no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Mate20 គឺជាកំពូលស្មាតហ្វូន ដែលបាននាំមកបទពិសោធន៍ថ្មីនិងអស្ចារ្យបំផុតក្នុងការថតរូប និងវីឌីអូ

Huawei Mate20 គឺជាស្មាតហ្វូនថ្មីមួយ ដែលត្រូវបាគេមើលឃើញថា ជាស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតក្នុងចុងឆ្នាំ 2018 និងទទួលបានការសរសើរមិនដាច់ពីមាត់ ពីគុណភាពនិងបច្ចេកវិទ្យាថ្មីៗ បំផុតក្នុងការផ្តិតយករូបភាព និងការថតវីឌីអូបានល្អឥតខ្ចោះដោយសារតែមានលេចធ្លោជាច្រើន។ កំពូលស្មាតហ្វូននេះ មានបំពាក់ដោយកាមេរ៉ាក្រោយបីគ្រាប់ ដោយសហការជាមួយ Leica ដែលអាចផ្តិតយករូបភាពអស្ចារ្យបំផុតនៅគ្រប់កាលៈទេសៈ គ្រប់ប្លង់ គ្រប់ទីកន្លែង និងពេលវេលា។

no-alternative title

ស្មាតហ្វូនកាមេរ៉ាទីមួយមានទំហំ 16MP កំរិតចាប់ពន្លឺ f2.2 ជាមួយមុខងារ Ultra Wide Angle និង Macro Photography ថតបាន  ផ្ទៃរូបភាពបានកាន់តែធំទោះបីជាស្ថិតក្នុងទីតាំងចង្អៀត ថតបានជិតបំផុតនិងឆ្ងាយបំផុត ដូចរូបភាពឃើញផ្ទាល់និងភ្នែក។ កាមេរ៉ាទីពីរមានទំហំ 12MP កំរិតពន្លឺ f1.8 ជាមួយមុខងារ Wide Angle Lens ថតរូបបានលឿន រូបភាពមានគុណភាពខ្ពស់ និងច្បាស់ ម៉ត់ស្អាតតែម្តង ដោយមិនចាំបាច់កែច្រើន។ កាមេរ៉ាទីបី ទំហំ 8MP កំរិតចាប់ពន្លឺ f2.4 ជាមួយមុខងារ Telephoto lens ដែលអាចថតច្បាស់  សូម្បីតែវត្ថុតូចៗក្នុងផ្ទៃរូបភាព ថតរូបដែលនៅឆ្ងាយ និងអាច zoom បានពីរដង ដោយរក្សាគុណភាពរូបនៅតែច្បាស់ត្រជាក់ភ្នែកដដែល។ កាមេរ៉ាទាំងបី គឺសុទ្ធតែជាប្រភេទកាមេរ៉ា AI ដែលឆ្លាតវៃ ផ្តល់នូវបទពិសោធន៏ក្នុងការថតរូបកាលីបៗ ទាន់សម័យជាច្រើនបែប។

អ្នកក៏អាចរីករាយជាមួយមុខងារ AI Portrait Photography ដ៏ពិសេសដែលអ្នកអាចថតរូបព្រាលខាងក្រោយ Bokeh Lighting effect បួនប្រភេទផ្សេងៗគ្នាពោពេញទៅដោយភាពទាក់ទាញ ប្លែកភ្នែក មុខងារ AI Re-Lighting Effect ដែលអ្នកអាចផ្លាស់ប្តូរ effect រូបភាពដ៏ឆ្លាតវៃតាមប្លង់ផ្សេងៗជាច្រើន និង AI Beauty។ រីឯកាមេរ៉ាមុខមានទំហំ 24MP ជាមួយកំរិតចាប់ពន្លឺ f2.0 ដែលអាចផ្តិតយករូបភាពបានកាន់តែស្រស់ស្អាត  ហើយការថតជាក្រុមអាចចាប់យកទំរង់មុខបានយ៉ាងល្អផងដែរ។  លើសពីនេះទៅទៀត ជាមួយបច្ចេកវិទ្យាថ្មីលើ NPU ភ្លោះ កាមេរ៉ាទាំងបីមានបំពាក់ដោយ Advanced Master AI ដែលមានភាពឈ្លាសវៃអាចកំណត់សម្គាល់វត្ថុ ទេសភាពបានយ៉ាងសំបូរបែប និងចាប់រូបភាពបានស្អាតដូចកាមេរ៉ាអាជីព ដែលកាមេរ៉ាស្មាតហ្វូនដទៃ មិនមានសមត្ថភាពឆ្លាតវៃដូច្នេះ។

ចំណែកឯការថតវីឌីអូវិញ កំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតកំរិត 4K ដែលអាចថត បានវីឌីអូមានគុណភាពខ្ពស់ ថតវីឌីអូដូចថតភាពយន្ត ព្រមទាំងមានមុខងារ AI Cinema Mode និងអ្នកអាចកែពណ៍បែប AI ប្តូរជា background blur និងមានជម្រើសឡូយៗជាច្រើនទៀតដែលអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។ មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះអាចថតវីឌីអូ slow motion កំរិត HD ដល់ទៅ 960fps ទៀតផង។ កំពូលស្មាតហ្វូននេះមានតម្លៃត្រឹមតែ $666 ជាមួយការថែមជញ្ជីងសុខភាព( Body Fat Scale) ឥតគិតថ្លៃ។ អ្នកអាចរកទិញបាននៅគ្រប់ហាងទូរស័ព្ទដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា។

 

no-alternative title
no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម