no-alternative title

ថ្ងៃស្អែកនេះ Asus ROG Phone នឹងបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាហើយ តើប្រិយមិត្តទាំងអស់គ្នា មានអារម្មណ៍យ៉ាងណាដែរ?

ស្អែកនេះ យុគសម័យថ្មីនៃការលេងហ្គេមនៅលើស្មាតហ្វូន នឹងចាប់ផ្តើមហើយនៅកម្ពុជា ជាមួយនឹងវត្តមានស្មាតហ្វូនស៊េរីថ្មី ROG Phone ដែលបានត្រៀមខ្លួនជាស្រេច នៅក្នុងការប្រកួតប្រជែងរបស់លោកអ្នក។ ស្មាតហ្វូននេះ ត្រូវបានគេដឹងថា ប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 845 Mobile Platform 2.96GHz និងក្រាហ្វិកកាតប្រភេទ Adreno 630 GPU ដែលអាចចែកចាយនូវល្បឿនកាន់តែខ្លាំង ជាមួយនឹងកាសរប្រើប្រាស់នូវប្រព័ន្ធ GameCool vapor-chamber cooling system នឹងប្រព័ន្ធ AeroActive Cooler សម្រាប់ការបន្ថែមនូវប្រព័ន្ធ cooling boost កាន់តែខ្លាំងក្លាថែមទៀត។ ក្រាហ្វិកកាតនេះ មានកម្លាំងខ្លាំងក្លាជាងមុនដល់ទៅ 30%។ ស្មាតហ្វូន ROG Phone នេះប្រើប្រាស់នូវបច្ចេកវិទ្យា ultrafast wireless connectivity ដែលមានដូចជា Cat 16 LTE និងបច្ចេកវិទ្យា 802.11ad gigabit-class Wi-Fi ចុងក្រោយបំផុតថែមទៀត។

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6-inch AMOLED (2160x1080) auxiliary screen និងមានប្រព័ន្ធសំឡេង quad-speaker system និងប្រព័ន្ធត្រជាក់ cooling system រួមជាមួយនឹងការបន្ថែមនូវថាមពលថ្ម 6000mAh ថែមទៀត។ Mobile Desktop Dock អាចប្រែក្លាយស្មាតហ្វូនលេងហ្គេម ROG Phone ជាមួយនឹងសមត្ថភាពខ្លាំងក្លាក្នុងការភ្ជាប់នូវទៅកាន់អេក្រង់ 4K UHD monitor, Mouse និង Keyboard ស្របពេលដែលលោកអ្នកអាចប្រើប្រាស់នូវស្មាតហ្វូន ROG Phone តាមរយៈខ្សែ gigabit LAN និងការប្រើប្រាស់នូវ S/PDIF output ក្នុងការចែកចាយនូវប្រព័ន្ធសំឡេង 5.1-channel surround-sound system ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីនេះ មានភាពងាយស្រួលក្នុងការគ្រប់គ្រងហ្គេម ហើយវាក៏មានការប្រើប្រាស់នូវ ultrasonic AirTriggers សម្រាប់ការជំនួយដល់ការលេងហ្គេមកាន់តែមានប្រសិទ្ធិភាព ដែលអាចផ្តល់អោយ Gamer រីករាយគ្រប់ពេលវេលា និងគ្រប់ទិកន្លែង។ ស្មាតហ្វូននេះ ប្រើប្រាស់នូវកញ្ចក់ប្រភេទ 2.5D និង 3D curved Corning® Gorilla® glass ជាមួយនឹងការប្រើប្រាស់នូវលោហធាតុស្រោបនៅលើតួទាំងមូល ហើយវាក៏ប្រើប្រាស់ជាមួយនឹងប្រព័ន្ធការពារការជ្រាបទឹកនៅលើស្មាតហ្វូននេះថែមទៀតផង។ ស្មាតហ្វូន ROG Phone នេះ អស្ចារ្យបំផុតសម្រាប់ការលេងហ្គេមដែលលោកអ្នកនឹកស្មានមិនដល់។ 

ស្មាតហ្វូនសម្រាប់លេងហ្គេមកម្រិតខ្ពស់នេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យា AAA ជាមួយនឹងប្រព័ន្ធ GameCool system ផ្តាច់មុខសម្រាប់ផ្តើមនូវ 3D vapor-chamber cooling នៅខាងក្នុង ហើយក៏មានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធ AeroActive Cooler សម្រាប់បង្កើននូវល្បឿនបានយ៉ាងរលូន និងរហ័សផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ប្រើប្រាស់នូវ GameCool ជួយទៅលើភាពត្រជាក់នៅលើម៉ាស៊ីននេះទាំងមូលថែមទៀត។ ស្មាតហ្វូនលេងហ្គេមជំនាន់ខ្ពស់នេះ មានគុណភាពនៃការទស្សនាអស្ចារ្យគ្មានគូប្រៀបនោះទេ។ ស្មាតហ្វូន ROG Phone មានអេក្រង់ប្រភេទ AMOLED display ដែលមានកម្រិត 90Hz refresh rate និងកម្រិត 1ms pixel response time សម្រាប់ការទស្សនាដ៏អស្ចារ្យ។ ជាមួយនឹងអេក្រង់ប្រភេទ HDR visuals និងពណ៌ 108.6% DCI-P3 color gamut ហើយនឹងល្បឿនកម្រិត 10,000:1 contrast ratio នោះ នឹងធ្វើអោយដំណោះរការកាន់តែ Smooth ថែមទៀត៕

ជាមួយនឹងមុខងារនេះ គឺអនុញាតអោយការបញ្ចូលថាមពលថ្មនៅពេលដែលអ្នកកំពុងតែធ្វើការលេងហ្គេម គឺធ្វើឱ្យមានការប៉ះពាល់ទៅដល់ការលេងហ្គេមរបស់អ្នក។ សម្រាប់ស្មាតហ្វូន ROG Phone មានការប្រើប្រាស់នូវមុខងារ landscape-mode gaming ហើយអ្នក ក៏អាចធ្វើការប្រើប្រាស់នូវ l side-mounted custom USB-connector ដែលទ្រទ្រង់ទៅលើ direct charging, HDMI output, gigabit LAN និង headphone ផងដែរ។ សម្រាប់មុខងារ AeroActive Cooler ប្រើប្រាស់ជាមួយនឹងរន្ធដោត side-mounted USB-C port និងរន្ធដោត 3.5mm headphone jack ហើយក៏អាចប្រើប្រាស់ជាមួយនឹង Mobile Desktop Dock និង TwinView Dock ថែមទៀត។

ការលេងហ្គេមនៅលើស្មាតហ្វូន ROG Phone នេះ ផ្តល់នូវប្រព័ន្ធសំឡេងអស្ចារ្យគ្មានគូប្រៀប ហើយវាក៏មានប្រព័ន្ធសំឡេង ultra-powerful front-facing stereo speakers ដែលមានកម្រិត 24-bit/192KHz audio engine ទ្រទ្រង់ទៅលើ Hi-Res Audio files រួមជាមួយនឹងការទ្រទ្រង់នូវ DTS Headphone:X™ ជាមួយនឹងគុណភាពសំឡេងដូចគ្នាទៅនឹងរោងភាពយន្ត ហើយកាន់តែពិសេសជាងនេះទៀតនោះលោកអ្នកនឹងរីករាយជាមួយនឹងសំលេង crystal-clear high-definition audio តាមរយៈ Bluetooth® ថែមទៀត។

ស្មាតហ្វូន ROG Phone នេះ មានការប្រើប្រាស់នូវមុខងារ X Mode ដែលផ្តល់នូវល្បឿនខ្លាំងក្លានៅក្នុងការលេងហ្គេម ជាមួយនឹងការពង្រឹងប្រសិទ្ធិភាពទៅលើមុខងារ AeroActive Coole ថែមទៀត។ X Mode ធ្វើការការពារទៅលើការស៊ីទៅលើថាមពលរ៉េម និងការសន្សំសំចៃថាមពលថ្មកាន់តែច្រើន។ ស្មាតហ្វូន ROG Phone គឺត្រៀមខ្លួនរួចរាល់សម្រាប់ការលេងហ្គេមដ៏អស្ចារ្យដែលអ្នកមិនដែលនឹកស្មានដល់នោះទេ។ ROG Phone ប្រើប្រាស់នូវបច្ចេកវិទ្យា Quick Charge 4.0 fast charging នៅលើថាមពលថ្ម 4000mAh ហើយវាក៏មានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធ ASUS HyperCharge តាមរយៈរន្ធដោត USB-C charger ផងដែរ។ 

ប្រព័ន្ធកាមេរ៉ាភ្លោះ dual-camera system នៅលើស្មាតហ្វូន ROG Phone ប្រើប្រាស់នូវ cutting-edge hardware ក្នុងការថតរូបភាពកាន់តែស្រស់ស្អាត ហើយវាក៏មានការប្រើប្រាស់នូវកាមេរ៉ាខាងក្រោយប្រភេទ Sony® IMX363 ជាមួយនឹងកម្រិតលំងាក 120° wide-angle ។ លោកអ្នកអាចផ្តិតយករូបភាពបានស្រស់ស្អាតបំផុត។ ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា TwinView Dock លោកអ្នកអាចធ្វើការប្រែក្លាយនូវស្មាតហ្វូន ROG Phone ទៅជាឧបករណ៍លេងហ្គេមដែលមានអេក្រង់ភ្លោះ dual-screen console សម្រាប់ការលេងហ្គេម និងការ Live-Stream ថែមទៀត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន