no-alternative title

Nokia 2.1 ទូរស័ព្ទជំនាន់ថ្មីដែលភ្ជាប់នូវគុណសម្បត្តិដ៏អស្ចារ្យសម្រាប់ការប្រើប្រាស់ និងកម្សាន្ត

Nokia 2.1 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលបំពាក់នូវមានលក្ខណៈសម្បត្តិពិសេសបំផុត សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន ដែលចង់បានទូរស័ព្ទកាន់ថ្មបានយូរ។ ទូរស័ព្ទថ្មីនេះ មានអេក្រង់ធំជាងមុនជាមួយថ្មដែលមានលទ្ធភាពកំដរការកម្សាន្តបាន 2 ថ្ងៃ និងបំពាក់នូវឧប៉ាល័របំពងសំឡេងនៅផ្នែកខាងមុខចំនួនពីរដែលធ្វើអោយពួកគេទទួលបានភាពសប្បាយរីករាយជាមួយការកម្សាន្ត និងមានតម្លៃ។

វត្តមានរបស់ Nokia 2.1 នៅកម្ពុជា ត្រូវបានក្រុមហ៊ុន ប្រកាសលក់នៅក្នុងតម្លៃ 115 ដុល្លា នឹងមានការថែមជូនបន្ទះការពារអេក្រង់ ហើយនឹងកាបូបក្រវ៉ាត់ចង្កេះ ដ៏ស្រស់ស្អាតមួយ រួមនឹងស៊ីមកាត Cellcard ដែលមាន Free អ៊ីនធើណែតទំហំ 10GB សម្រាប់រយៈពេលពេញមួយឆ្នាំថែមទៀតផង។ ដូច្នេះ ចង់ដឹងថា Nokia 2.1 ភ្ជាប់នូវគុណសម្បត្តិ អស្ចារ្យសម្រាប់ការប្រើប្រាស់ និងកម្សាន្ត យ៉ាងណានោះ សូមអានអត្ថបទខាងក្រោមនេះ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

1.Nokia 2.1 ផ្តល់ជួននៅការកម្សាន្តឥតដែនកំនត់

ជាមួយថ្មកំលាំង 4,000mAh របស់ Nokia 2.1 គឺមានលទ្ធភាពកាន់ប្រើប្រាស់កម្សាន្តបានយូររហូតដល់ទៅ 2 ថ្ងៃ ហើយការសាកបញ្ចូលថាមពលថ្មក៏បានលឿនរហ័សផងដែរ។ ជាមួយអេក្រង់ធំទូលាយកម្រិត HD ទំហំ 5.5 អ៊ីងដែលធំទូលាយជាងជំនាន់មុនរបស់ប្រមាណ 20% និងបំពាក់នូវប្រព័ន្ធបំពងសំឡេងខាងមុខចំនួនពីរគឺរិតតែធ្វើអោយការកម្សាន្តកាន់តែមានភាពសប្បាយរីកជាមួយផ្ទៃបង្ហាញធំទូលាយច្បាស់ពេញភ្នែក សំឡេងលឺច្បាស់ដេញពេញត្រចៀកជាមួយប្រព័ន្ធសំឡេងបែប 3D stereo sound។

2.Nokia 2.1 ការរចនា និងសមត្ថភាពប្រើការ

ការរចនារូបរាងខាងក្រៅរបស់ Nokia 2.1 មានភាពសាមញ្ញប៉ុន្តែមើលទៅទាក់ភ្នែក។ ផ្នែកខាងក្រោយរបស់វាផលិតឡើងពីសារធាតុប៉ូលីកាបូណាត ផ្នែកខាងមុខក្រោលពេញដោយកញ្ចក់ និងវ័ណ្ឌជុំវិញដោយសារធាតុលោហៈ។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយទំហំ 8.0MP ជាមួយភ្លើងជំនួយពន្លឺមួយគ្រាប់ និងកាមេរ៉ាសែលហ្វីទំហំ 5.0MP។ កំលាំងម៉ាស៊ីនរបស់ Nokia 2.1 រត់ដោយបន្ទះឈីប Snapdragon 425-64bit ដែលមានល្បឿនប្រតិបត្តិការកម្មវិធីទូទៅលឿនជាងមុនដល់ទៅ 50 ភាគរយ។ Nokia2.1 គឺឆ្លើយតបទៅកាន់មតិជាច្រើនរបស់ប្រជាជាតិទាំងអស់ ដែលចង់បានស្មាតហ្វូនដែលមានអេក្រង់ធំ ប្រព័ន្ធដំណើរការលឿន ប្រព័ន្ធសំឡេងលឺខ្លាំង និងថ្មធំកាន់បានយូរសម្រាប់បំពេញតម្រូវការប្រើប្រាស់កម្សាន្តប្រចាំថ្ងៃរបស់ពួកគេ”។

3.Nokia 2.1 ប្រព័ន្ធដំណើរការស្តុកដើម Android Go មានសុវត្ថិភាព

Nokia 2.1 គឺជាស្មាតហ្វូនថ្នាក់ទាប (Entry-Level) ហើយដើម្បីសម្រួលអោយបន្ទះឈីបរបស់វាប្រតិបត្តិការបានរលូនក្រុមហ៊ុនបានសម្រេចដាក់អោយវាប្រតិបត្តិការជាមួយ Android Go Edition ប្រើប្រាស់ស្តុកដើមរបស់ Google តែម្តង។ វាមានទំហំតូចសម្រាលដល់កំលាំងម៉ាស៊ីនអោយប្រតិបត្តិការបានរលូនល្អ។ ជាមួយរ៉េមទំហំ 1GB របស់ Nokia គឺអាចទាញដំណើរការជាមួយ Android Go នេះបានយ៉ាងរលូន។ បន្ថែមពីនេះ សម្រាប់កម្មវិធីដែលទាញយកពី Store ក៏មានទំហំតូចល្មមជួយសន្សំសំចៃទំហំផ្ទុកក្នុងម៉ាស៊ីនរបស់ទូរស័ព្ទផងដែរ។

ចំពោះមុខងារដែលបានដំឡើងមកស្រាប់ចេញពីប្រអប់តែម្តងមានដូចជា web search app, Google Maps™ Go, YouTube™ Go  និង Google Assistant  ជាដើម។ ហើយលក្ខណៈពិសេសមួយទៀតរបស់ Android Go គឺវាទទួលបានការធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធសុវត្ថិភាពពី Google មុនគេថែមទៀតផង។ ចំពោះការ Update ចុងក្រោយសម្រាប់ Android Go នេះគឺវាទទួលបានមុខងារសុវត្ថិភាពថ្មីមួយឈ្មោះថា Google Play Protect ដែលវាមានសមត្ថភាពក្នុងការការពារទិន្នន័យ និងកម្មវិធីរបស់ទូរស័ព្ទបានកាន់តែមានសុវត្ថិភាពខ្ពស់។ ឥលូវនេះ Nokia 2.1 អាចរកទិញបានពីហាងចែកចាយ GHS454 ជាមួយជម្រើសបីពណ៌គឺ Blue/Copper, Blue/Silver និង Grey/Silver៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន