no-alternative title

HP Ink-Tank 315 ម៉ាស៊ីនព្រីនរូបភាព All-in-One មានសមត្ថភាពខ្ពស់អាចបំពេញការងារយ៉ាងសម្បូរបែប

HP Ink Tank 315 គឺជាម៉ាស៊ីនព្រីនជំនាន់ថ្មី ដែលងាយស្រួលក្នុងការប្រើប្រាស់ មានសមត្ថភាពអាចព្រីនបានចំនួនក្រដាសច្រើន ជាមួយនឹងការសន្សំសំចៃជាទីបំផុតទៅលើការព្រីន ហើយថែមទាំងមានប្រព័ន្ធការពារ ការខាតទឹកថ្នាំ Ink ថែមទៀតផង។ ម៉ាស៊ីនព្រីននេះ អាចធ្វើការព្រីនបានក្រដាសចំនួន 8000 សន្លឹកសម្រាប់ពណ៌កូល័រ ស្របពេលព្រីនក្រដាសសខ្មៅ គឺមានចំនួន 6000 សន្លឹក ហើយវក៏មានគុណភាពល្អបំផុត។ ម៉ាស៊ីនព្រីន HP Ink Tank 315 នេះអាចធ្វើការព្រីនបានច្រើនសន្លឹករាប់ពាន់ទំព័រជាមួយនឹងប្រព័ន្ធការពារទឹកថ្នាំ Ink កម្រិតខ្ពស់បំផុត។ សម្រាប់ទឹកថ្នាំដែលព្រីននេះ គឺមានការសន្សំសំចៃខ្ពស់បំផុតជាមួយនឹងប្រព័ន្ធ Ink Tank System នេះ។ 

ម៉ាស៊ីនព្រីន HP Ink Tank 315 នេះ មានសមត្ថភាពនៅក្នុងព្រីនបានលឿន ហើយអាចធ្វើការព្រីនទៅលើ Brochures, Flyers រូបភាព និងឯកសារជាច្រើនទៀត ដែលគុណភាពពិតជាអស្ចារ្យស្រស់ស្អាតបំផុត។ ម៉ាស៊ីនព្រីននេះ គឺបំពាក់នូវមុខងារជាច្រើនដែលអ្នកត្រូវការសម្រាប់ការងាររបស់អ្នក ហើយវាអាចប្រើប្រាស់នូវមុខងារជាច្រើនទៀតដូចជាការកូពី និងការស្កេនបានយ៉ាងងាយស្រួល។

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាស៊ីនព្រីន HP Ink Tank 315 នេះ អាចធ្វើការព្រីន កូពី និងស្កេន ហើយវាអាចធ្វើការព្រីនបានដល់ទៅ 1000 សន្លឹកជាមួយនឹងបច្ចេកវិទ្យា HP Thermal Inkjet ថែមទៀត។ ម៉ាស៊ីនព្រីននេះ ក៏មានអេក្រង់ 7 segment icon LCD Display។ វាភ្ជាប់ជាមួយនឹងដបទឹកថ្នាំពណ៌ 3 ដប និងដបថ្នាំខ្មៅមួយដប។ សម្រាប់ការតភ្ជាប់គឺតាមរយៈរន្ធដោត 1 Hi-Speed USB 2.0 ហើយវាអាចប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Windows និង macOS បាន។ យ៉ាងណាមិញ ម៉ាស៊ីនព្រីននេះមិនទ្រទ្រង់នូវបច្ចេកវិទ្យា Mobile Print  តាមទូរស័ព្ទនៅឡើយទេ។

ម៉ាស៊ីនព្រីន HP Ink Tank 315 នេះ អាចធ្វើការព្រីននៅក្នុងកម្រិត  1200x1200dpi ហើយវាអាចធ្វើការស្កេនដោយភ្ជាប់ជាមួយនឹងកម្មវិធី HP Photosmart Software ថែមទៀត។ ម៉ាស៊ីននេះប្រើប្រាស់នូវថាមពលភ្លើងពី 100 ទៅ 240 VAC ជាមួយនឹងបច្ចេកវិទ្យា ENERGY STAR®  ថែមទៀត។ វាមានវិមាត្រ 525x310x158mm  និងទម្ងន់ត្រឹមតែ 4.67 kg តែប៉ុណ្ណោះ។ សរុបមក ប្រសិនបើអ្នកកំពុងតែស្វែងរកនូវម៉ាស៊ីនព្រីនដែលអាចធ្វើការងារបានច្រើន All-in-One នោះ អ្នកគួរតែជ្រើសរើសយកម៉ាស៊ីនព្រីន HP Ink Tank 315 នេះ ភ្លាមទៅដែលជាជម្រើសល្អបំផុតក្នុងការប្រើប្រាស់នោះ៕

លក្ខណៈពិសេសរបស់ម៉ាស៊ីនព្រីន HP Ink Tank 315 នេះគឺ៖

•ងាយស្រួលក្នុងការចាក់បំពេញទឹកនៅក្នុងប្រព័ន្ធទឹកថ្នាំ Ink Tank System 

•ងាយស្រួលក្នុងការគ្រប់គ្រងទៅលើកម្រិតទឹកថ្នាំ និងការផ្លាស់ប្តូរនូវទឹកថ្នាំ Original HP ink  នៅពេលដែលអ្នកត្រូវការ

•ទឹកថ្នាំដែលអាចមើលឃើញអនុញ្ញាតឱ្យអ្នកធ្វើការព្រីនដោយភាពជឿជាក់ជាទីបំផុត

 

អាចរកជាវបាននៅក្រុមហ៊ុន៖ Tem Sokhorn Construction & Engineering លេខទូរស័ព្ទ៖ 061 928 905/087 86 22 77 ​/097 272 5678

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន