no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រោយការបង្ហាញនៅលើទីផ្សារត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ស្មាតហ្វូន vivo v11i បានបង្ហាញពីសន្ទុះនៃការលក់ដាច់ខ្លាំងបំផុត

គិតមកទល់នឹងពេលនេះ មានរយៈពេលលប្រហែលជាមួយខែហើយដែល ក្រុមហ៊ុនទូរសព្ទ័ដៃ vivo បានធ្វើការបើកសម្ពោធចំពោះស្មាតហ្វូនម៉ូដែល ជំនាន់ចុងក្រោយរបស់ខ្លួនដែលវាត្រូវជាបងប្អូននៃត្រកូល V នោះ គឺម៉ូដែល smart phone vivo V11 & V11i។ ព្រឹត្តិការណ៍នៃការសម្ពោធរបស់ស្មាតហ្វូន V11 & V11i ត្រូវបានប្រារព្ធធ្វើឡើងរហូតដល់ពីរថ្ងៃជាប់គ្នា ហើយពិសេសជាងគេថ្ងៃចុងក្រោយនោះ គឺកម្មវិធី vivo Music Run Glow Concert ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវវ័យ។  

បើនិយាយអំពីម៉ូឌែល V11i វិញការរចនាម៉ូដរបស់វា គឺថាមានលក្ខណះសម្បត្តិស្រស់ស្អាតមិនចាញ់ជំនាន់សិស្សច្បងរបស់វាទេ។ ចំពោះពណ៌របស់វាវិញ គឺមានជម្រើសពីរពណ៌សម្រាប់ជ្រើសរើសគឺ Starry night & Nebula blue ដែលជាពណ៌កំពុងតែមានការពេញនិយមនាពេលបច្ចុប្បន្ន ដែលវាមានភាពស្រស់ស្អាត និងមានភាពទាក់ទាញមែនទែន ចំពោះផ្ទៃខាងក្រោយមានភាពភ្លឺរលោង និងមានកំទេចផ្លេកៗដូចជាពន្លឺផ្កាយ និងតួរខ្លួនរបស់វាមានផ្ទៃរាងកោងមើលមកវាពិតជាមានភាពទាន់សម័យ និងមានភាពថ្លៃថ្នូរមែនទែន។ 

vivo v11i ពិតជាមានភាពសាកសមចំពោះមិត្តៗយុវវ័យដែលនិយមប្រើប្រាស់ចំពោះ   Smart Phone  ដែលផ្ដល់នូវគុណភាព ភាពទាន់សម័យ និងស៊ីវីល័យ ។ ឯចំពោះតម្លៃវិញ គឺត្រឹមតែ 299$  ប៉ុណ្ណោះ ដែលនេះជាតម្លៃមួយកម្រិតមធ្យមបើធៀបជាមួយ Smart Phone ដ៏ទៃទៀត ។ ហើយអ្វីដែលពិសេសនោះយើងសង្កេតឃើញថាការដាក់លក់ចំពោះម៉ូឌែល vivo v11i នៅក្នុងកំឡុងពេល 1 ខែនេះ គឺថាពិតជាមានសន្ទុះនៃការគាំទ្រជាពីសំណាក់អតិថិជនដែលតែងតែគាំទ្រចំពោះផលិតផលSmart Phone vivo ។ 

 

 និយាយទៅលើចំណុចពិសេសបន្ថែមរបស់ vivo v11 វិញគឺវាមានចំណុចពិសេសជាច្រើនដូចជា៖

-បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)

-បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)

-អេក្រង់ 6.3inch" (FHD+2280*1080) IPS

-ថាមពលថ្មទំហំធំ 3315mAh 

-បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត

-កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 16MP+5MP

-មានពីរពណ៌គឺ Starry Black និង Nebula Blue

-Funtouch OS_4.5/Android 8.1 

-P60 Octa_core 2.0GHz

-RAM 4GB + ROM 128GB (MicroSD Card Up to 256GB)

ជាពិសេសទៅទៀតវាមានសាកថ្មបានលឿន និង សុវត្ថិភាពជាមួយស្រទាប់ការពារដល់ទៅ9យ៉ាង៖

1 ការពារការឆក់

2 ការពារមិនឲ្យលើសវ៉ុលភ្លើង

3 រក្សាស្ថេរភាពចរន្តភ្លើង

4 ការពារចរន្តភ្លើងចេញមិនឲ្យលើស

5 ការពារចរន្តភ្លើងតាមខ្សែមិនឲ្យលើស

6 ការពារការធ្វើឲ្យខូចថ្ម

7 ការពារមិនឲ្យឡើងកម្តៅ

8 ការពារសំណើម

9 ការពារការសាកមិនប្រក្រតី

តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរចំពោះតម្លៃ 299$ របស់ vivo v11i មួយនេះ បើធៀបជាមួយ នឹងម៉ូលដែល កំពុងតែប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូន វាជាតម្លៃមួយដែលមានភាពសមរម្យចំពោះបងប្អូនដែរមានកំរិតថវិការមធ្យម។ ដូចនេះ vivo v11i ជាទូរសព្ទ័ល្អ មានបច្ចេកវិទ្យាខ្ពស់លក្ខណះសម្បត្តិច្រើន និងមានតម្លៃសមរម្យថែមទៀតផង ។

no-alternative title
ព័ត៌មានពាណិជ្ជកម្ម