no-alternative title

ជាវទូរស័ព្ទ Nokia ចេកម៉ូដែល 8110! សូមកុំភ្លេចពិនិត្យតែម ឬ Sticker របស់ក្រុមហ៊ុន KTH នៅលើទូរស័ព្ទ!

បន្ទាប់ពីក្រុមហ៊ុន HMD Global បានប្រកាសលក់ជាផ្លូវការនូវទូរស័ព្ទ Nokia 8110 ដែលត្រូវបានស្គាល់ជាទូទៅថាជា Nokia ចេក នៅតាមបណ្ដាហាងលក់ទូរស័ព្ទនានា នៅក្នុងប្រទេសកម្ពុជា កាលពីខែមិថុណាកន្លងទៅនេះ មានក្រុមហ៊ុន មួយចំនួនបានកូពីចម្លងរូបរាង ម៉ូដែលចេកនេះ ហើយក៏នឹងមានចេញលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាយើងដូចគ្នាដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ក្រុមហ៊ុន Nokia បានបញ្ជាក់អោយដឹងថា សម្រាប់អតិថិជនទាំងអស់ ដែលមានបំណងជាវទូរស័ព្ទ Nokia ចេកម៉ូដែល Nokia 8110 នេះ មុននឹងជាវ សូមកុំភ្លេចពិនិត្យតែម ឬ  Sticker របស់ក្រុមហ៊ុន KTH នៅលើទូរស័ព្ទអោយសោះ។ វត្តមានរបស់ Nokia ចេកម៉ូដែល Nokia 8110 នេះ នៅកម្ពុជាសព្វថ្ងៃនេះ គឺមានតម្លៃត្រឹមតែ 69 ដុល្លារតែប៉ុណ្ណោះ។ 

រូបរាងទូរស័ព្ទ Nokia 8110 មានរចនាបថកោង ងាយស្រួលដាក់ក្នុងហោប៉ៅ។ Nokia 8110 ភ្ជាប់មកជាមួយនូវភាពប៉ិនប្រសប់ដែលអ្នករំពឹងពីទូរស័ព្ទ Nokia និងផ្តល់នូវភាពរឹងមាំ ជឿជាក់ជាស្តង់ដារ។ Nokia 8110 ផ្តល់នូវការហៅទូរស័ព្ទ VoLTE ច្បាស់លាស់ ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់បានទូរស័ព្ទប៊ូតុងដែលបំពាក់ដោយប្រព័ន្ធ 4G នៅក្នុងដៃ។ មានអេក្រង់ 2.4 អ៊ីង នេះអាចប្រើប្រាស់បានស៊ីម 2 ជាមួយអង្គផ្ទុកទិន្នន័យ 512MB និងអាចបន្ថែមអង្គចងចាំបានរហូតដល់ 64GB ជាមួយទំហំកាមេរ៉ា 2 មេហ្គាភិសែល ដែលមានថាមពលថ្មកាន់បានដល់ទៅ 20 ម៉ោង និងនិយាយទូរស័ព្ទបានរហូតដល់ទៅ 8 ម៉ោង។

លើសពីនេះទៅទៀត ទូរស័ព្ទ Nokia 8110 មានលក្ខណៈលើសពីទូរស័ព្ទប៊ូតុងធម្មតានោះគឺ ការចូលប្រើកម្មវិធី(Kai store) ដែលមានកម្មវិធីពេញនិយមដូចជា ជំនួយការGoogle (Google Assistant) Google Search ផែនទីរបស់ Google (Google Maps) និង Facebook បន្ថែមពីនេះ អាចផ្ញើនិងទទួលអ៊ីម៉ែលឬContact និង Calendarដែលបានsyncជាមួយ Gmail និង Outlook.com។ ជាមួយទូរស័ព្ទ Nokia 8110 លោកអ្នកអាចធ្វើការ share hotspot តាមបណ្តាញអ៊ីនធឺណិតពីទូរស័ព្ទមួយទៀតបានយ៉ាងស្រួលដោយគ្មានបញ្ហា។ អ្វីដែលធ្វើឲ្យ Nokia 8110 កាន់តែអស្ចារ្យនោះគឺ លក្ខណៈពិសេសរបស់ Qualcomm® 205 Mobile Platform ដែលដំណើរការបានយ៉ាងរលូនសម្រាប់ទូរស័ព្ទលំដាប់នេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន