ពិតជាកក្រើក! លោកអ្នកនឹងបានជួបជាមួយតាល្បីៗ នៅក្នុងកម្មវិធីតាំងពិព័រណ៍ទូរស័ព្ទចល័តដ៏ធំជាលើកទីពីរ។ នៅក្នុងព្រឹតិ្តការណ៍នេះ នឹងផ្ដល់ឱកាសឲ្យអ្នកបានជួបនូវតារាប្រចាំដួងចិត្តរបស់អ្នករយៈពេលបីថ្ងៃជាប់ៗគ្នា។ កម្មវិធីតាំងពិព័រណ៍ទូរស័ព្ទចល័តនេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 ខែ វិច្ឆិកា ឆ្នាំ 2018 នៅឯផ្សារទំនើបអ៊ីអនម៉ល សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមរយៈហ្វេសប៊ុកផេកផ្លូវការបស់ OPPO ចុះផ្សាយពីកម្មវិធីនេះ លោកអ្នកនឹងបានជួបតារាក្នុងដួងចិត្តរបស់អ្នក ដែលមានតារាចម្រៀងល្បីៗតំណាងឱ្យទូរស័ព្ទ OPPO រួមមានកំពូលតារាចម្រៀង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Step។ ក្រៅពីនេះ ក៏នៅមានតារាសម្ដែង ពិធីករ ពីធីការនីតារាហ្វេសប៊ុក ជាច្រើនរូបទៀតផងដែរ ដែលមានដូចជា កញ្ញា ហ៊ីន ច័ន្ទនីរ័ត្ន លោក ជា វណ្ណរិទ្ធ កញ្ញា ស៊ិន យូប៊ិន លោក ឆឹម សក្កដា និងលោក ហេង វិសាល។
ក្រៅពីជួបការតារាល្បីៗ លោកអ្នកក៏នឹងបានទស្សនាអំពីការតាំងបង្ហាញផលិតផលទូរស័ព្ទផ្សេងៗ នៅស្ដង់របស់ OPPO។ លើសពីនេះទៅទៀត លោកអ្នកអាចធ្វើតេស្តសាកល្បងនូវទូរស័ព្ទ OPPO ក៏ដូចជាទទួលបាននូវភាពរីករាយ សប្បាយៗ ជាមួយនឹងកម្មវិធីជាច្រើនផ្សេងៗទៀត។ មិនត្រឹមតែប៉ុណ្ណោះអ្នកអញ្ជើញចូលរួមនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីកម្មវិធីតាំងពិព័រណ៍នេះផងដែរ។ កុំភ្លេចអញ្ជើញមកទស្សនាកម្មវិធីតាំងពិព័រណ៍នេះ ទាំងអស់គ្នាណា៎!!!