no-alternative title

មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអ៊ី) ប្រកាសរៀបចំការរត់ដើម្បីបរិស្ថានប្រចាំឆ្នាំលើកទី 3

មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអ៊ី)  ដែលជាសាលាភាសាអង់គ្លេសឈានមុខគេ ដែលមាន 5 ទីតាំងនៅកម្ពុជា នឹងរៀបចំ កម្មវិធី អេស៊ីអ៊ី រត់ដើម្បីបរិស្ថាន (ARE) ជាលើកទី 3 របស់ខ្លួន ដើម្បីរៃអង្គាសថវិការជួយដល់សហគមន៏ក្រីក្រ។ ព្រឹត្តិ ការណ៍នេះ រៀបចំដោយសិស្សានុសិស្សនិងដឹកនាំដោយ ឯកអគ្គរដ្ឋទូតសុឆន្ទៈសិស្ស និងគណៈកម្មការសង្គមរបស់សលាអេស៊ីអ៊ី។ កម្មវិធី អេស៊ីអ៊ី  រត់ដើម្បីបរិស្ថាន តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីទ្បា និងសាលារាជធានីភ្នំពេញ។ ម៉្យាងវិញទៀត អ្នកចូលរួមទាំងអស់ ក៏មានឳកាសឈ្នះរង្វាន់អនុស្សោវរីយ៏ជាច្រើន ពីអ្នកឧបត្ថម្ភរបស់យើងផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធី អេស៊ីអ៊ី រត់ដើម្បីបរិស្ថាន នឹងក្លាយជាព្រឹត្តិការណ៏ដ៏រំភើបរីករាយមួយ សម្រាប់បង្កើតនូវការចងចាំល្អៗ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ហើយកម្មវិធីនេះក៏នឹងផ្ដល់ឳកាសដល់មនុស្សគ្រប់វ័យ ដើម្បីចូលរួមរត់លេងកំសាន្ដនៅបរិវេនកោះពេជ្រ ដើម្បីបង្កើតនូវទំលាប់ហាត់ប្រាណ និងអាចមានឳកាសឈ្នះ មេដាយ និងរង្វាន់ជាច្រើនទៀតផង។  ដើម្បីជំរុញលើកទឹកចិត្ត និងជួយពង្រឹងការយល់ដឹងពីបញ្ហាបរិស្ថាននិងសុខភាព ក៏នឹងមានផងដែរ កម្មវិធីប្រណាំងកង់យឺត និងសកម្មភាពសប្បាយៗជាច្រើនទៀត បន្ទាប់ពីបញ្ចប់ការរត់។ លើសពីនេះទៅទៀត នឹងមានកន្លែងតាំងពិពណ៌និងកន្លែងថតរូប ដែលអ្នកចូលរួម អាចទិញវត្ថុអនុស្សោវរីយ៏ អាហារសម្រន់ និងភេសជ្ជៈ នានា ក៏ដូចជាថតរូបអនុស្សោវរីយ៏ជាមួយក្រុមគ្រួសារនិងមិត្តភក្កិផងដែរ បន្ទាប់ពីការរត់។ 

គួររំលឹកទ្បើងវិញផងដែរថា ព្រឹត្តិការណ៏រត់ដើម្បីបរិស្ថានកាលពីឆ្នាំកន្លងទៅ មានអ្នកចូលរួមច្រើនជាង 2500 នាក់ ហើយថវិការដែលប្រមូលបាន ត្រូវបានបែង ចែកក្នុងការទិញធុងបែងចែកសំរាម សំរាប់ប្រើប្រាស់នៅតាមសាលារដ្ឋមួយចំនួន។ ស្រដៀងគ្នានេះដែរ ឆ្នាំនេះយើងរំពឹងថានឹងមានអ្នកចូលរួមច្រើនដូចឆ្នាំកន្លងទៅដែរ ដែលនឹងមានការចូលរួមដោយសិស្សានុសិស្ស មាតាបិតា បុគ្គលិកស្ថានទូត មន្ត្រីរាជការ និងអ្នកដែលស្រលាញ់ការហាត់ប្រាណនិងបរិស្ថាន។

សំបុត្រចូលរួមមានតម្លៃ 30000 រៀល នឹងទទួលបានអាវយឺតកីទ្បាដើម្បីពាក់ចូលរួមកម្មវិធីដ៏ស្រស់ស្អាតមួយ។ សំបុត្រចូលរួមអាចរកបាន នៅគ្រប់ទីតាំងសាលា អេស៊ីអ៊ី ទាំងអស់នៅភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៩ ៣៣១ ៧៩៣ / ០៩៦ ៧៣០ ០៩២១។ ថវិការដែលទទួលបាននឹងយកទៅជួយដល់សាលាដែលខ្វះខាតនៅតាមបណ្ដាខេត្តមួយចំនួន។

ទំនាក់ទំនងកក់សំបុត្រតាមរយៈ http://are.acecambodia.org ចូលរួមទាំងអស់គ្នា នៅព្រឹក ថ្ងៃអាទិត្យ ទី 28 ខែតុលា ឆ្នាំ 2018 នៅកោះពេជ្រ!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន