្លាំង PUBG Mobile នៅកម្ពុជាហើយ។ ការប្រកួតនះ គឺ បានចម្រាញ់យកពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ចំនួន 15 ក្រុម ដែលមួយក្រុមៗ មានចំនួន 4 នាក់សរុប 60 នាក់ ដែលបានមកពីការចុះឈ្មោះដំបូងសរុប 225 ក្រុម 900 នាក់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ម្ចាស់ជ័យលាភីលេខ1 ដែលឈ្នះក្នុងការប្រកួត PUBG MOBILE Huawei Nova3/3i គឺក្រុម 7 Elements ប្រកួតបានពិនុ្ទ 2965 រង្វាន់ស្មាតហ្វូន Huawei Nova3, Nova 3i, Nova3e, Nova2e។ ចំណែកឯជ័យលាភីលេខ 2 គឺក្រុម Never Care  ប្រកួតបានពិនុ្ទ 2585 ទទួលបាន Huawei Band 0 (នាឡិការហ៊ួរវ័យ) ចំនួន 4 គ្រឿង។ និង ជ័យលាភីលេខ 3 គឺក្រុម The Wolf Of Killer ប្រកួតបានពិនុ្ទ 2545 ទទួលបាន Nova Gift Box រួមនិងកែវទឹក។

លោក អែម យុទ្ធូ នាយកផែ្នកទីផ្សារជាន់ខ្ពស់ក្រុមហ៊ុន Huawei  បានឲ្យដឹងថា នេះជាលើកដំបូងរបស់ក្រុមហ៊ុនក្នុងការបង្កើតការប្រកួតហ្គេម PUBG Mobile ក្នុងលក្ខណៈទ្រង់ទ្រាយធំបែបនេះ។ មូលហេតុចម្បងធំមួយទៀតនោះគឺដើម្បីជួបជុំអ្នកចូលចិត្តលេងហ្គេម PUBG នៅលើទូរសព្ទ ជាពិសេសនៅលើស្មាតហ្វូនស៊េរីថ្មី Nova3|Nova3i របស់ Huawei តែម្ដង ដោយបង្ហាញពីសមត្ថភាពនិងល្បឿន CPU ដែលជាប្រភេទ GPU Turbo  ដែលលឿនរលូនជាមួយនឹងទំហំ 4GB-128GB សម្រាប់ Nova 3i និង 6GB-128GB សម្រាប់ Nova 3។

លោកបាន ពន្យល់បន្ថែមថា “តាមពិតទៅថ្ងៃនេះ មានកម្មវិធីពិសេសជាច្រើន មិនមែនតែការប្រកួតហ្គេម PUBG ម្យ៉ាងនោះទេ ក្រុមហ៊ុនក៌បានចេញនូវកម្មវិធីប៉្រម៉ូសិនកក្រើករដូវភ្ជុំ តម្លៃពិសេសៗ កាដូល្អៗ ថែមអស់ស្ទះ ឡូយម៉្មង សម្រាប់គ្រប់ម៉ូដែល Huawei ដែលមានលក់សព្វថ្ងៃ នឹងគម្រោងនាំចូលមកនូវពណ៏ថ្មីៗរបស់ Nova3|Nova3i គឺពណ៌លឿងចាំងមាសសម្រាប់ Nova3 ចំណែកឯពណ៌សចាំងប្រាក់សម្រាប់ Nova3i ផងដែរ” ។

ព្រឹត្តិការណ៍នេះ ក៏មានការប្រគំតន្ត្រីដ៏អស្ចារ្យ ការលេងហ្គេមលើឆាកឈ្នះរង្វាន់ភ្លាមៗ ដែលមានមានការចូលរួមពីតារាចម្រៀងក្នុងចិត្តយុវវ័យ ថេណា តារាចម្រៀង ជួរមុខផ្នែក Original Song រួមជាមួយតារាម៉ូដែល សុផា លីនដា ពីយ៉ាវេហ្គា ហេង សុខវាសនា តារាកិតិ្តយ លោក សុខ សាននី  វីដឃូល៏រ លីលីយ៉ាកា  និង ពិធីករ លោក ឈៀង ដាវុធ ពិធីការិនី ខៀវ សានសាណា អ្នកសារព័ត៌មាន ជាមួយនឹងអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។

អ្វីដែលពិសេសជាងនេះទៅទៀតគឺ មានការបង្ហាញខ្លួនយ៉ាងពិសេសរបស់កំពូលអ្នកលេងហ្គេមនិងគណកម្មាធិការ ដូចជា ស្ដេចហ្គេម Noobie GMK និង Frost ZK Cambodia Gaming ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន