no-alternative title

CEO របស់ Samsung បាននិយាយថា Galaxy A7 (2018) កាមេរ៉ា 3 គ្រាប់ គឺជាស្មាតហ្វូនថ្មី ដែលនឹងចែករំលែករូបភាពរបស់លោកអ្នកទៅកាន់ពិភពលោក

កាលពីថ្ងៃទី 11 ខែតុលានេះ ក្រុមហ៊ុន Samsung Electronics ទើបតែប្រកាសចេញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy A7 2018 ដែលបំពាក់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់ និងមានការរចនារូបរាងកាន់តែស្រស់ស្អាតទាក់ទាញ និងមុខងារសំខាន់ៗជាច្រើនថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Galaxy A7 នេះ គឺជារបកគំហើញថ្មី ដែលអស្ចារ្យបំផុតសម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់អ្នក។ Galaxy A7 នេះ បំពាក់ជាមួយនឹងអេក្រង់ទំហំ  6.0-inch Super AMOLED display ដែលអ្នកអាចទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យ និងការចែករំលែកអ្វី ដែលអ្នកបានឃើញទៅកាន់ពិភពលោក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះប្រើប្រាស់នូវកញ្ចក់ប្រភេទ Infinity Display និងប្រើប្រាស់នូវប្រព័ន្ធសំឡេង Dolby Atmos®2 immersive sound technology សម្រាប់ផ្តល់នូវប្រព័ន្ធសំលេងដ៏អស្ចារ្យពិរោះរណ្តំចិត្តថែមទៀតផង។ តួទាំងមូលរបស់ស្មាតហ្វូននេះ មានការរចនារូបរាងយ៉ាងប្រណិតជាមួយនឹងតួខ្លួនធ្វើឡើងពីកញ្ចក់ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងស្មាតហ្វូនដែលងាយស្រួលក្នុងការប្រើប្រាស់ថែមទៀត ជាពិសេស គឺសម្រាប់ការកាន់តែដៃម្ខាងនោះ។ ស្មាតហ្វូននេះ មានពណ៌ខៀវ ពណ៌ខ្មៅ ពណ៌មាស និងពណ៌ផ្កាឈូក។ ស្មាតហ្វូន Galaxy A7 នេះ ក៏ប្រើប្រាស់ជាមួយនឹងមុខងារ  Bixby, Samsung Pay និង Samsung Health ផងដែរ។ 

តាមប្រសាសន៍របស់លោក DJ Koh ដែលជាអគ្គនាយក និង CEO របស់ផ្នែក IT & Mobile Communications Division របស់ក្រុមហ៊ុន Samsung Electronics បាននិយាយថា “ក្រុមហ៊ុន Samsung បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរបកគំហើញដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលប្រើប្រាស់ស្មាតហ្វូន Galaxy នោះមិនថាពួកគេស្ថិតនៅក្នុងកន្លែងណានោះទេនៅក្នុងពិភពលោកនេះ។ នេះគឺជារឿង ដែលយើងមានក្តីរីករាយបំផុតក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនត្រកូល A Series ដែលប្រើប្រាស់នូវមុខងារថ្មីៗជាច្រើននោះគឺស្មាតហ្វូន Galaxy A7 ដែលពិតជាឧបករណ៍ដ៏មានថាមពលខ្លាំងក្លាបង្កើតឡើងសម្រាប់ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។” 

ការថតរូបភាព និងចែករំលែកបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងប្រព័ន្ធកាមេរ៉ា3 គ្រាប់របស់ស្មាតហ្វូន Galaxy A7 ៖

•ការផ្តិតរូបភាពដ៏ស្រស់ស្អាតជាមួយនឹងកាមេរ៉ា 8MP 120° Ultra-Wide Lens របស់ស្មាតហ្វូន Galaxy A7 ។ ជាមួយនឹងកម្រិតនៃការលំងាកដូចជាភ្នែករបស់មនុស្ស ស្មាតហ្វូន Galaxy A7 អាចធ្វើការថតនូវពិភពលោកទាំងមូលនេះជាមួយនឹងរូបភាព Wide-Angle យ៉ាងអស្ចារ្យបំផុត។

•ជាមួយនឹងការប្រើប្រាស់នូវទំហំ 24MP និង Depth Lens មុខងារ Live Focus របស់ស្មាតហ្វូន Galaxy A7 អនុញ្ញាតឱ្យអ្នកធ្វើការគ្រប់គ្រងទៅលើកម្រិតនៃ Depth of Field សម្រាប់ធ្វើការកែប្រែទៅលើមុខងារ Bokeh Effect  ក្នុងការបង្កើតនូវរូបភាពដ៏ស្រស់ស្អាត។

•ការថតរូបភាពភ្លឺច្បាស់នៅគ្រប់កាលៈទេសៈ មិនថា នៅទីងងឹត ឬនៅទីភ្លឺនោះទេ។ កាមេរ៉ា 24MP របស់ស្មាតហ្វូន Galaxy A7 នេះ ធ្វើការបញ្ចូលគ្នានៃ 4 ភិចសែល ទៅជាមួយសម្រាប់កន្លែងដែលមានពន្លឺទាប។

•ស្មាតហ្វូន galaxy A7 នេះ នាំយកនូវគុណភាពរូបភាពភ្លឺច្បាស់នៅក្នុងលក្ខខណ្ឌមួយដ៏អស្ចារ្យបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា intelligent Scene Optimizer ដែលធ្វើឱ្យស្មាតហ្វូន Galaxy A7 នេះ អាចធ្វើការស្គាល់ទៅលើវត្ថុអ្វីមួយ និងការផ្តល់នូវពន្លឺគ្រប់គ្រាន់សម្រាប់រូបភាពនោះ។

•ការថតរូបភាព Selfies ភ្លឺច្បាស់ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 24MP និងភ្លើង LED Flash ផងដែរ។ សម្រាប់  bokeh effect selfies ជាមួយនឹងមុខងារ Selfie Focus និង studio lighting  ដែលជាភ្លើងនៅក្នុងស្ទូឌីយ៉ោ Pro Lighting Mode ជាមួយនឹងមុខងារ Pro Lighting Mode ។ វាក៏អាចប្រើប្រាស់ជាមួយនឹង AR emoji និងការបន្ថែមនូវ Filter ស្រស់ស្អាតជាច្រើនថែមទៀត។

ស្មាតហ្វូន Galaxy A7 2018 ត្រូវបានក្រុមហ៊ុន Thai Samsung Electronics សាខានៅកម្ពុជា ប្រកាសដាក់អោយកុម្ម៉ង់មុននៅកម្ពុជាហើយ តម្លៃ $345 ជាមួយនឹងការថែមជូននូវ Speaker 01 ហើយនឹង PowerBank 01 មួយផងដែរ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន