no-alternative title

ក្រុមហ៊ុន Mazda Cambodia បង្ហាញចេញនូវរថយន្ត Mazda 6 ស៊េរីឆ្នាំ 2019 ព្រមទាំងប្រកាសចេញនូវប៉្រូម៉ូសិនយក្ស

កាលពីថ្ងែទី 02 ខែតុលា ឆ្នាំ 2018 ថ្មីៗនេះ ក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខMazda បានប្រារព្ធព្រឹត្តិការណ៍សម្ពោធរថយន្ត Mazda 6 សេរីឆ្នាំ 2019 ហើយព្រមទាំងមានការប្រកាសចេញនូវប្រូម៉ូសិនដ៏អស្ចារ្យមួយទៀតនោះ គឺប្រ៉ូម៉ូសិនយក្សជូនដល់អតិថិជនទាំងអស់ ដែលទិញរថយន្ត Mazda ម៉ូដែលណាមួយនោះ នឹងមានសំណាងឈ្នះរង្វាន់គ្រប់ៗគ្នា ជាពិសេសេអតិថិជនដែលចូលរួមកម្មវិធីនេះនៅក្នុងពិធីនេះ ថែមទាំងនិងមានសំណាងឈ្នះរង្វាន់ IPhone X ទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកនាង អ៊ុន កញ្ញា ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អេច ជី ប៊ី អូតូ ខូអិលធីឌី បានមានប្រសាសន៍អោយដឹងថា រថយន្ត Mazda គឺជាផលិតផលរបស់ប្រទេសជប៉ុន ហើយក៏ជារថយន្ត ដែលមានគុណភាពខ្ពស់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោកជាយូរមកហើយផងដែរ ជាពិសេសរថយន្ត Mazda គឺមានច្រើនម៉ូដែល និងមានច្រើនជម្រើស ដែលបំពាក់ដោយបច្ចេកវិទ្យា Sky Activ ផ្តល់នូវថាមពលខ្លាំង និងសន្សំសំចៃប្រេង ហើយនិងកាត់បន្ថយការបញ្ចេញផ្សែងពុល ដែលធ្វើឲ្យការបើកបររបស់លោកអ្នកពោរពេញទៅដោយភាពរីករាយ ដូចលោកអ្នក ធ្លាប់បានជ្រាប និងមានបទពិសោធន៍ប្រើប្រាស់រថយន្ត Mazda កន្លងមក។ 

ជាមួយវត្តមានរបស់រថយន្ត Mazda 6 សេរីថ្មីឆ្នាំ 2019 គឺបានបំពាក់ដោយបច្ចេកវិទ្យាថ្មីមួយទៀតគឺ G-Vectoring Control ដែលផ្តល់នូវលំនឹងក្នុងការបើកបរ និងកាត់បន្ថយពុលឡាន កាមេរ៉ា 360 ដឺក្រេ Land Departure Warning System ប្រព័ន្ធកំណត់គន្លងផ្លូវ LED Day Running Light ភ្លើងលម្អពេលបើកបរពេលថ្ងៃ Driving Attention Alert សញ្ញាប្រាប់ដំណឹងដល់អ្នកបើកបរ ជាមួយSpeaker ម៉ាក Bose ចំនួន 10 គ្រាប់ ដែលផ្ដល់នូវសំលេងពិរោះរណ្តុំ ពូកស្បែកពណ៏ស្រស់ស្អាត Napa Premium leather ទន់ ហើយចំនុចនីមួយៗ នៃរថយន្ដ Mazda សេរីថ្មីនេះដែរ សុទ្ធសឹងតែរចនាឡើងដោយភាពឥតខ្ចោះនាំមកនៅភាពសប្បាយរីករាយក្នុងការបើកបរ ភាពទាន់សម័យនិងកាន់តែមានសុវត្ថិភាព។  

រថយន្ត Mazda 6 សេរីថ្មីឆ្នាំ 2018 នេះ កំពុងតែពេញនិយមនិងលក់ដាច់ខ្លាំងនៅប្រទេសជប៉ុន សហរដ្ឋអាមេរិច និងប្រទេសអូស្រ្តាលី។ លោកអ្នកក៏អាចជ្រើសរើសយករថយន្ដ Mazda ដែលមានគ្រប់ម៉ូដែលដូចជា Mazda Pick Up BT-50 Eclipse, Mazda CX-9, Mazda CX-5, Mazda CX-3, Mazda 6, Mazda 3, Mazda 2 និងប្រភេទរថយន្ដស្ព័រ គឺ Mazda MX-5 ។

ក្រុមហ៊ុន អេច ជី ប៊ី អូតូ យើងខ្ញុំមានភាពជឿជាក់យ៉ាងមុតមាំថាយើងនឹងទទួលបានការ គាំទ្រពីអតិថិជន តាមរយៈរថយន្ត Mazda ដែលមានស្តង់ដារគុណភាពខ្ពស់ សុវត្ថិភាព ផាសុខភាព ភាពស្រស់ស្អាត ព្រមទាំងសេវាកម្ម និងចំនួននៃការលក់ក្នុងរយៈពេល ៥ ឆ្នាំនេះ និងតាមរយៈកំនើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ មានដូចជាស្ពាន ផ្លូវថ្នល់ ជាពិសេសស្ពានអាកាសនៅស្ទើរគ្រប់វិថីសំខាន់ៗនៅក្នុងរាជធានីភ្នំពេញ ។

ក្រុមហ៊ុន អេច ជី ប៊ី អូតូយើងខ្ញុំ្ក៌ផ្តល់ជូននូវសេវាជួសជុល គ្រឿងបន្លាស់ និងសេវាចល័តតាមបណ្ណាខេត្តនានាផងដែរ។ ជាមួយកៅអីម៉ាស្សា ភេសជ្ជៈគ្រប់មុខរៀងរាល់ពេលដែលលោកអ្នកមកទទួលសេវាជួសជុល។ សូមជំរាបជូនផងដែរ showroom Mazda សាខាទី 1 នឹងធ្វើការកែលំអរស្ទើរតែទាំងស្រុងនៅដើមឆ្នាំក្រោយ 2019 នេះ ដែលបំពាក់នូវគ្រឿងសំភារះទំនេីបៗ , អាហារភេស្ចជះជាច្រើនមុខ និងសេវាកម្មកាន់តែល្អ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន