no-alternative title

ក្រុមហ៊ុន Lenovo និង អ៊ី ស៊ី អាយ សហការណ៍គ្នា រៀបចំកម្មវិធីបណ្ដុះបណ្ដាលជូនដល់អតិថិជនរបស់ខ្លួន

នៅថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ 2018 ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution)  ដែលជាក្រុមហ៊ុនឈានមុខគេមួយកម្ពុជា នៅក្នុងការនាំចូល និងចែកចាយផលិតផលបច្ចេកវិទ្យាជាច្រើនម៉ាកមានដូចជា Lenovo, Dell, Promate, DJI, Sony Projector, Fuji Xerox, Transcend, APC, Bitdefender, Motorola, ZKT, Honey well  ហើយនិងឧករណ៍អេឡិកត្រូនិកផ្សេងៗទៀតជាច្រើន ដ៏ធំបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Lenovo បានរៀបចំនូវការបណ្តុះបណ្តាលពីផលិតផលថ្មីៗរបស់ខ្លួនជូនដល់ដៃគូរចែកចាយបន្តនិង បានដាក់បង្ហាញផលិតផលថ្មីៗជាច្រើនទៀតរបស់ខ្លួនផងដែរ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថាការដាក់តាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុនទាំងអស់នាឱកាសនោះគឺសុទ្ធសឹងតែជាសេរីថ្មីៗ ទំនើប ស្អាត ស្តើង សាកសមជាមួយយុវវ័យសម័យបច្ចុបន្ន ហើយជាផលិតផលចុងក្រោយរបស់ក្រុមហ៊ុន Lenovo។ នៅក្នុងឱកាសនោះដែរលោក ញ៉េប ចន្ថា ដែលជា អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន អ៊ី ស៊ី អាយ បានមានប្រសាសន៍អោយដឹងថា គោលបំណងសំខាន់នៃការរៀបចំការបណ្តុះបណ្តាលជូនដល់ដៃគូរចែកចាយបន្តនៅពេលនេះ គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលថ្មីរបស់ ក្រុមហ៊ុន Lenovo  ដែលកំពុងតែមានភាពល្បីល្បាញខ្លាំង ពីសំណាក់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាទីផ្សារពិភពលោកទាំងមូលផងដែរ។ 

មួយវិញទៀត គឺ ក្រុមហ៊ុន ចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា អោយបានកាន់តែជិតស្និតមួយកំរិតថែមទៀតរវាងក្រុមហ៊ុន ជាមួយនិងតំណាងចែកចាយបន្តនានាទាំងអស់ ដែលពួកគាត់ បានខិតខំជួយជុំរុញការលក់ផលិតផលនានារបស់ក្រុមហ៊ុន ក៏ដូចជាផលិតផល Lenovo  អោយទទួលបាននូវភាពជោគជ័យ និងមានភាពល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះ។ ហើយក្រោយបញ្ចប់ការបណ្តុះបណ្តាលក៏មានការជួបជុំញ្ញុំា អាហារថ្ងៃត្រង់រួមគ្នាផងដែរ ។សូមជំរាបថា រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ មានក្រុមហ៊ុនជាដៃគូរសហការនិងក្រុមហ៊ុនចែកចាយបន្តជាច្រើនដែល ជឿជាក់លើផលិតផល និង សេវាកម្មរបស់ខ្លួន ហើយតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុនជានិច្ចនៅស្ទើរទូរទាំងប្រទេស។

ក្រុមហ៊ុន តែងតែមានការបណ្តុះបណ្តាល និង ការជួបជុំគ្នាសួរ សុខទុក្ខជាមួយនិងដៃគូរសហការរបស់ខ្លួន។ មួយវិញទៀត ដើម្បីជៀសវាងការនាំចូល នូវផលិតផល Lenovo ខុសច្បាប់ ក្រុមហ៊ុនក៏បានការពារសម្រាប់ផលិតផល Lenovo របស់ខ្លូនគឺមានបិទនូវ official warranty Sticker នូវពេលដែលក្រុមហ៊ុនធ្វើការលក់ចេញទៅអោយគ្រប់បណ្តាដៃគូរចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា។ ជាចុងក្រោយលោក ញ៉េប ចន្ថា តំណាងអោយ ក្រុមហ៊ុនទាំងពីរ ក៏សូមថ្លែងអំណរអរគុណដល់ដៃគូរទាំងអស់ដែលតែងតែគាំទ្រនៅផលិតផលរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ រហូតមក និង ជូនពរអោយអតិថិជនមានសុខភាពល្អ និង ទទួលទានមានបាន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន