no-alternative title

Nokia បានចាប់ផ្តើមទាញយកប្រជាប្រិយភាពពីប្រជាជនកម្ពុជា តាមរយៈប្រូម៉ូសិនពិសេសទៅលើ Nokia 6 និង Nokia 6 (2018)

ក្រោយពីបានទទួលជោគជ័យយ៉ាងខ្លាំងទៅលើការលក់ស្មាតហ្វូន Nokia 6.1 Plus កាលពីដើមខែតុលាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Nokia បានចាប់ផ្តើមបង្កើននូវប្រជាប្រិយភាពកាន់តែខ្លាំងថែមទៀតពីប្រជាជនកម្ពុជា តាមរយៈនៃការផ្តល់ជូននូវប្រូម៉ូសិនពិសេសទៅលើ Nokia 6 និង Nokia 6 2018 អបអរនៅក្នុងឱកាសបុណ្យអុំទូក ដែលឈានជិតមកដល់នាពេលដ៏ខ្លីនេះ។ Nokia បានធ្វើការលក់ការបញ្ចុះតម្លៃដ៏ពិសេសនេះសម្រាប់ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ដោយ Nokia 6 គឺមានតម្លៃត្រឹមតែ $199 ប៉ុណ្ណោះ ដែលតម្លៃពីមុនគឺ $229។ រីឯ Nokia 6 (2018) ចុះតម្លៃមកត្រឹមតែ $219 តែប៉ុណ្ណោះ ដែលតម្លៃពីមុនគឺ $249។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា Nokia 6 គឺជាស្មាតហ្វូនដំបូងគេ ដែលបានធ្វើអោយ Nokia មានឈ្មោះបោះសម្លេងសារឡើងវិញ បន្ទាប់ពីផ្តាច់ខ្លួនពី Microsoft។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.5’’ IPS LCD (16:9) ការពារដោយកញ្ចក់  Corning Gorilla Glass អាចបង្ហាញនូវកម្រិតភាពច្បាស់ Full-HD 1080p។ កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ គឺល្មមនឹងប្រើប្រាស់ ដោយសារវាមានថាមពលថ្មទំហំ 3000mAh និងមានរ៉េមទំហំ 3GB ហើយនិងមានអង្គចងចាំទំហំ 32GB និងអាចបន្ថែមកាត microSD បានទំហំ 128GB។ បើទោះបីជា Nokia 6 ដំណើរការលើបន្ទះឈីប Snapdragon 430 មែនប៉ុន្តែក្រុមហ៊ុននេះ បានធ្វើការគិតគូរយ៉ាងខ្លាំងទៅលើល្បឿន និងក្រាហ្វិកកាត ដើម្បីជាការប្រជែងជាមួយនឹងស្មាតហ្វូនចិនដែលមានតម្លៃប្រហែលគ្នា។

ស្មាតហ្វូន Nokia នេះ គឺមានភ្ជាប់នូវ សេវា Google Drive ដែលអាចអោយលោកអ្នកទុកដាក់ឯកសារបានច្រើនផងដែរ។ អ្វីដែលពិសេសគឺ Nokia 6 ប្រើប្រាស់នូវប្រព័ន្ធសំឡេង Dual Speakers ជាមួយនឹង Dolby Atmos ដែលផ្តល់នូវគុណភាពសំលេងពិរោះរណ្តំចិត្ត ហើយអ្នកអាចស្តាប់តាមរយៈរន្ធដោតកាស 3.5mm បានផងដែរ។ Nokia 6 មានកាមេរ៉ាខាងក្រោយទំហំ 16MP មានកម្រិត Aperture f/2 អរមកជាមួយ Dual Tone Flash និងមានកាមេរ៉ាខាងមុខទំហំ 8MP ដែលមានកម្រិត Aperture f/2 ដែលផ្តល់នូវភាពងាយស្រួលក្នុងការថតរូបភាព Selfie និងវីដេអូខល។  ស្មាតហ្វូននេះមានការតរភ្ជាប់ដោយ USB 2.0Wi-Fi, Bluetooth 4.1 និងការទ្រទ្រង់ NFC ផងដែរ។  

សម្រាប់ Nokia 6 (2018) គឺមានភាពខុសប្លែកពីស្មាតហ្វូន Nokia 6 ដំបូង ដែលភ្ជាប់ជាមួយបន្ទះឈីប Snapdragon 430 សម្រាប់ស្មាតហ្វូន Nokia 6 (2018) នេះ មានការពង្រឹងប្រើប្រាស់បន្ទះឈីប Snapdragon 630 2.2GHz octa-core និងមានរ៉េមទំហំ 3GB និងអង្គចងចាំ 32GB។ ចំពោះរូបរាងរបស់ Nokia 6 (2018) គឺមានលក្ខណះសម្បតិ្តមិនមានការផ្លាស់ប្តូរអ្វីច្រើននោះទេ ដោយសារតែស្មាតហ្វូននេះ នៅតែប្រើប្រាស់នូវកាមេរ៉ាខាងក្រោយទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 8MP ដដែល។ គ្រាន់តែមាបបន្ថែមនូវមុខងារ Bothie mode ប៉ុណ្ណោះ ។

អ្វីដែលចាប់អារម្មណ៏នោះគឺ ស្មាតហ្វូន Nokia 6 (2018) នេះ មិនមានភ្ជាប់ជាមួយនឹងប៊ូតុង Home ដូចទៅនឹងម៉ូដែលជំនាន់មុននោះទេ ប្រព័ន្ធស្កេនក្រយ៉ៅដៃ គឺត្រូវផ្លាស់ប្តូរទៅប្រើប្រាស់នៅផ្នែកខាងក្រោយវិញ។ ស្មាតហ្វូននេះ នៅតែបំពាក់ននូវអេក្រង់ទំហំ 5.5 អ៊ីង កម្រិត 16:9 ដដែល តែអាចបង្ហាញរូបភាព និងវីដេអូបានជាមួយកម្រិតភាពច្បាស់ Full HD 1080p។ Nokia 6 (2018) ត្រូវបានតរភ្ជាប់ដោយរន្ធ USB Type C និងមានបំពាក់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន Fast Charging ហើយនិងអាចធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រិត្តិការណ៍ថ្មី Android Pie ថែមទៀតផង៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន