no-alternative title

ROLLS-ROYCE CULLINAN ដែលជាកំពូលរថយន្ត SUV ដែលលោកអ្នកទន្ទឹងរង់ចាំបាន មកដល់កម្ពុជាហើយ

ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត Rolls-Royce បានបង្ហាញវត្តមានជាផ្លូវការនូវរថយន្ត SUV ប្រណីតបំផុត ដែលមានឈ្មោះថា Cullinan នៅក្នុងប្រទេសកម្ពុជា ដែលរថយន្តនេះ នឹងមានវត្តមាននៅតាមដងផ្លូវរាជធានីភ្នំពេញ ឬនៅតាមដងផ្លូវជនបទក្នុងប្រទេសកម្ពុជា។ រថយន្ត Cullinan បាននាំមកជាមួយនឹងប្រណីតភាពចុងក្រោយបំផុតសម្រាប់អតិថិជនដែលចូលចិត្តធ្វើដំណើរផ្សងព្រេងទៅកាន់គ្រប់ទិសទី។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានប្រសាសន៍នៅក្នុងពិធីសម្ពោធនេះ លោក Ian Grant នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានថ្លែងថា៖ “រថយន្ត Cullinan នេះ គឺជារថយន្ត Rolls-Royce ដែលមានការរំពឹងចង់ឃើញខ្លាំងជាងគេបំផុតនៅកម្ពុជា ដែលនេះគឺជារថយន្ត SUV មានការពេញនិយមខ្លាំងណាស់។ នៅពេលនេះ អតិថិជនរថយន្ត Rolls-Royce អាចជាវកំពូលរថយន្ត SUV ដែលអាចធ្វើដំណើរដោយរលូនទៅកាន់គ្រប់ទីកន្លែង ប្រកបដោយភាពប្រណីត និងភាពទាក់ទាញ។ គ្រប់ Rolls-Royce Cullinan ទាំងអស់សុទ្ធតែមានលក្ខណៈ Bespoke ហើយប្រើប្រាស់គ្រោងតួ ដែលហៅថា ‘ស្ថាបត្យកម្មប្រណីត’ ដែលជួយឲ្យរថយន្តមានដំណើរការល្អ ផ្ដល់ផាសុកភាព និងប្រណីតភាព ដែលទាំងអស់នេះពុំធ្លាប់ឃើញមានពីមុនមកឡើយសម្រាប់រថយន្តប្រភេទ SUV”។ 

លោក Herfried Hasenoehrl តំណាងក្រុមហ៊ុន HGB Group បានថ្លែងថា៖  “នៅក្នុងងនាមជាភ្នាក់ងារចែកចាយតែមួយគត់សម្រាប់រថយន្ត Rolls-Royce ក្នុងទីផ្សារកម្ពុជា យើងមានក្ដីរំភើបយ៉ាងខ្លាំង និងសូមស្វាគមន៍ការមកដល់នៃម៉ូដែល Cullinan នេះ។ ច្បាស់ណាស់ គឺគ្មានអ្វីសង្ស័យទេ នេះជារថយន្ត SUV របស់ Rolls-Royce ហើយនៅពេលនេះ រថយន្តនេះនឹងក្លាយជាកំពូលរថយន្តសម្រាប់ផ្នែករថយន្ត SUV។ រថយន្តដ៏ពិសេសនេះ កំពុងនាំអតិថិជនថ្មីឲ្យមករករថយន្ត Rolls-Royce ដែលអតិថិជនទាំងនោះឲ្យតម្លៃលើការធ្វើដំណើរផ្សងព្រេង និងសេរីភាពក្នុងការធ្វើដំណើរ”។ 

រថយន្ត Cullinan តួខ្ពស់នេះ មានកម្ពស់ 1,836mm  ជាកម្ពស់ដែលត្រូវបានធ្វើឲ្យលេចធ្លោតាមរយៈអនុបាតរវាងកញ្ចក់ធំ និងផ្ទៃលោហៈរបស់រថយន្តនៅពេលមើលពីចំហៀង។ គំរបថាសកង់ ដែលមានទំហំ 22 អ៊ិញ ជួយបំពេញសម្រស់បន្ថែមដល់រថយន្ត Cullinan ចំណែកឯជម្រៅនៃផ្ទៃខាងរថយន្តវិញ គឺត្រូវបានបែងចែកដោយបន្ទះលោហៈប្រៀបបាននឹងលំពែងរបស់ Saxon ដែលស្ថិតនៅផ្នែកខាងក្រោមទ្វារ ហើយធ្វើឲ្យផ្ទៃខាងរបស់រថយន្តមានភាពហាប់ណែនស្រស់ស្អាត។  នៅផ្នែកខាងក្រោយ ការរចនាសម្រាប់ចង្កៀងក្រោយ មានលក្ខណៈសមញ្ញ ដោយចង្កៀងបញ្ឈរទាំងពីរផ្ទុកនូវអំពូលភ្លើងទាំងអស់ ហើយមានតុបតែងតិចតួចដោយបន្ទះឆ្នូតស្ដើងនៃគ្រឿងមានតម្លៃនៅចំកណ្ដាលចង្កៀងនោះ។ សញ្ញាចុងក្រោយដែលបង្ហាញឲ្យឃើញពីមុខងារសម្រាប់ការប្រើប្រាស់ទូទៅ គឺបំពង់ស៊ីម៉ង និងផ្ទាំងលោហៈនៅបាតរថយន្ត ដែលគ្រឿងបំពាក់ទាំងពីរនេះសុទ្ធតែធ្វើឲ្យគេនឹកឃើញដល់ថាមពល និងសមត្ថភាពរបស់រថយន្ត Cullinan។ 

រថយន្ត Cullinan មានបំពាក់ផ្ទៃខាងក្នុង ដែលមានជម្រើសពីរ។ ប្រភេទកៅអីប្រាំ ដែលអាចផ្ទុកអ្នកដំណើរបីនាក់នៅផ្នែកខាងក្រោយ សមស្របសម្រាប់ក្រុមគ្រួសារប្រជាជនខ្មែរដែលជាអ្នកទទួលជោគជ័យខ្លាំង ។ កៅអីខាងក្រោយបត់ចុះដោយស្វ័យប្រវត្តិ ដោយអាចបត់ទាំងស្រុង ហើយបង្កើតបានជាផ្ទៃរាបស្មើទាំងអស់ ឬបត់ជាបំណែក 2/3 និងចំណែក 1/3 ក៏បាន ដែលមុខងារនេះជួយបង្កើនលទ្ធភាព ប្រើប្រាស់ជាក់ស្ដែងកាន់តែខ្លាំងថែមទៀត។ អ្នកអង្គុយផ្នែកខាងក្រោយ ក៏អាចធ្វើដំណើរជាមួយនឹងវត្ថុដែលមានប្រវែងវែងផងដែរ ឬប្រើប្រាស់ខ្នងកៅអីដែលស្រោបដោយកម្រាលព្រំ ធ្វើជាតុម្ដងម្កាល សម្រាប់ដាក់វត្ថុផ្ទាល់ខ្លួនដែលមានតម្លៃរបស់គេ។  ផ្នែកខាងក្រោយ ឬគូទរថយន្ត មានទំហំចំណុះ 560 លីត្រ ដែលអាចបង្កើនដល់ 600 លីត្រ ប្រសិនបើគេដកធ្នើឥវ៉ាន់ចេញ។ នៅពេលកៅអីខាងក្រោយត្រូវបានបត់ឲ្យរាបស្មើ ដូច្នេះ រថយន្ត Cullinan ផ្ដល់កន្លែងផ្ទុក ដែលមានប្រវែង 2245mm និងមានសមត្ថភាពផ្ទុកចំណុះ 1930 លីត្រ ដែលនេះជាចំណុះមួយធំទូលាយបំផុតផងដែរក្នុងចំណោមរថយន្ត SUV។ 

រថយន្ត Cullinan ប្រភេទកៅអីបួនវិញ មានបំពាក់នូវកៅអីដាច់ដោយឡែក ដែលផ្ដល់នូវប្រណីតភាពខ្ពស់បំផុតក្នុងចំណោមរថយន្ត SUV។ កៅអីខាងក្រោយដាច់ដោយឡែកចំនួនពីរ ត្រូវបានខ័ណ្ឌចែកដោយស្នូកកណ្ដាលផ្នែកខាងក្រោយ ដែលមានបំពាក់ទូរដាក់កែវ ព្រមជាមួយនឹងកែវ និងថូរស្រាវីស្គី កែវស្រាសាំប៉ាញ និងទូទឹកកក ពី Rolls-Royce ។  កៅអីអាចកំណត់បានច្រើនរបៀប ដើម្បីផ្ដល់នូវផាសុកភាពសម្រាប់អ្នកធ្វើដំណើរផ្នែកខាងក្រោយ។ រចនាបថបែបម៉ូតសម្លៀកបំពាក់អាចមើលឃើញនៅក្នុងកាប៊ីនរបស់រថយន្ត ដោយក្នុងនោះ ផ្ទៃខាងលើរបស់មុខតាប្លូតុបតែងដោយស្បែកពណ៌ខ្មៅទាន់សម័យដែលត្រូវបានអភិវឌ្ឍថ្មី ដែលជាស្បែកជាប់មាំ និងធននឹងទឹក ស្រដៀងគ្នានឹងស្បែកដែលប្រើប្រាស់សម្រាប់វ៉ាលី និងកាបូបលំដាប់កំពូលរបស់អ៊ីតាលីដូច្នោះដែរ។ 

ទន្ទឹមនឹងនេះ ពូកក្នុងរថយន្ត Cullinan មានសណ្ឋានស្រស់ស្អាត ដែលបង្ហាញពីគុណភាព និងទឹកដៃជាងរបស់រថយន្ត Rolls-Royce។ ពូកត្រូវបានរចនាឡើងដើម្បីឲ្យត្រូវគ្នានឹងគុណភាពរបស់រថយន្ត Cullinan ហើយពូកទាំងនេះ ត្រូវបានរចនាឡើងស្រដៀងគ្នានឹងក្រចកសេះនាសម័យទំនើប ដែលបញ្ជាក់ឲ្យឃើញពីភាពរឹងមាំនៃកន្លែងអង្គុយ។ ពូកថ្មីទាំងអស់នេះក៏បង្ហាញឲ្យឃើញនូវទឹកដៃកំពូលផ្នែកធ្វើស្បែករបស់ក្រុមហ៊ុនរថយន្ត Rolls-Royce ផងដែរ ហើយបង្អែកកៅអីទាំងមូលត្រូវបានបង្កើតឡើងចេញពីស្បែកតែមួយផ្ទាំង ដើម្បីធ្វើឲ្យមានផ្ទៃរាង 3D។ កញ្ចក់ខ័ណ្ឌចែកកាប៊ីនរថយន្តជួយខ័ណ្ឌចែកអ្នកធ្វើដំណើរពីផ្នែកដាក់ឥវ៉ាន់ ហើយជួយបង្កើនភាពស្ងប់ស្ងាត់បំផុតសម្រាប់រថយន្ត SUV បែបនេះ និងជួយការពារអ្នកធ្វើដំណើរក្នុងរថយន្ត Cullinan ពីការប្រែប្រួលសីតុណ្ហភាព បើទោះបីជាផ្នែកដាក់ឥវ៉ាន់ខាងក្រោយបើកចំហក្ដី។ 

Rolls-Royce Cullinan ជារថយន្តដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើបបំផុតនៅក្នុងពិភពលោក សម្រាប់ប្រភេទរថយន្ត SUV នេះ។ នៅពេលចាប់ផ្ដើមដំណើរការតាមរយៈសោបែប Bespoke រថយន្ត Cullinan នឹងបន្ទាបខ្លួន 40mm ដើម្បីធ្វើឲ្យការចូលទៅក្នុងរថយន្តមានភាពងាយស្រួល។ អ្នកធ្វើដំណើរត្រូវបានស្វាគមន៍ ជាមួយនឹងទ្វារដែលបើកចំហយ៉ាងទូលាយ ហើយបិទទ្វារដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចលើដៃទ្វារប៉ុណ្ណោះ។ ស្ថិតនៅក្នុងកាប៊ីនរថយន្ត អ្នកធ្វើដំណើរក្នុងរថយន្ត Cullinan ទទួលអារម្មណ៍ធូរស្បើយជាមួយនឹងដំបូលកញ្ចក់ប៉ាណូរ៉ាម៉ា ដែលល្អឈានមុខគេ។ ប្រព័ន្ធភ្លេងបែប Bespoke ដែលមានធុងបាស់ចំនួន 18 និងកាណាល់ចំនួន 18 លំដាប់ស្ទូឌីយោ ពូកខ្យល់ និងមានប្រព័ន្ធម៉ាស្សា ក៏ដូចជាតុអាហារពិសេសរបស់ Rolls-Royce សុទ្ធតែឆ្លុះបញ្ចាំងឲ្យឃើញពីប្រណីតភាពនៃផ្ទៃខាងក្នុង។ អ្នកធ្វើដំណើរក្នុងរថយន្ត Cullinan អាចសាកថ្មឧបករណ៍របសខ្លួនតាមរយៈរន្ធ USB ចំនួនប្រាំ ដែលត្រូវបានបំពាក់យ៉ាងយកចិត្តទុកដាក់នៅក្នុងកាប៊ីនរថយន្ត ចំណែកឯទូរស័ព្ទអាចសាកថ្មដោយឥតខ្សែនៅផ្នែកខាងមុខរបស់កាប៊ីន។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន