no-alternative title

តារាភាពយន្តថៃ Bella នឹងមកសំដែងនៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី Bella nova 3 series Live Concert នៅកម្ពុជា

នៅថ្ងៃ 10 ធ្នូ ខាងមុខនេះ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល 1 ជាន់ទី 4 ចាប់ពីម៉ោង 7:00 យប់តទៅ នឹងមានរៀបចំឡើងនូវព្រឹត្តិការណ៍ប្រគំតន្រ្តី Bella nova 3 series Live Concert ដែលនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាសទៀតផង។ ភាពរំភើប សប្បាយៗ និងកាន់តែកក្រើកជាមួយការប្រគំតន្រ្តី Bella nova 3 series Live Concert នេះ គឺនាំជូនលោកអ្នកដោយក្រុមហ៊ុន Huawei ដែលមានការចូលរួមពីកំពូលតារាស្រី ឯកអគ្គរដ្ឋទូតប្រចាំតំបន់ដែលមានបីប្រទេស កម្ពុជា ថៃ ឡាវរបស់ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និងកំពូលតារាចម្រៀង លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង សុវត្ថិមុនីនាគ ផងដែរ។

នៅក្នុងឱកាសសម្ពោធស្មាតហ្វូនត្រកូល nova3 ស៊េរី គឺ nova3 Lite ជាផ្លូវការ ក្រុមហ៊ុន Huawei នឹងរៀបចំព្រឹត្តិការណ៍ដ៏       អស្ចារ្យមិនធ្លាប់មាននេះ ជាជំនួបឯកអគ្គរដ្ឋទូតក្រុមហ៊ុន Huawei កញ្ញា Bella Ranne ជាមួយអ្នកគាំទ្រនៅប្រទេសកម្ពុជា និង អបអរសាទរការលក់ដាច់បំផុតស្មាតហ្វូន nova3 Lite។  លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានលើកឡើងថា “ យើងរៀបចំកម្មវិធីដ៏ពិសេសនេះ ដើម្បីឆ្លើយតបតាមការសន្សារបស់ក្រុមហ៊ុនដែលនឹងអញ្ជើញកញ្ញា Bella មកប្រទេសកម្ពុជាបន្ទាប់ពីការតែងតាំងកញ្ញាជាឯកអគ្គរដ្ឋទូត ការសំនូមពរយ៉ាងខ្លាំងពីអ្នកគាំទ្រ Huawei និងការសម្ពោធស្មាតហ្វូនត្រកូល nova3 ស៊េរី ដែលមានកញ្ញា Bella ជាអ្នកតំណាង។ ”

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថាស្មាតហ្វូន nova3 Lite តម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP  ជាមួយមុខងារ Master AI Photography ស្គាល់បាន 22 ប្លង់ខុសៗគ្នា ដែលរូបភាពតាមប្លង់   និមួយៗល្អឥតខ្ចោះ      មុខងារ Wide Aperture Mode និងមុខងារ Hand-held Night Mode ថតរូបពេលយប់ស្អាតកប់តែម្តង។ ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាល រហូតដល់ 4000mAh។ 

អតិថិជន ឬមិត្តៗយុវវ័យទាំងអស់ អាចមកថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ តេស្ត៍ប្រើ និងទទួលបទពិសោធន៍ថ្មីស្មាតហ្វូនស៊េរីថ្មីបំផុត Huawei nova 3 / nova 3i និង nova 3 lite  ដែលមាន AI ស្មាត កាមេរ៉ាឆ្លាតវៃ 4 គ្រាប់ នៅថ្ងៃ ចន្ទ ទី 10 ធ្នូ 2018 នេះ ចាប់ពីម៉ោង 6 ល្ងាចតទៅ នៅស្ទូឌីយោហង្សមាស HDTV ផ្សារទំនើប AEON MALL Phnom Penh ជាន់ទី4 និងអាចចូលរួមលេងហ្គេម ដើម្បីឈ្នះសំបុត្រចូលរួមទស្សនាក៌ដូចជារង្វាន់ផ្សេងៗទៀតផងដែរ។

លោកអ្នកអាចចូលរួមលេងក្នុងការប្រកួតប្រជែងនៅលើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បីទទួលបានសំបុត្រចូលរួមការប្រគំតន្ត្រីឥតគិតថ្លៃ ដើម្បីមានឱកាសជួបផ្ទាល់ជាមួយ Bella។ មិនតែប៉ុណ្ណោះ អ្នកក៏អាចទៅសាកសួរនៅតាមបណ្តាហាងលក់ទូរស័ព្ទធំៗដែលមានស្លាកសញ្ញា Huawei នៅទីក្រុងភ្នំពេញ ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃផងដែរ ដោយគ្រាន់តែទិញ Huawei nova 3/nova 3i/ nova 3 lite និងធ្វើតាមលក្ខខណ្ឌផ្សេងៗ។ មួយវិញទៀត លោកអ្នក គ្រាន់តែទៅថតរូប ឬសែលហ្វីជាមួយ T-stand ដែលមានរូបកញ្ញា Bella នៅហាង Huawei សាខា Aeon 1 ឬ nojima នៅAeon 1 ឬ ផ្លាកផ្សព្វផ្សាយនានារបស់ Huawei ដែលមានរូបកញ្ញា Bella ហើយបង្ហោះក្នុងគណនី Facebook របស់អ្នកជា Public ជាមួយ #BellanovaConcert សម្រាប់អ្នកដែលមានចំនួន Like ច្រើនជាងគេ នឹងមានឱកាសទៅទទួលកញ្ញា Bella ពីព្រលានយន្តហោះ និងឈ្នះសំបុត្រ VIP ចូលរួមការប្រគំតន្ត្រីថែមទៀតផង។  តើកញ្ញា Bella នឹងមានអ្វីដែលពិសេស និងភ្ញាក់ផ្អើលសម្រាប់ការមកប្រទេសកម្ពុជាលើកនេះ! អីចឹងតាមដានទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.facebook.com/huaweimobilekh/

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន