no-alternative title

ពេលនេះក្រុមហ៊ុន vivo បានធ្វើការបើកបង្ហាញរូបរាង នឹងបានធ្វើការប្រកាសេចេញតម្លៃរបស់ vivo Y95 ហើយ

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសនៃការមកដល់នៃសមាជិកជំនាន់ថ្មីរបស់ខ្លួនមួយមូឌែលដែលវាត្រូវជាសមាជិកនៃត្រកូលYនោះ គឺម៉ូឌែល vivo Y95 ដែលបានប្រកាសថា នឹងមកដល់នាពេលឆាប់ៗនេះ  ដែលវាមិនទាន់បានបង្ហាញនៅលក្ខណៈសម្បត្តិ និងតម្លៃឲ្យបានជាក់លាក់នៅឡើយទេ ។ នៅថ្ងៃនេះផងដែរក្រុមហ៊ុនទូរសព្ទ័ដៃ vivo និងធ្វើការបង្ហាញចំពោះរូបរាង និងតម្លៃលក់ជាផ្លូវការរបស់ vivo Y95 នេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយទៅកាន់ការរចនាម៉ូដ របស់ vivo Y95 នេះវិញ គឺវាមានរូបសម្បត្តិមិនខុសពីម៉ូឌែលស៊េរីមុនៗប៉ុន្មានទេ ដោយការច្នៃប្រឌិតចំពោះស្មាតហ្វូនមួយនេះនៅតែមានភាពស្រស់ស្អាត និងមើលមកពិតជាមានភាពទាក់ទាញមែនទែនមិនចាញ់ជំនាន់សិស្សច្បងវាឡើយ ។ចំពោះម៉ូឌែល vivo Y95 នេះគឺមាន 2ពណ៍សំរាប់ជ្រើសរើសហើយក៏ជាពណ៍នៃចំណូលថ្មីតែម្ដងសំរាប់ vivo Y95មួយនេះ ជម្រើស 2ពណ៍នោះមានដូចជា Starry Black ( ខ្មៅបែកស្វាយ ) & Aurora Rad ( ស្វាយបែកក្រហម ) ដែលមានលក្ខណៈពណ៍ប្រដេញគ្នាមើលមកពិតជាមានភាពស្រស់ស្អាតមែនទែន។ 

 

ចំណែកឯតួរមានភាពរលោងរាងកោងលក្ខណៈបែប 3D មានផ្ទៃអេក្រង់ធំលាត FullView Display និងមានចំណុចកាមេរាចំកណ្ដាលថ្ងាសព្រាបដូចដំណក់ទឹកដែលមើលមកពិតជាមានភាពសាកសមមែនទែនសំរាប់មិត្តៗយុវវ័យចំពោះម៉ូឌែល vivo Y95 មួយនេះ ។ ផ្ដោតមកមើលផ្នែកកាមេរ៉ាវិញចំពោះកាមេរ៉ាមុខរបស់វាវិញគឺមានទំហំទៅដល់ 20MP ជាទំហំដែលធំជាងគេហើយសំរាប់ស្មាតហ្វូន ត្រកូល Y ដែលវាធ្វើឲ្យកំរិតរូបភាពនៃការថតមានលក្ខណៈកាន់តែច្បាស់ជាងមុន ហើយនិងមានមុខងារពិសេសៗជាច្រើនទៀត ។ចំណែកការមេរាក្រោយមានទំហំ 13+2MP ដោយអាចថតវីដេអូបានដល់ 1080p@30Fps។  មកមើលផ្នែកកំលាំងថ្មវាកើនរហូតដល់កំរិត 4030mah ដែលវាអាចជំនួយដល់លេងFacebook  មើលYou tube លេងហ្គេម កើនបានមួយកំរិតទៀតផងដែរដោយមិនចាំបាច់ព្រួយបារម្ភឆាប់អស់ថ្ម ។ 

 

យើងមកមើលពីតម្លៃរបស់ vivo Y95 នេះដោយក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាសជាផ្លូវការក្នុងតម្លៃ 249$ តែប៉ុណ្ណោះដែលវាជាតម្លៃមួយដែលមានភាពសមរម្យមែនទែនសំរាប់ ម៉ូឌែល vivo Y95 មួយនេះ ហើយសំរាប់ការជាវនិងមានការបន្ថែមជូនកាដូ Bluetooth speaker ដ៏ស្រស់ស្អាតមួយផងដែរ ។ ចំពោះម៉ូឌែល Y95 នេះនៅមិនទាន់បានបញ្ជាក់នៅថ្ងៃមកដល់ជាផ្លូវការនៅឡើយទេ ប៉ុន្តែវានិងអាចមកដល់ក្នុងកំឡុងពេលឆាប់ៗខាងមុខនេះហើយ។ តើអ្នកទាំងអស់គ្នាគិតពិចារណាយ៉ាងម៉េចដែលចំពោះតម្លៃប៉ុណ្ណឹង? ដោយមានភាពធូរថ្លៃសមរម្យហើយថែមទាំងមានគុណសម្បត្តិច្រើនទៀតផង ។ នៅចាំអីទៀតតោះរងចាំការមកដល់នៃសមាជិកចំណូលថ្មី vivo Y95 នេះទាំងអស់គ្នា ។

លក្ខណៈពិសេសបន្ថែមរបស់ vivo Y95 មានដូចជា: 

-អេក្រង់ធំ 6.22-inch HD+(1520x720) Halo FullView Display

-កាមេរ៉ាមុខ 20MP+AI Selfie

-កាមេរ៉ាក្រោយ (13MP + 2MP)

-RAM 4GB+ROM 64GB

-ថាមពលថ្មទំហំធំ 4030mAh Bettery(TYP)

-️Funtouch OS 4.5(Base on Android 8.1 ) 

-មុខងារស្កេនមុខដោះសោរ

-មុខងារស្កេនក្រយៅដៃក្រោយ (Finger Print)

-ដំណើរការម៉ាសុីនដោយ (Qualcomm Snapdragon 439 Octa-Core)

បច្ចេកវិទ្យាAIបន្ថែម៖

-AI Backlight HDR

-AI Game Mode

-AI Face Beauty

-AI Dual Camera

-AR Sticker

-Jovi Smart Scene

-Google Lens

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន