no-alternative title

Huawei Mate20 និង Mate20 Pro ត្រូវបានដាក់សម្ពោធជាផ្លូវការនៅកម្ពុជា នៅក្នុងពិធីជួបជុំពាណិជ្ជករចិននៅសណ្ឋាគារ Rosewood

កាលពីថ្ងៃ 8 ខែវិចិ្ឆកា ឆ្នាំ 2018 ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីជួបជុំពាណិជ្ជករចិនដ៏ធំមួយ ក្នុងពិធីសម្ពោធកំពូលស្មាតហ្វូន Mate20 និង Mate20 Pro នៅសណ្ឋាគារលំដាប់កំពូល Rosewood។  អ្នកចូលរួមក្នុងកម្មវិធីនេះភាគច្រើនសុទ្ធតែជាពាណិជ្ជករចិនដែលគ្រប់គ្រងអាជីវកម្មធំៗ នាយកប្រតិបត្តិ អ្នកគ្រប់គ្រងជាន់ខ្ពស់នៅតាមបណ្តាក្រុមហ៊ុនចិន ឯកឧត្ដម សំ អាង អគ្គនាយក Vattnac Group និងលោកជំទាវ ឈុន លាង ជាប្រធាន Vattanac Group។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការន៍នោះ ភ្ញុៀវទាំងអស់ បានធ្វើតេស្ត៍កំពូលស្មាតហ្វូន Mate20 និង Mate20Pro ជាមួយបទពិសោធន៍ថ្មីបំផុត រីករាយជាមួយការសម្តែងពិសេសៗជាច្រើន ដូចជាការបង្ហាញក្បាច់រាំ LED Laser light ព្រមទាំងការពិសាអាហារពេលល្ងាច។ អតិថិជនដែលចាប់អារម្មណ៍កំពូលស្មាតហ្វូនទាំងពីរម៉ូដែល អាចធ្វើការកម្មង់ទិញទុកមុន នៅបណ្តាហាងដៃគូធំៗដែលមានស្លាកសញ្ញា Huawei ដែលកំពូលស្មាតហ្វូន Huawei Mate20 មានតម្លៃត្រឹមតែ $666 រីឯ Mate20 Pro មានតម្លៃត្រឹមតែ $888  ។

លោក Henry នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុន Huawei បានលើកឡើងថា “ កំពូល ស្មាតហ្វូន Huawei Mate20 និង Mate20 Pro បានធ្វើឲ្យកក្រើកទីផ្សារពិភពលោក និងកម្ពុជាយ៉ាងខ្លាំងដោយមានការកម្មង់ទិញទុកមុនយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការកម្មង់ទិញលើកទីមួយបានអស់មុនកាលកំណត់ក្នុងរយះពេលដ៏ខ្លី។ ទាំងនេះគឺដោយសារតែមានការទទួលស្គាល់ទាំង គុណភាព តម្លៃ ការបង្កើតថ្មី និងបច្ចេកវិទ្យាថ្មីៗដំបូងគេបង្អស់ក្នុងពិភពលោក។ យើងពិតជាអរគុណយ៉ាងខ្លាំងចំពោះអតិថិជនទាំងអស់ក្នុងការគាំទ្រកំពូលស្មាតហ្វូនទាំងពីរម៉ូដែលនេះ។ “

កំពូលស្មាតហ្វូនទាំងពីរ ពិតជាមានលក្ខណះសម្បត្តិពិសេសៗជាច្រើនជាមួយបច្ចេកវិទ្យាឈានមុខគ្មានគូប្រៀប ដែលក្លាយជាជម្រើសល្អបំផុតសម្រាប់មនុស្សទាន់សម័យ។ កំពូលកាម៉េរាបីគ្រាប់របស់ Leica  មានទំហំរហូតដល់ 40 មេហ្គាភិចសែល មានមុខងារថតរូបបែប Ultra-Wide Angle ថតរូបបានផ្ទៃកាន់តែធំជាងមុន លម្អិតហើយច្បាស់ សមត្ថភាពថតជាប់សូម្បីតែវត្ថុតូចៗក្នុងរូបភាព និងថតវីឌីអូច្បាស់ដូចថតភាពយន្ត។ មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូនទាំងពីរនេះ មានបំពាក់ដោយបន្ទះឈីប Kirin 980 7mn ដំបូងគេបង្អស់ក្នុងពិភពលោក ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះ មានល្បឿនលឿន និងសន្សំសំចៃថ្មបានកាន់តែច្រើន ។ រីឯថាមពលថ្មវិញមានរហូតដល់ 4200mAh សាកថ្មបាន 70% ដោយចំណាយត្រឹមតែ 30 នាទី និងប្រើបច្ចេកសាកថ្មដំបូងគេបង្អស់ក្នុងពិភពលោក Reversed wireless charge ដែលអ្នកអាចសាកថ្មជាមួយ   ស្មាតហ្វូនដទៃបានយ៉ាងងាយស្រួល។ 

គួរបញ្ជាក់ផងដែរថា Huawei នៅតែជាក្រុមហ៊ុនកំពូលស្មាតហ្វូនដែលមានកំណើនការលក់ ឈរនៅលំដាប់លេខពីរក្នុងពិភពលោកក្នុងត្រីមាសទី 2 និងទី 3 ក្នុងឆ្នាំ 2018។ លើសពីនេះទៅទៀត Huawei គឺជាម៉ាក របស់ក្រុមហ៊ុនចិនតែមួយគត់តែស្ថិតក្នុងម៉ាកដែលគេឲ្យតម្លៃបំផុត ប្រចាំឆ្នាំ 2018 ដែលមាន តម្លៃម៉ាកមាន តម្លៃ 8.4 ពានលានដុល្លារអាមេរិច ទទួលស្គាល់ដោយ Forbes។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន