ដើម្បីចូលរួមអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំសកល 2019 ដែលឈានជិតចូលមកដល់ខាងមុខនេះ ក្រុមហ៊ុន Meizu Cambodia បានប្រកាសផ្តល់ជូននូវប្រូម៉ូសិនថ្មី “ទិញ 1 បាន 2 ” មានន័យថា អតិថិជនដែលទិញស្មាតហ្វូន Meizu ថ្ងៃនេះ មួយគ្រឿង នឹងមានថែមស្មាតហ្វូនមួយគ្រឿងភ្លាមៗ។ កម្មវិធីពិសេសនេះ គឺធ្វើឡើងសម្រាប់ ទូរស័ព្ទ Meizu ម៉ូឌែល M15 និង M15 Plus។ រាល់ការជាវទូរស័ព្ទ M15th មួយគឿង នឹងទទួលបាននូវការថែមជូននូវទូរស័ព្ទម៉ូដែល C9 មួយគ្រឿងភ្លាមៗ។
ក្រុមហ៊ុន Meizu Cambodia បានបញ្ជាក់ថា ការផ្តល់ជូនពិសេសនេះ ធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ 31 ខែធ្នូ 2018 ដូច្នេះសម្រាប់អតិថិជនទាំងអស់ ដែលមានបំណងចង់ជាវស្មាតហ្វូនដែលមានលក្ខណះទំនើបទាន់សម័យនោះ សូមរួសរាន់ឡើង ពីព្រោះថា ស្តុកមានកំណត់។ ស្មាតហ្វូន M15 និង M15 Plus ត្រូវបានក្រុមហ៊ុនបំពាក់នូវកំលាំងម៉ាស៊ីនខ្លាំងមានរ៉េមទំហំ 4GB និង 6GB និងមានអង្គចងចាំទំហំ 64GB ព្រមទាំងបំពាក់នូវកាមេរ៉ា ដែលអាចថតថតច្បាស់ត្រជាក់ភ្នែក។ ជាមួយគ្នានេះ ក្រុមហ៊ុន Meizu Cambodia ក៏មានការបញ្ចុះតម្លៃទៅលើម៉ូដែលផ្សេងៗផងដែរ។ សូមជំរាបថា ទូរស័ព្ទ C9 មានរ៉េមទំហំ 2GB និងមានអង្គចាំទំហំ 16GB។ សំរាប់ព័ត៌មានបន្ថែមអំពីស្មាតហ្វូន C9 សូមទស្សនាវីដេអូខាងក្រោមនេះ៖