no-alternative title

ការប្រកួត Canon PhotoMarathon ឆ្នាំ 2018 នេះ បេក្ខជនទាំងអស់ អាចប្រើកាមេរ៉ាអ្វីក៏បានលើកលែងតែស្មាតហ្វូនប៉ុណ្ណោះ! តើគ្រប់គ្នាចុះឈ្មោះហើយឬនៅ?

នៅថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2018 ខាងមុខនេះ នឹងមានការរៀបចំឡើងនូវព្រឹត្តិការណ៍ការប្រកួត Canon PhotoMarathon ឆ្នាំ 2018 នៅសាលាតិចណូ ដែលនឹងមានការចូលពីសំណាក់បេក្ខជនចំនួន 1000 ពាន់នាក់ នឹងមកចូលរួមបង្ហាញថ្វីដៃ នឹងគំនិតច្នៃប្រឌិតរបស់ខ្លួន។ សម្រាប់លក្ខខណ្ឌនៃការចូលរួមព្រឹត្តការណ៍នេះ គឺ អនុញាតអោយមានការចូលរួមដោយសេរី គ្រប់វ័យ គ្រប់ភេទ ហើយវិញ្ញាសារ នឹងត្រូវបញ្ចេញនៅថ្ងៃប្រកួតតែម្តង ដែលបង្ហាញពីការប្រកួតដោយស្មើរភាពបំផុត។ 

សម្រាប់លក្ខខ័ណ្ឌ គឺមិនអនុញ្ញាតឲ្យថតរូបតាមទូរស័ព្ទស្មាតហ្វូន នឹងថាប់ប្លេតនោះទេ ប៉ុន្តែសម្រាប់កាមេរ៉ាគ្រប់ម៉ូដែល ហើយនិង Gopro គឺអាចចូលរួមបាន។ ចំពោះរូបថតដែលចូលរួម គឺត្រូវតែថតក្នុងអំឡុងពេលប្រកួតប៉ុណ្ណោះ សម្រាប់រូប ដែលមិនថតក្នុងអំឡុងពេលប្រកួតមិនអនុញ្ញាតឲ្យចូលរួមទេ អ្វីដែលពិសេសបំផុតនោះ ត្រូវតែជារូបដែលអ្នកថតដោយខ្លួនឯង។ ជាមួយគ្នានេះ អ្នកអាចធ្វើការសម្រួលរូបថតខ្លះតែមិនត្រូវកាត់ត (edit) នោះទេ។ ឧទាហរណ៍ អ្នកអាចសម្រួលពណ៌ក្នុងរូបថត តែអ្នកមិនអាចកាត់តបន្ថែមបន្ថយរូបនោះទេ។ មួយវិញទៀត សម្រាប់ប្រធានបទមួយ ដាក់រូបបានតែមួយប៉ុណ្ណោះ ហើយត្រូវប្រាកដថា រូបដែលត្រូវផ្ញើជាជម្រើសល្អបំផុតរបស់អ្នក។ សំរាប់រូបដែលមិនត្រូវតាមលក្ខខណ្ឌការប្រកួតនឹងមិនអនុញ្ញាតឲ្យចូលរួមទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កម្មវិធីប្រគួតថតរូបប្រចាំឆ្នាំ Canon PhotoMarathon នេះ ត្រូវបានបង្ហាញឱ្យឃើញថា បានស្វែងរកអ្នកថតរូប ដែលគ្មានអ្នកស្គាល់ អោយក្លាយជាអ្នកថតរូបដែលទីចាប់អារម្មណ៍ និងចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ តាមរយៈការប្រកួតប្រជែងនេះ យើងនឹងបានរកឃើញ អ្នកថតរូបដែលមានទេពកោសល្យខ្ពស់ជាច្រើន ក្នុងប្រទេសកម្ពុជា ហើយក៏បានផ្តល់ឱ្យពួកគេនូវទំនុកចិត្ត ដើម្បីបំពេញក្តីសុបិន្តរបស់គ្រប់ៗគ្នា។ កន្លងមក មានមនុស្សជាច្រើន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរាងៗខ្លួនលើ វិស័យថតរូបមួយនេះ ហើយជាមួយកម្មវិធីប្រកួត ថតរូប Canon PhotoMarathon នេះ យើងនឹងនាំពួកគេអោយទៅដល់គោលដៅនៃចំណង់ចំណូលចិត្តដូចគ្នា រួមគ្នា, ការអភិវឌ្ឍសហគមន៍អ្នកថតរូប និងចំណងមិត្តភាព និងគាំទ្រគ្នាទៅវិញទៅមក ដែលជាទិសដៅដែលអាចអោយពួកគេ អភិវឌ្ឍជំនាញរបស់ពួកគេបន្ថែមទៀត, រួមទាំងការចាប់អារម្មណ៍របស់ពួកគេ និងការផ្លាស់ប្តូរគំនិតថ្មីអំពីការថតរូប។

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន i-Qlick បានអោយដឹងថា Canon PhotoMarathon លើកទី 8 នេះ គឺមានការផ្តល់រង្វាន់កាន់តែធំ និងកាន់តែច្រើនជាងមុន ដែលមានរហូតដល់ទៅ 18 រង្វាន់ឯណោះ ដោយមិនបូករួមទាំងរង្វាន់ដំណើរកំសាន្តថតរូបនៅ ប្រទេសជប៉ុន នោះទេ។ ហើយជ័យលាភី នឹងមានឱការជួយជំរុញអោយអ្នកថតរូបវ័យក្មេងទាំងឡាយនៅកម្ពុជា ដើម្បីស្វែងយល់ពីជំនាញរបស់ពួកគេបន្ថែមទៀតផង។

តេីអ្នកទាំងអស់គ្នាបានចុះឈ្មោះសម្រាប់ចូលរួមការប្រកួត Canon Photomarathon ហេីយឬនៅ ? ដំណឹងល្អសម្រាប់អ្នកដែលចុះឈ្មោះក្នុងខែវិច្ឆិកានេះ ៖ យេីងនឹងជ្រេីសរេីសអ្នកចុះឈ្មោះចំនួន 40 នាក់ ដេីម្បីឈ្នះ 40 រង្វាន់ពីយេីង។ យេីងនឹងប្រកាសលទ្ឋផលនៅថ្ងៃទី 12ខែ វិច្ឆិកា ឆ្នាំ 2018។ សូមប្រញាប់រួសរាន់ឡេីង។ ចុះឈ្មោះ Online ឥឡូវនេះ ៖ https://www.i-qlick.com/CPM2018/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន