no-alternative title

Ford Ranger ស៊េរីថ្មី 2019 ត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាថ្មីអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាដែលធ្ងន់ធ្ងរមួយដែលកើតមាននៅទូទាំងពិភពលោក។ នៅក្នុងនោះដែរ ក្រៅពីការរិតបន្តឹងច្បាប់ចរាចរណ៍និងការអប់រំបន្ថែមអំពីការគោរពច្បាប់ចរាចរណ៍វិស័យឧស្សាហកម្មរថយន្តក៍បានចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍មួយផ្នែកធំដែរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយវិស័យឧស្សាហកម្មរថយន្ត គឺជាផ្នែកមួយនៃវិស័យឈានមុខគេដែលមានការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ 

ដើម្បីធ្វើឱ្យការបើកបរប្រកបដោយសុវត្ថិភាពសម្រាប់អ្នកបើកបរគ្រប់រូប ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកបានសិក្សាស្រាវជ្រាវដើម្បីបង្កើតនូវបច្ចេកវិទ្យាថ្មីៗ ដែលជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកធំ។ បច្ចេកវិទ្យាទាំងនោះមិនត្រឹមតែផ្ដល់សុវត្ថិភាពសម្រាប់អ្នកបើកបរប៉ុណ្ណោះទេ វាអាចផ្ដល់សុវត្ថិភាពដល់អ្នកដំណើរទាំងអស់ក្នុងរថយន្តផងដែរ។ ប្រព័ន្ធសុវត្ថិភាពដែល បានបង្កើតឡើងចុងក្រោយនេះ គឺខុសពីប្រព័ន្ធសុវត្ថិភាពដែលមានបំពាក់នៅលើរថយន្តកន្លងមក ព្រោះថាស នេះមិនត្រឹមតែអាចកាត់បន្ថយគ្រោះថ្នាក់នៅពេលរថយន្តប៉ះ ឬបុកនោះទេ បច្ចេកវិទ្យាចុងក្រោយនេះអាចកាត់បន្ថយ និងការពារគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើតមាននៅពេលបើកបរតែម្ដង ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្ដែងសម្រាប់ទីផ្សាររថយន្តនៅប្រទេសកម្ពុជា យើងសូមលើកយកនូវរថយន្ត Pick-up មួយប្រភេទនោះគឺ Ford Ranger ស៊េរីថ្មី 2019 ដែលជារថយន្តម៉ូដែលថ្មីរបស់ Ford ដែលបានបំពាក់នូវបច្ចេកវិទ្យាទាំងអស់នេះ ព្រមទាំងបានធ្វើការអភិវឌ្ឍន៍នូវប្រសុវត្ថិភាពមួយចំនួនដែលជួយដល់ការបើកបរនិងសុវត្ថិភានៅលើដងផ្លូវ។ ប្រព័ន្ធសុវត្ថិភាពទាំងនោះរួមមាន ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Sport Information System) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Collusion Warning) និងប្រព័ន្ធជំនួយលើចង្កូតនិងរំលឹកឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping System) ប្រព័ន្ធកំណត់ល្បឿន និងអាចបន្ថយល្បឿនដោយស្វ័យ ប្រវត្តិតាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control) និងប្រព័ន្ធរំលឹកអ្នកបើកបរនៅពេលមានអារម្មណ៍ងងុយគេង (Driver Alert) ជាដើម។ 

សម្រាប់រថយន្ត Ford Ranger 2019 វិញ អ្វីដែលធ្វើឲ្យរថយន្តនេះ កាន់តែពិសេសជាង ម៉ូដែលមុនៗទៅទៀត គឺវាបានបំពាក់បន្ថែមនូវប្រព័ន្ធសុវត្ថិភាពមួយប្រភេទទៀត ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ford បច្ចេកវិទ្យានេះ អាចជួយឲ្យការបើកបររបស់អ្នកកាន់តែមានទំនុកចិត្តនិងមានសុវត្ថិភាពជាងមុនទៀតនោះ គឺ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងការពារការប៉ះទង្គិច (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) នៅពេលមានឧបសគ្គមកពីខាងមុខ។ ប្រព័ន្ធទាំងពីរនេះ ប្រើរ៉ាដា និងកាម៉េរាខាងមុខដើម្បីចាប់ឧបសគ្គដូចជារថយន្តខាងមុខ ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវខាងមុខ បន្ទាប់មកវានឹងផ្ដល់សញ្ញាដល់អ្នកបើកបរ ក្នុងករណីអ្នកបើកបរនៅតែមិនឆ្លើយតប នោះរថយន្តនឹងធ្វើការចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ។

បច្ចេកវិទ្យានេះ ជួយបញ្ចៀសការបុកឬប៉ះ និងក្នុងករណីផ្សេងទៀតអាចជួយកាត់បន្ថយការប៉ះទង្គិចផ្នែកខាងមុខ និងខាងក្រោយបានមួយចំនួនធំ ក៏ដូចជាប្រាប់អ្នកបើកបរនៅពេលមានអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ និងជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខផងដែរ។ 

ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Ford នេះ អ្នកអាចបើកបរប្រកបដោយមានទំនុកចិត្ត និងមានភាពរលូនគ្រប់ពេលវេលា។ ក្រៅពីនេះ ដើម្បីការពារនិងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ការគោរពក៏ដូចជាការយល់ច្បាស់អំពីច្បាប់ចរាចរណ៍គឺជាប្រការសំខាន់បំផុតដែលអ្នកបើកបរគ្រប់រូបត្រូវតែធ្វើ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន