no-alternative title

OPPO R17 Pro ស្មាតហ្វូនម៉ូដែលថ្មី ត្រូវបានសម្ពោធជាផ្លូវការនៅកម្ពុជាហើយជាមួយតម្លៃ 699 ដុល្លារ

កាលពីថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2018 នៅសណ្ឋាគារសុខាភ្នំពេញ (Tonle Sap Sky Bar) ក្រុមហ៊ុន OPPO បានប្រារព្ធពិធីសម្ពោធម៉ូដែល R17 Pro របស់ខ្លួន ដែលមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីៗតំណាងឲ្យក្រុមហ៊ុន OPPO ទាំងបីដួង ដូចជាអ្នកនាង ពេជ្រ សោភា លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា។ ក្រៅពីនោះ ក៏នៅមានការអញ្ជើញចូលរួមពីសំណាក់ កញ្ញា ស៊ិន យូប៊ិន  លោក ឆឹម សក្កដា  លោក ហៃ ប៉ោហុង កញ្ញា សាឡាត់ ស្រីឡាង  លោក ហេង វិសាល  និងលោក កែវ សុខផេង ផងដែរ។ ក្រុមហ៊ុន OPPO បានបញ្ជាក់ថា ស្មាតហ្វូន R17 Pro នឹងចាប់ផ្ដើមមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជានាខែដើមធ្នូនេះហើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា សព្វថ្ងៃនេះ OPPO កំពុងទទួលបានការពេញនិយមកាន់តែច្រើនឡើងពីសំណាក់ប្រជាជនកម្ពុជា ក៏ដូចជានៅលើសាកលលោកផងដែរ។ រហូតមកដល់ពេលនេះ មានស្មាតហ្វូនជាច្រើនម៉ូដែលរបស់ OPPO ត្រូវបានផលិតឡើង និងចរាចរលក់ពេញទីផ្សារកម្ពុជា។ OPPO ត្រកូល R ថ្មីនេះ ជាម៉ូដែលស្មាតហ្វូនដែលលក់ដាច់ជាងគេលើពិភពលោក ចាប់តាំងពីម៉ូដែល R9 មកម្ល៉េះ រួចក៏បន្តមកដល់ម៉ូដែល R15 ដែលមានអ្នកនិយមប្រើជាងគេ ព្រោះវាតែងតែជាអ្នកដឹកនាំឈានមុខគេទៅលើ Camera Phone។ ម៉ូដែល OPPO R17 Pro នេះ មានមុខងារដ៏លេចធ្លោជាងគេនោះ គឺការថតរូបច្បាស់ខ្លាំងនៅពេលយប់។ OPPO ផ្ដោតសំខាន់លើអតិថិជនជាយុវវ័យ ដែលពួកគាត់ចូលចិត្តភាពទាន់សម័យ ជាពិសេសចូលចិត្តប្រើប្រាស់ជីវិតនាពេលរាត្រី ដូច្នោះហើយចាំបាច់ណាស់ដែលពួកគាត់ត្រូវការថតរូបឱ្យស្អាតៗនាពេលយប់។ 

ក្រៅពីការថតរូបច្បាស់នៅពេលយប់ R17 Pro មានបំពាក់មកជាមួយនូវប្រព័ន្ធប្រតិបត្តិការ ColorOS 5.2 ដំណើរការដោយ Android 8.1 ហើយថែមទាំងបានវិវត្តពីបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែលប្រើប្រាស់សម្ពាធភ្លើង 5V, 4A និង 20W  មកជា Super VOOC ដោយប្រើប្រាស់នូវសម្ពាធភ្លើង 10V, 5A និង 50W) កាន់តែលឿនជាងមុនផងដែរ ដែលអាចឱ្យអ្នកសាកថ្មបានដល់ទៅ 40% ក្នុងរយៈពេល 10 នាទី។

R17 Pro មានមុខងារសប្បាយៗនិងទាក់ទាញជាច្រើន ដូចជា AR stickers, Lighting Effects, O-moji ជាដើម។ AR stickers និង Lighting Effects អាចឱ្យអ្នកប្រើប្រាស់បន្ថែមនូវ Effects និង Stickers សប្បាយៗ នៅពេលដែលអ្នកថតរូបស៊ែលហ្វី ឬថតរូបធម្មតា ហើយអ្នកប្រើប្រាស់ក៏អាចបង្កើតនូវ O-moji ដោយខ្លួនឯងផងដែរ។  លើសពីនេះទៀត R17 Pro មានការរចនានូវតួខ្លួនបែបប្រដេញពណ៌ (Radiant Mist) ហើយបំពាក់មកជាមួយនូវអេក្រង់ទំហំ 6.4 អ៊ីង ដែលជាអេក្រង់រាងដំណក់ទឹក។ បន្ថែមលើនេះទៀត R17 Pro បានបំពាក់មកជាមួយនូវ RAM ទំហំ 8 GB  និងអង្គចងចាំទំហំ 128 GB ហើយនិងមានការដោះសោរដោយស្គែនក្រយៅដៃលើអេក្រង់ (Hidden Fingerprint Unlock) ទៀតផង។ 

បើនិយាយពីតម្លៃវិញ ម៉ូដែល R17 Pro នេះ ក៏ត្រូវបានប្រកាសលក់ក្នុងតម្លៃ 699 ដុល្លារអាមេរិក ហើយនឹងចាប់ទទួលការកម្មង់ទិញ (Pre-order) ពីថ្ងៃ 02 ដល់ទៅ 07 ខែធ្នូ ឆ្នាំ 2018 នេះ ដែលលោកអ្នកនឹងទទួលបានកាដូ Bluetooth Speaker កាស Bluetooth ដបទឹកក្ដៅ រួមនិង Sim-card លេខពិសេសផងដែរ ហើយក៏នឹងចាប់ផ្ដើមមានលក់លើទីផ្សារកម្ពុជានៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018 នេះ ផងដែរ ព្រមជាមួយកាដូជា កាស Bluetooth និង Sim-card ធម្មតាផងដែរ។ ជាមួយនឹងតម្លៃ និងលក្ខណៈពិសេសៗជាច្រើនបែបនេះហើយ វាប្រាកដជាអាចធ្វើឱ្យលោកអ្នកពិចារណាបានហើយ ថានឹងគួរជ្រើសរើសប្រើទូរស័ព្ទដៃស្មាតហ្វូនត្រកូល R ចុងក្រោយនេះឬយ៉ាងណា។

នាពេលបច្ចុប្បន្ន យើងអាចសង្កេតឃើញថាមានបញ្ហាក្នុងការថតរូបពេលយប់មួយចំនួនកើតមានឡើងលើស្មាតហ្វូនធម្មតា គឺថាខ្លះថតទៅមានសភាពងងឹត ថតមិនច្បាស់ និងថតទៅព្រាលជាដើម។ ប៉ុន្តែចំពោះ OPPO R17 Pro វិញ លោកអ្នកនឹងអស់ក្ដីបារម្ភពីបញ្ហាទាំងនេះហើយ ដោយ OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យានៃកាមេរ៉ាដ៏ឈានមុខដូចជា៖

•      បំពាក់មកជាមួយនូវកាមេរ៉ាក្រោយបីគ្រាប់

•      កាំពន្លឺដ៏វៃឆ្លាត F1.5/F2.4 ៖ កាន់តែភ្លឺ ធ្វើឱ្យយើងថតរូបបានកាន់ច្បាស់ មិនងងឹត

•      ទំហំ Pixel Size ធំ 1.4μm ៖ ទំហំ Sensor Pixel Size កាន់តែធំ ការថតរូបពេលយប់គឺបានកាន់តែច្បាស់

•      បច្ចេកវិទ្យាទប់លំនឹង OIS ៖ អស់ក្តីបារម្ភពីការបាត់បង់លំនឹងក្នុងពេលថតរូបភាព ឬថតវីដេអូ មិនងាយព្រាល

•      Ultra Night Mode ៖ រូបភាពកាន់តែត្រជាក់ភ្នែក

•      Color Mode ៖ ពណ៌នៃរូបភាពកាន់តែស្រស់បំព្រង៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន