no-alternative title

Ford Ranger ស៊េរីថ្មីឆ្នាំ 2019 ដែលជារថយន្ត Pick-up កំពុងតែនាំមុខគេនៅក្នុងទីផ្សារ បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃ 03 ខែតុលា ឆ្នាំ 2018 នេះ ក្រុមហ៊ុន ហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី ឆ្នាំ 2019 ជារថយន្ត Pick-up ដែលមានសមត្ថភាពលើសគេរួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពកាន់តែទំនើបនិងកាន់តែអស្ចារ្យជាងមុន។ ព្រឹត្តិការណ៍សម្ពោធរថយន្តថ្មីនេះ គឺមានអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលជាអតិថិជនរបស់ក្រុមហ៊ុន Ford រួមជាមួយនឹងអ្នកសារព័ត៌មានសរុបជាងមួយពាន់នាក់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន RMA Cambodia បានអោយដឹងថា រថយន្ត Ford Ranger ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន Ford ផលិតឡើងដោយមានការកែច្នៃថ្មីទាំងស្រុងទៅលើប្រព័ន្ធជើងក្រោម ដែលធ្វើឲ្យរថយន្តកាន់តែមានភាពរឹងមាំ និងធ្វើឲ្យការបើកបរនៅលើផ្លូវ Off-road កាន់តែមានទំនុកចិត្ត មិនថាអ្នកបើកបរជាមួយនឹងស្ថានភាពផ្លូវលំបាកយ៉ាងនោះទេ។ នៅក្នុងនោះដែរ ក្រុមហ៊ុន RMA Cambodia បាននាំចូលនូវរថយន្ត Ford Ranger 2019 ពីរម៉ូដែលផ្សេងគ្នា ដែលអាចឲ្យអ្នកធ្វើការជ្រើសរើសបានរួមមាន Ford Ranger Wildtrak (Full Option) និង Ford Ranger XLT (Half-full Option)។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “នៅប្រទេសកម្ពុជាអ្នកដែលទិញរថយន្ត Ford យកទៅប្រើប្រាស់ ពួកគេចង់បានរថយន្តមួយដែលមានភាពរឹងមាំ មានផាសុកភាព និងមានបច្ចេកវិទ្យាដែលធ្វើឲ្យការបើកបររបស់ពួកគេកាន់តែមានភាពងាយស្រួល។ ជាមួយនឹងរថយន្ត Ford Ranger ម៉ូដែលចុងក្រោយនេះ វានឹងផ្ដល់ឲ្យអ្នកប្រើប្រាស់លើសពីអ្វីដែលពួកគេរំពឹងទុកទៅទៀត ទាំងសម្រាប់អ្នកប្រើប្រាស់ក្នុងអាជីវកម្ម ក៏ដូចជាប្រើប្រាស់ក្នុងគ្រួសារផងដែរ។”

រថយន្ត Ford Ranger 2019 បានរចនារូបរាងខាងមុខថ្មីទាំងស្រុង រួមមានប៉ាណា និងកាងខាងមុខរចនាគួរឲ្យទាក់ទាញ ចង្កៀងមុខនិងចង្កៀងពិលកាងមុខ បានកែច្នៃជាថ្មីយ៉ាងស្រស់ស្អាតរួមជាមួយនឹងចង្កៀង LED បំភ្លឺពេលថ្ងៃ និងចង្កៀងគុជ HID ភ្លឺច្បាស់ជាងមុន ជួយសម្រួលការបើកបរនៅពេលយប់បានច្រើន ធ្វើឲ្យការបើកបរនៅពេលយប់មានសុវត្ថិភាពជាងមុន។ រថយន្តនេះ ក៏មានបំពាក់នូវប្រព័ន្ធ Lock និងបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Passive Entry Passive Start)គឺជាបច្ចេកវិទ្យាថ្មីមួយដែលបានបំពាក់ទៅលើរថយន្ត Ford Ranger 2019 ថដោយក្នុងនោះ លោកអ្នកគ្រាន់តែទុកសោរថយន្តជាប់នឹងខ្លួនរួចយកដៃស៊កទៅក្នុងដៃទ្វារ នោះទ្វារនឹង Unlock ដោយខ្លួនឯង។ បន្ទាប់មកទៀតអ្នកអាចចូលទៅក្នុងរថយន្តនិងបញ្ឆេះរថយន្តដោយគ្រាន់តែយកជើងគងហ្វ្រាំងរួចចុចប៊ូតុងបញ្ឆេះរថយន្តជាការស្រេច។ 

ចំណែកផ្នែកខាងក្នុងនៃរថយន្តត្រូវបានរចនាជាថ្មី កៅអីនីមួយៗសុទ្ធសឹងធ្វើអំពីស្បែកប្រភេទ Premium ដែលមានគុណភាពខ្ពស់ដែលអាចប្រើប្រាស់បានយូរអង្វែងមិនងាយឆាប់សឹកឬរហែកនោះទេ។ ម៉្យាងទៀតជាមួយនឹងបច្ចេកវិទ្យាថ្មីដែលអាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 អាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញដោយបញ្ជាដោយសម្លេង។

រថយន្ត Ford Ranger 2019 មានបំពាក់នូវប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។

បច្ចេកវិទ្យានេះជួយកាត់បន្ថយការប៉ះទង្គិចផ្នែកខាងមុខនិងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខផងដែរ។

ក្រៅពីនេះរថយន្ត Ford Ranger 2019 បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពផ្សេងៗដូចជា ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)  និងប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning) ដែលសុទ្ធសឹងបានបំពាក់នៅលើរថយន្ត Ford Ranger ម៉ូដែលកន្លងមក។ 

Ford Ranger 2019 គឺជារថយន្ត Pick-up ទីមួយដែលមានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួល ដោយតម្រូវឲ្យអ្នកបើកបរគ្រាន់តែយកជើងអបហ្រ្វាំង និងពុំចាំបាច់កាន់ចង្កូតនោះទេនៅពេលចូលចត។ផ្នែកខាងក្រោយរបស់រថយន្តនៃរថយន្តក៏បានធ្វើការរចនាជាថ្មី ធ្វើឲ្យការលើកដាក់ឥវ៉ាន់កាន់តែងាយស្រួលព្រោះទ្វារខាងក្រោយមានភាពស្រាលជាងមុន និងបានបំពាក់ទៅដោយបូម ជួយកាត់បន្ថយការប្រកម្លាំងដល់ទៅ 70% នៅពេលអ្នកបើក/បិទទ្វារផ្នែកខាងក្រោយរថយន្ត។ 

មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Ranger 2019 ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាពជាពិសេសដល់ការទប់លំនឹងដោយមានភាពហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទំងន់ អូស សណ្ដោងក្នុងស្ថានភាពផ្លូវលំបាកក៏ដូចជានៅពេលបត់បែនប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេងកង់ពេលបើកបរលើផ្លូវរាបផងដែរ។ ការកែច្នៃចុងក្រោយនេះ នឹងធ្វើឲ្យសមត្ថភាពនៃការបើកបររបស់ Ford Ranger 2019 កាន់តែប្រសើរ និងមានផាសុកភាពជាងមុនដូចជាការកាត់បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់មិនរលាក់ខ្លាំងដូចមុន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន