no-alternative title

រថយន្តភីកអាប់ Colorado High Country Storm ឆ្នាំ 2019 និង Trailblazer Perfect Edition ឆ្នាំ 2019 បានបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជាហើយ

ក្រុមហ៊ុន United Auto Trading គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធចែកចាយនូវរថយន្ដ និងគ្រឿងបន្លាស់រថយន្ដម៉ាក Chevrolet ផ្ទាល់ពីរោងចក្ររបស់ General Motor (GM) សហរដ្ឋអាមេរិច បានសម្ពោធបង្ហាញចេកនូវរថយន្តភីកអាប់ Colorado High Country Storm ឆ្នាំ 2019 និង Trailblazer Perfect Edition ឆ្នាំ 2019 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ ក្រោមវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ហើយនិងអ្នកសារព័ត៌មានជាច្រើនរូប​។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​តាម​ប្រសាសន៍​របស់​ លោក​ ប៉ែន​ ពិសិដ្ឋ​ ដែល​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​លក់​រថយន្ត​ Chevrolet​ បានអោយ​ដឹង​ថា​ ម៉ាកសញ្ញាយីហោ Chevrolet នេះ គឺម៉ាកសញ្ញារបស់រថយន្ដដ៏ធំបំផុត មួយនៅលើពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1911 នៅទីក្រុង Detroit របស់សហរដ្ឋអាមេរិច។ សព្វថ្ងៃនេះ Chevrolet កំពុងធ្វើការផ្គត់ផ្គង់ និងចែកចាយលើទីផ្សារបរទេសជាង 100 ប្រទេសរួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយបានលក់ចេញនូវរថយន្ដជាង 4 លានគ្រឿងក្នុងមួយឆ្នាំ។ រាល់រថយន្ដ Chevrolet  នីមួយៗ ត្រូវបានបង្កើតឡើងដោយភាពម៉ត់ចត់ សម្រិតសម្រាំង និងយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើភាពសន្សំសំចៃខ្ពស់ទៅលើការស៊ីប្រេងជាមួយការកាត់បន្ថយខ្លាំងនូវកម្រិតបំពុលបរិស្ថាន ភាពល្អឥតខ្ចោះនៃការរចនាផ្នែកខាងក្នុង និងខាងក្រៅ ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើបៗ និងចុងក្រោយបំផុត។ ប្រព័ន្ធជើងក្រោមរឹងមាំ ដែលដំណើរការបានល្អគ្រប់ស្ថានភាពផ្លូវ គួបផ្សំជាមួយប្រព័ន្ធសុវត្ថិភាពលំដាប់ស្ដង់ដារអាមេរិច។

ពីមួយថ្ងៃទៅមួយថ្ងៃ រថយន្ត Chevrolet កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ ពីសំណាក់បណ្តាអតិថិជនគ្រប់ស្រទាប់ជុំវិញសាកលលោក។ បើក្រឡេកមើលមកប្រទេសកម្ពុជាយើងវិញ រថយន្ត Chevrolet កំពុងតែមានសំទុះកើនឡើងខ្លាំងក្នុងទីផ្សាររថយន្តថ្មី។ គ្រប់ម៉ូឌែលនៃ រថយន្ត Chevrolet ដែលបាននាំចួលទីផ្សារកម្ពុជា សុទ្ធតែត្រូវបានជ្រើសរើសជាពិសេសសម្រាប់ប្រជាជនខ្មែរសម័យថ្មី ដោយត្រូវបានរចនាឡើងមានភាពធំទួលាយ ផាកសុកភាព ប្រណិតភាព កម្លាំងសំទុះខ្លាំង ស៊ីប្រេងតិច អាយុកាលប្រើប្រាស់បានយូរ គ្រឿងបន្លាស់គ្រប់គ្រាន់ និងមានតម្លៃសមរម្យផងដែរ។

ក្រឡេកមកមើល Chevrolet Colorado High Country Storm 2019 ជាប្រភេទរថយន្តដឹកទំនិញធុនតូចដែលត្រូវបានរចនាឡើងមិនចាញ់ម៉ូដែល Colorado Centennial 2018 នោះទេដោយម៉ូដែលថ្មីនេះ Chevrolet Colorado High Country Storm 2019 ត្រូវបានរចនាឡើងដោយផ្តោតសំខាន់ទៅលើភាពឡូយឆាយបែបស្ពត ដោយបំពាក់លើរថយន្តប្រភេទ Off-Road នឹងមានលក្ខណៈមិនចាញ់ប្រភេទ SUV ប៉ុន្មានទេ។ មិនតែប៉ុណ្ណោះ Chevrolet ថែមទាំងមានការបញ្ចុះតម្លៃយ៉ាងធំសម្រាប់រថយន្ត Colorado LTZ ពី $51,000 នៅសល់ត្រឹមតែ $44,000 តែប៉ុណ្ណោះ។

Chevrolet Colorado High Country Storm 2019 ត្រូវបានគេបំពាក់ម៉ាស៊ីនម៉ាស៊ូតប្រភេទ VGT Turbo Charge Engine 2800CC ដែលផ្តល់នៅកម្លាំងខ្លាំងអស្ចារ្យរហូតដល់ 200 សេះ មានសម្លេងស្ងាត់ល្អបើធៀបនឹងរថយន្តប្រើម៉ាស៊ូតដទៃទៀត ជាពិសេសគឺអាចសន្សំសំចៃប្រេងខ្ពស់ ដោយស៊ីត្រឹមតែ 7.5 លីត្រតែប៉ុណ្ណោះក្នុង 100 គីឡូម៉ែត្រ។ ជាមួយនឹងរថយន្តថ្មីនេះ គឺត្រូវបានប្រើនូវកូនសោរជំនាន់ថ្មីបានប្តូររូបរាងទាំងស្រុង អាចបញ្ជាដេរបញ្ឆេះម៉ាស៊ីនអោយម៉ាស៊ីនត្រជាក់ដំណើរការពីចម្ងាយបាន 50ម៉ែត្រ និងអាចបញ្ជាទម្លាក់ ឬតម្លើងកញ្ចក់រថយន្តទាំងបួនផ្ទាំងបានពីចម្ងាយផងដែរ

Chevrolet Colorado High Country Storm 2019 មានចង្កៀងប្រើនៅបច្ចេកវិទ្យាថ្មីបំផុតដែលបំពាក់មកជាមួយមុខងារ បិត និងបើកដោយស្វ័យប្រវត្តិ (Auto Turn-On  and Turn-Off) មុខងារស្វាគមន៍មកកាន់រថយន្ត (Welcome Home) ដែលរំលេចសោភ័ណ្ឌភាពដោយភ្លើងបំភ្លឺពេលថ្ងៃជាខ្សៃ LED (Day-time Running Light)   និងមានកាងមុខ និងកាងក្រោយត្រូវបានរចនាឡើងថ្មីស្រឡាង គឺរចនាជាពិសេសសម្រាប់តែជម្រើសប្រភេទ Storm Edition នេះតែប៉ុណ្ណោះ ដែលមានលក្ខណៈបែបស្ពត អមដោយសេនស័រប្រាប់ដំណឹងពេលចូលចតចំនួន 4 គ្រាប់ និងពិលកាត់អ័ព្ទនៅផ្នែកកាងមុខ ជាមួយនឹងសេនស័រប្រាប់ដំណឹងពេលចូលចត់ចំនួន 4គ្រាប់នៅផ្នែកកាងខាងក្រោយ។

 

នៅលើគម្រប់ម៉ាស៊ីននៃរថយន្តថ្មីនេះ គឺបំពាក់មកជាមួយស្ទីកគ័រខ្មៅមានតែម High Country Stormស្ទីកគ័របែប Off-Road Car បំពាក់នៅលើទ្វាទាំង 2 ផ្ទាំងផ្នែកខាងក្រោយ និងមានកាងបំពាក់លើឃ្លុបផ្នែកដឹងទំនិញខាងក្រោយពណ៌ខ្មៅបែបស្ពត ហើយនឹងមានយ៉ាន់រថយន្ត ជាប្រភេទយ៉ានស្ពតទំហំ 18 អ៊ីង ពណ៌ខ្មៅរលោងស្រិល អមមកជាមួយសេនស័រប្រាប់អំពីសំពាធកងរថយន្តក្នុងកង់នីមួយៗ ព្រមទាំងមានបូមទាំងបួនជាប្រភេទបូមហ្គាស។ អ្វីដែលពិសេសនោះ គឺមានកាម៉េរាក្រោយប្រភេទ Wild-Angle ពណ៌ធម្មជាតិមិនថាពេលយប់ និងមានបន្ទាត់ប្រាប់ពីគន្លងផ្លូវ (Guide-Line) បត់បែនទៅតាមដៃចង្គូត។ 

 

Chevrolet Colorado High Country Storm 2019 មានចង្គូតថ្មី ប្រភេទអេឡិចត្រូនិច (Electronics-Steering) ធូរស្រួលក្នុងពេលបើកយឺត និងតឹងបន្តិចម្តងៗនៅពេលបើកកាន់តែលឿន (Auto Adjust) និងមានកៅអីផ្នែកអ្នកបើកជាប្រភេទកៅអីចុច អាចផ្លាស់ប្តូរបាន 6កម្រិត/កៅអីប្រភេទពូកស្បែក ព្រមទាំងមានម៉ាស៊ីនត្រជាក់ ប្រភេទអូតូម៉ាទិច មានសីតុណ្ហភាពរហូតដល់ 16 អង្សា ហើយនឹងមានអេក្រង់ប្រភេទថាច់ស្គ្រីន ទំហំ 8 អ៊ីង ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ APPLE CAR PLAY និង ANDRIOD AUTO ដែលអាចបញ្ជាបើកកម្មវីធីកំសាន្ត ហៅទូរស័ព្ទ អានសារ សរសេរសារ ផែនទីបានដោយប្រើសម្លេងថែមទៀតផង។

នៅដៃទ្វាកាន់នៃ Chevrolet Colorado High Country Storm 2019 គឺមានស៊ុមកញ្ចក់មើលក្រោយ ត្រូវបានរចនាថ្មីជាមួយនិងពណ៌ខ្មៅបែបស្ពត។ រថយនតនេះភ្ជាប់មកជាមួយនូវប្រព័ន្ធកំណត់ចន្លោះសុវត្ថិភាព (Forward Collision Alert) និងប្រព័ន្ធផ្តល់ដំណឹងពីគន្លងផ្លូវ (Land Departure Warning) ហើយនឹងមានប្រព័ន្ធហ្វ្រាំងស្លន់  ព្រមទាំងមានប្រព័ន្ធទប់លំនឹង និងប្រព័ន្ធបែងចែកហ្វ្រាំងអេឡិចត្រូនិច ប្រព័ន្ធហ្វ្រាំង ABS បានយ៉ាងមានប្រសិទ្ធិភាព។

ចំណែកឯ TrailBlazer Perfect Edition 2019 វិញ ក៏មិនធម្មតាដែរ។ រថយន្តនេះមានម៉ាស៊ីនម៉ាស៊ូតប្រភេទ VGT Turbo Charge Engine 2800CC ដែលផ្តល់នៅកម្លាំងខ្លាំងអស្ចារ្យរហូតដល់ 200 សេះ មានសម្លេងស្ងាត់ល្អបើធៀបនឹងរថយន្តប្រើម៉ាស៊ូតដទៃទៀត និងអាចសន្សំសំចៃប្រេងខ្ពស់ ដោយស៊ីត្រឹមតែ 7.5 លីត្រតែប៉ុណ្ណោះក្នុង 100គីឡូម៉ែត្រ។ កូនសោរជំនាន់ថ្មី អាចបញ្ជាដេរបញ្ឆេះម៉ាស៊ីនអោយម៉ាស៊ីនត្រជាក់ដំណើរការពីចម្ងាយបាន 50ម៉ែត្រ និងអាចបញ្ជាទម្លាក់ ឬតម្លើងកញ្ចក់រថយន្តទាំងបួនផ្ទាំងបានពីចម្ងាយផងដែរ។ 

TrailBlazer Perfect Edition 2019 ចង្កៀងប្រើនៅបច្ចេកវិទ្យាថ្មីបំផុតដែលបំពាក់មកជាមួយមុខងារ បិត និងបើកដោយស្វ័យប្រវត្តិ (Auto Turn-On  and Turn-Off) មុខងារស្វាគមន៍មកកាន់រថយន្ត (Welcome Home) ដែលរំលេចសោភ័ណ្ឌភាពដោយភ្លើងបំភ្លឺពេលថ្ងៃជាខ្សៃ LED (Day-time Running Light) និងកាងមុខ និងកាងក្រោយត្រូវបានរចនាឡើងថ្មីស្រឡាង គឺរចនាជាពិសេសសម្រាប់តែជម្រើសប្រភេទ Perfect Edition នេះតែប៉ុណ្ណោះ ដែលមានលក្ខណៈបែបស្ពត អមដោយសេនស័រប្រាប់ដំណឹងពេលចូលចតចំនួន 4 គ្រាប់ និងពិលកាត់អ័ព្ទនៅផ្នែកកាងមុខ ជាមួយនឹងសេនស័រប្រាប់ដំណឹងពេលចូលចត់ចំនួន 4គ្រាប់នៅផ្នែកកាងខាងក្រោយ។

TrailBlazer Perfect Edition 2019 មានយ៉ាន់រថយន្ត ជាប្រភេទយ៉ានស្ពតទំហំ 18អ៊ីងពណ៌ខ្មៅរលោងស្រិល អមមកជាមួយសេនស័រប្រាប់អំពីសំពាធកងរថយន្តក្នុងកង់នីមួយៗ ដោយបន្ថែមនៅឈុតស៊ុមវ័ន្តកង់ប្រភេទជ័រខ្មៅគ្រើម (Fender-Flare) និងមានភ្ជាប់ជាមួយនឹងកាម៉េរាក្រោយប្រភេទ Wild-Angle ពណ៌ធម្មជាតិមិនថាពេលយប់ និងមានបន្ទាត់ប្រាប់ពីគន្លងផ្លូវ (Guide-Line) បត់បែនទៅតាមដៃចង្គូត។ សម្រាប់ចង្គូតថ្មីប្រភេទអេឡិចត្រូនិច (Electronics-Steering) នេះ មានភាពធូរស្រួលក្នុងពេលបើកយឺត និងតឹងបន្តិចម្តងៗនៅពេលបើកកាន់តែលឿន (Auto Adjust)។ 

នៅផ្នែកខាងក្នុងរបស់ TrailBlazer Perfect Edition 2019 គឺបំពាក់នូវម៉ាស៊ីនត្រជាក់ 3 ជួរប្រភេទអូតូម៉ាទិច មានសីតុណ្ហភាពរហូតដល់ 16 អង្សា និងមានអេក្រង់ប្រភេទថាច់ស្គ្រីន ទំហំ 8 អ៊ីង ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ APPLE CAR PLAY និង ANDRIOD AUTO ដែលអាចបញ្ជាបើកកម្មវីធីកំសាន្ត ហៅទូរស័ព្ទ អានសារ សរសេរសារ ផែនទីបានដោយប្រើសម្លេង ព្រមទាំងមានឌីវីឌី នៅលើពិដានផ្នែកខាងអ្នកដំណើរថែមទៀតផង។ សម្រាប់សុវត្ថិភាព រថយន្តនេះ គឺមានប្រព័ន្ធកំណត់ចន្លោះសុវត្ថិភាព (Forward Collision Alert) និងប្រព័ន្ធផ្តល់ដំណឹងពីគន្លងផ្លូវ (Land Departure Warning) ហើយនឹងមានប្រព័ន្ធហ្វ្រាំងស្លន់ ព្រមទាំងប្រព័ន្ធទប់លំនឹង និងប្រព័ន្ធបែងចែកហ្វ្រាំងអេឡិចត្រូនិចប្រព័ន្ធហ្វ្រាំង ABS ផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន