no-alternative title

ស្មាតហ្វូន Huawei Nova3 Lite បានបង្ហាញវត្តមាននៅកម្ពុជា ជាមួយនិងតម្លៃត្រឹមតែជាង $200 ប៉ុណ្ណោះ

ត្រកូល Nova3 Series គឺជាស្មាតហ្វូន Huawei ដែលទទួលបានការគាំទ្រខ្លាំង មានការពេញនិយមបំផុត និងអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកានៅឆ្នាំ 2018។ ឥលូវនេះ Huawei Nova3 Lite ដែលជាសមាជិកថ្មី ក៏បានបង្ហាញមុខមាត់ ជាមួយភាពទាក់ទាញទាំងតម្លៃ ការរចនា និងសមត្ថភាព ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាដែរហើយ។ ក្រុមហ៊ុន Huawei បានអោយដឹងថា Nova3 Lite ធានាថា ដឹងតែឆក់យកបេះដូងអ្នកប្រើប្រាស់ ដែលចូលចិត្តស្មាតហ្វូនលំដាប់ថវិកាតែម្តង! ស្មាតហ្វូននេះមានតម្លៃត្រឹមតែ $259 និងមានលក្ខណះពិសេសៗជាច្រើន។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Huawei Nova3 Lite គឺជាប្រភេទស្មាតហ្វូនមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution លាតកប់គែម ច្បាស់ត្រជាក់ភ្នែក ពេញភ្នែក តួររលើបរលោងចែងចាំង គែមកោងទាក់ទាញ ពណ៌ឆើតឆាយដែលធ្វើឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ក្នុងការបង្ហាញរូបភាពល្អបំផុត។

មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះបំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP+2MP AI Lighting និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP+2MP ដែលអ្នកអាចថតរូបបានច្បាស់ ឡូយ កាលីប ទាន់សម័យ ជាមួយមុខងារ Master AI Photography ស្គាល់បាន 22 ប្លង់ខុសៗគ្នា ដែលរូបភាពតាមប្លង់និមួយៗល្អឥតខ្ចោះ មុខងារ Wide Aperture Mode ដែលកាមេរ៉ាក្រោយទាំងពីរគ្រាប់អាចចាប់យករូបភាពព្រាលផ្ទៃខាងក្រោយដាច់ពីគ្នា ខប់ៗម្តង និងមុខងារ Hand-held Night Mode ថតនៅពេលយប់បានយ៉ាងស្អាតលែងបារម្ភរឿងខ្វះពន្លឺហើយ។

អ្នកចូលចិត្តលេងហ្គេម ដឹងតែលង់ជាមួយ Huawei Nova3 Lite ហើយ ដែលមានអេក្រង់ធំ ធានាម៉ាអែម ល្បឿនគាប់ចិត្តជាមួយនឹង CPU Kirin 710 និង GPU Turbo ដែលអាចបង្កើនថាមពលដំណើរការក្រាហ្វិច និងអាចឲ្យអ្នករីករាយជាមួយការលេងហ្គេមយ៉ាងរលូនដោយមិនរអាក់រអួល។  សមត្ថភាពក្នុងការដំណើរការរបស់ស្មាតហ្វូន Huawei Nova3 កូនពៅនេះ មានអង្គចងចាំ និងអង្គផ្ទុកទន្និន័យដែលមាន RAM ទំហំ 4GB ROM 64GB និងអង្គផ្ទុកទន្និន័យបន្ថែមរហូតដល់  400GB។ រីឯថាមពលថ្មវិញ មានថាមពលថ្មខ្លាំងមហាសាល  4000mAh ដូច្នេះអ្នកលែងបារម្ភការសាកថ្មញឹកញាប់ទៀតហើយ។ រកឯណាបានស្មាតហ្វូនតម្លៃត្រឹមតែ $259 ហើយមានមុខងារឡើងពិសេសៗ កប់ៗជាច្រើនអីចឹងនោះ និងមានជម្រើសពីរពណ៍ទាន់សម័យគឺពណ៍ខ្មៅ ( Midnight Black) និងពណ៍ខៀវ (Sapphire Blue)។ 

អ្នកអាចរកជាវស្មាតហ្វូន Huawei Nova3 Lite នៅគ្រប់ហាងលក់ទូរស័ព្ទដៃគូដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេស ដោយទទួលបានកែវទឹកដ៏ស្រស់ស្អាត ស៊ីម Smart និងគម្រោង Smartធំហ្ម៎ង ឥតគិតៃថ្លៃ ចំណែកឯ nova3 តម្លៃត្រឹមតែ 469$ nova3i តម្លៃត្រឹមតែ 329$ ដោយថែម Bluetooth Speaker ដ៏ស្រស់ស្អាត ស៊ីម Smart និងគម្រោង Smart ធំហ្ម៎ងឥតគិតថ្លៃផងដែរ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន