no-alternative title

ព័ត៌មានថ្មី៖ Nokia 3.1 Plus និង Nokia 5.1 Plus នឹងបង្ហាញខ្លួននៅកម្ពុជាឆាប់ៗនេះហើយ

Nokia 3.1 Plus និង Nokia 5.1 Plus គឺជាស្មាតហ្វូនជំនាន់ថ្មីពីរម៉ូដែលបន្ថែមទៀតរបស់ក្រុមហ៊ុន HMD Global ដែលបានបង្ហាញខ្លួនក្នុងប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ។ នៅថ្ងៃនេះ មានព័ត៌មានថ្មី បញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ គ្រោងនឹងបង្ហាញខ្លួននៅកម្ពុជាឆាប់ៗនេះផងដែរ។   យោងតាមការបញ្ជាញ់ក្រុមហ៊ុន Nokia បានអោយដឹងថា ស្មាតហ្វូន Nokia 3.1 Plus មានអេក្រង់ទំហំ 6 អ៊ីង ហើយអេក្រង់នេះ គឺមានកម្រិតខ្ពស់ជាងមុន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនថ្មីនេះ តហ្វូននេះ មានកាមេរ៉ាភ្លោះដោយមួយគ្រាប់មានទំហំ 13MP និងមួយគ្រាប់ទៀតមានទំហំ 5MP។ សម្រាប់កាមេរ៉ាមុខមានទំហំ 8MP និងដំណើរនៅលើបន្ទះឈីប Helio P22 ភ្ជាប់ជាមួយនឹងរ៉េមទំហំ 3GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ហើយក៏គ្រោងនឹងបង្ហាញខ្លួននៅទីផ្សារអ៊ឺរ៉ុបនៅក្នុងតម្លៃ 179 ផោន។ ស្មាតហ្វូននេះ បំពាក់នូវថាមពលថ្មដល់ទៅ 3,500 mAh ដែលនឹងផ្តល់អោយលោកអ្នកអាចជឿជាក់នៅក្នុងការប្រើប្រាស់ និងអាចលេងហ្គេម ហើយនិងអាចលេងបណ្តាញសង្គមបានកាន់តែយូរជាងមុន។  

រីឯស្មាតហ្វូនស៊េរីថ្មី Nokia 5.1 Plus វិញ គឺមានអេក្រង់ទំហំ 5.9 អ៊ីង មាន Notch ហើយនិងមានកម្រិត HD+ 2.5D ដែលតូចជាង 3.1 Plus។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នូវបន្ទះឈីប Helio P60 ជាមួយនិងមានរ៉េមទំហំ 3GB និងមានអង្គចងចាំទំហំ 32GB គ្រោងនឹងចេញលក់នៅលើទីផ្សារទ្វីបអ៊ឺរ៉ុបជាមួយនឹងតម្លៃ 259 ផោន។ ស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះដោយមួយគ្រាប់មានទំហំ 13MP និងមួយគ្រាប់ទៀតមានទំហំ 5MP។ សម្រាប់កាមេរ៉ាមុខមានទំហំ 8MP ជាមួយនឹងកម្រិត Aperture f/2.2។ ស្មាតហ្វូន Nokia 5.1 Plus មានថាមពលថ្ម 3,060 mAh នឹងសាកបញ្ចូលនូវថាមពលថ្មតាមរយៈ USB-C។ ស្មាតហ្វូនទាំងពីរនេះ នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1 ដែលជាផ្នែកមួយនៃកម្មវិធី Android One។ 

សំរាប់តម្លៃដែលនឹងចេញលក់នៅកម្ពុជា ក្រុមការទស្សនាវដ្តី ពិភពអេឡិចត្រូនិក នឹងបន្តតាមដាន ដើម្បីយកមកបង្ហាញជូនប្រិយមិត្តទាំងអស់អោយបានដឹងនាពេលឆាប់ៗនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន