no-alternative title

បន្ទាប់ពីសម្ពោធភ្លាម! Samsung Galaxy A7 និង A9 ឆ្នាំ 2018 បានបើកអោយមានការកម្ម៉ង់ទុកមុននៅកម្ពុជាភ្លាម!

កាលពីថ្ងៃទី 12 តុលា 2018 ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញរូបរាងជាផ្លូវការនូវកំពូលស្មាតហ្វូនដ៏ទាក់ទាញត្រកូល A ស៊េរីរបស់ខ្លួនគឺ Samsung Galaxy A7 និង Galaxy A9 នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី 11 ខែតុលា ឆ្នាំ 2018 កន្លងទៅនេះ ដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានកម្ពុជាផងដែរ។ នៅក្នុងព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ ក៏បានផ្តល់សិទ្ធិឲ្យដៃគូផ្សព្វផ្សាយបានឃើញ និងធ្វើតេស្ត៍ ដោយផ្ទាល់ដំបូងគេជាមួយនឹងផលិតផលពិត។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា «ស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Galaxy A របស់ក្រុមហ៊ុន សាមសុង ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ឆ្នាំ 2018 នេះ Galaxy A នឹងនៅតែបន្តបង្ហាញខ្លួនទៀតជាមួយរូបរាងថ្មីប្លែក និងកាន់តែពិសេសដែលអាចឆក់យកចិត្តអ្នក ប្រើប្រាស់ ដោយសារតែកំណែប្រែថ្មីដ៏អស្ចារ្យនោះគឺសមត្ថភាពកាមេរ៉ាតែម្តងដែលឆ្នាំនេះ  ក្រុមហ៊ុនសាមសុងដំឡើងលែនកាមេរ៉ាដល់ទៅ៣គ្រាប់សម្រាប់ Galaxy A7 និង Galaxy A9 មានកាមេរ៉ាដល់ទៅ 4 គ្រាប់ឯនោះ»។

លោកបានបន្ថែមថា សម្រាប់ Galaxy A7 នឹងប្រកាសឲ្យទទួល ការកុម្ម៉ង់ទុកមុន (Pre-Order) ចាប់ពីថ្ងៃទី 13 ដល់ 25 តុលា ឆ្នាំ 2018 ដែលមានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌មាសក្នុងតម្លៃត្រឹមតែ $345 តែប៉ុណ្ណោះជាមួយនឹងការផ្តល់ជូននូវកាដូបន្ថែមដូចជា Samsung Power bank 1 ដ៏ស្រស់ស្អាតដែលអាចផ្ទុកថាមពលបានរហូតដល់ 10,000mAh និងបាសបំពងសម្លេង (Speaker) JBL GO2 មួយដ៏កាលីប1ហើយអ្នកអាចទទួលបានទូរស័ព្ទនៅថ្ងៃទី 28 ដល់ទីថ្ងៃទី 30 ខែ តុលា។ សម្រាប់ Galaxy A9 វិញ និងបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាក្នុងខែវិច្ជិកាខាងមុខនេះ។

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិខ្លះៗនៃស្មាតហ្វូនដ៏ទាក់ទាញ Galaxy A7 និង Galaxy A9ដែលអ្នកគួរតែដឹង៖

Samsung Galaxy A7

-  បំពាក់នូវ RAM ទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB

-  បំពាក់កាមេរ៉ាក្រោយ៣គ្រាប់៖ទំហំ 24MP f/1.7+5MP f/2.2+8MP f/2.4 និងកាមេរ៉ាខាងមុខទំហំ 24MP FF f/2.0

-  ទូរស័ព្ទដៃ ស៊ីម2 

-  អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។

-  ល្បឿនដំណើរការដោយ Octa- Core 2.2 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។ 

-  កម្លាំងថ្ម 3,300mAh

-  ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)នៅពីចំហៀង

-  បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក

Samsung Galaxy A9

-  បំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB

-  បំពាក់កាមេរ៉ាក្រោយ4គ្រាប់៖ ទំហំ 24MP f/1.7+5MP f/2.2+10MP Tele/F2.4+8MP Ultra-wide f/2.4 និងកាមេរ៉ាខាងមុខទំហំ 24MP FF f/2.0

-  ទូរស័ព្ទដៃ ស៊ីម 2 

-  អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។

-  ល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។ 

-  កម្លាំងថ្ម 3,720mAh

-  ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)

-  បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក

សូមប្រញាប់ឡើង មកក្លាយជាម្ចាស់នៃស្មាតហ្វូនដ៏ទាក់ទាញនេះភ្លាមទៅ......កុំឲ្យឱកាសនេះកន្លងផុតទៅ! សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខានិងដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន