no-alternative title

ក្រុមហ៊ុន សាមសុង បើកវគ្គបណ្តុះបណ្តាលជំនាញជួសជុល និងតំឡើងម៉ាស៊ីនត្រជាក់ ដល់សិក្ខាកាមចំនួន 350 នាក់មកពី 6 ខេត្តក្រុង

ដើម្បីការកសាងនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនសាមសុង នៅថ្ងៃនេះទី 11 ខែធ្នូនេះ ក្រុមហ៊ុន សាមសុង បាន បើកវគ្គបណ្តុះបណ្តាលជំនាញជួសជុលនិងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេល 17 ថ្ងៃ គឺចាប់ពីថ្ងៃទី 11 ខែធ្នូ រហូតដល់ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2018 នេះ ដែលមានការចូលរួមពីសិក្ខាកាមជំនាញចំនួន 350 នាក់មកពី 6 ខេត្តក្រុងផ្សេងៗគ្នា រួមមានដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ។ 

កម្មវិធីបណ្តុះបណ្តាលជំនាញជួសជុល និងតំឡើងម៉ាស៊ីនត្រជាក់ ដែលមានរយៈពេលដល់ទៅ 17 ថ្ងៃនេះ គឺមានការបង្ហាញ និងការរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងជាមួយនឹងសម្ភារៈគ្រឿងអេឡិចត្រូនិចរបស់ សាមសុង ដែលបង្ហាត់បង្ហាញដោយគ្រូជំនាញរបស់ក្រុមហ៊ុន សាមសុង ផ្ទាល់តែម្តង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

វគ្គបណ្តុះបណ្តាលជំនាញនេះមានគោលដៅធំៗសំខាន់ចំនួន 3 គឺ៖

1. ការបណ្តុះបណ្តាលអំពីជំនាញទៅលើការតម្លើងម៉ាស៊ីនត្រជាក់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាមួយនឹងទំនុកចិត្តខ្ពស់បំផុតសម្រាប់អតិថិជន

2. ការកសាងនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិចរបស់ក្រុមហ៊ុនសាមសុងដែលផ្តល់នូវភាពងាយស្រួលក្នុងការតម្លើង និងជួសជុល

3. ការពង្រឹងបន្ថែមទៅលើចំណេះដឹងថ្មីៗកាន់តែទូលំទូលាយ និងជំនាញកម្រិតខ្ពស់សម្រាប់ការតម្លើងទៅលើម៉ាស៊ីនត្រជាក់សាមសុង


ដូចនេះ ក្រោយបញ្ចប់នូវវគ្គបណ្តុះបណ្តាលទៅលើជំនាញគ្រឿងអេឡិចត្រូនិចនេះ សិក្ខាកាមដែលចូលរួមនឹងទទួលបាននូវចំណេះដឹងយ៉ាងច្រើនដែលជួយពួកគេកាន់តែមានភាពងាយស្រួលនៅក្នុងការផ្តល់នូវសេវាកម្ម គុណភាពរហ័សល្អបំផុត និងភាពជឿជាក់ខ្ពស់បំផុតសម្រាប់អតិថិជនរបស់សាមសុង។ 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនដែលឈានមុខគេនៅលើពិភពលោក ផ្នែកបច្ចេកវិទ្យា ដោយបានផ្តល់នូវរបកគំហើញថ្មីៗ សម្រាប់ជួយអោយការរស់នៅរបស់មនុស្សកាន់តែស៊ីវិល័យ និងប្រកបដោយភាពងាយស្រួលបំផុត។ តាមរយៈរបកគំហើញថ្មីៗ ឥតឈប់ឈររបស់ក្រុមហ៊ុន សាមសុង យើងឃើញមានការវិវត្តន៍កាន់តែប្រសើរឡើង ទៅលើផលិតផលគ្រឿងអេឡិចត្រូនិចទំនើបៗ ជាច្រើនដូចជា ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ប្រើប្រាស់នៅផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE និងដំណោះស្រាយជាច្រើនទៀតនៅក្នុងវិស័យឧស្សាហកម្មព័ត៌មានបច្ចេកវិទ្យា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន