no-alternative title

កញ្ញា Bella រួមជាមួយនឹងកំពូលតារាចម្រៀងកម្ពុជាបួនដួង បានធ្វើអោយឆាកតន្ត្រីរបស់ Huawei កាន់តែលកក្រើក

កាលពីថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018 ក្រុមហ៊ុន Huawei បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យនិងវិសេសវិសាលបំផុតនេះឡើង ដើម្បីអបអរសាទរការសម្ពោធស្មាតហ្វូន Huawei nova3 Lite ជាផ្លូវការក្នុងប្រទេសកម្ពុជា ដែលជាស្មាតហ្វូនដែលលក់ដាច់បំផុតប្រចាំឆ្នាំ និងរីករាយទិវាសិទ្ធមនុស្ស។ កម្មវិធីនេះ មានការចូលរួមយ៉ាងច្រើនកុះករ ជាពិសេសមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ម្ចាស់ហាងទូរស័ព្ទជាដៃគូ ដៃគូសហការនៅតាមបណ្តាក្រុមហ៊ុននានា។

នៅលើឆាកតន្ត្រីដ៍ទំនើបជាមួយភ្លើងពណ៍ចំរុះ លាយឡំនិងសម្រែកហ៊ូរកញ្ជៀវ និងសម្លេងទះដៃយ៉ាងកងរំពង់ ជាមួយស្នាមញញឹម និងក្តីរំភើបរីករាយ បានកើតឡើងនៅក្នុងការប្រគំតន្រ្តី Bella nova 3 series Live Concert ដោយបាននាំមកជូនជាពិសេសដោយក្រុមហ៊ុន Huawei ដែលជាជំនួបជាមួយកំពូលតារាសម្តែងល្បីកញ្ញា Bella តារាថតផ្សព្វផ្សាយ Huawei nova3 series កំពូលតារាចម្រៀង លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង សុវត្ថិមុនីនាគ បានចូលរួមអង្រួនការប្រគំតន្ត្រីឲ្យកក្រើក នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល 1 ជាន់ទី 4 ព្រមទាំងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កញ្ញា Bella បានស្វាគមន៍អ្នកគាំទ្រជាមួយស្នាមញញឹម និងទឹកមុខស្រស់ស្រាយ រួសរាយរាក់ទាក់ ជាមួយនឹងបានបកស្រាយបទចម្រៀងពីរបទយ៉ាងពិរោះ។ កញ្ញាក៏បានបង្ហាញពីចំណាប់អារម្មណ៍ថា កញ្ញាពិតជានឹកអ្នកគាំទ្រនៅប្រទេសកម្ពុជាខ្លាំងណាស់ និងពិតជារីករាយដែលបានមកប្រទេសកម្ពុជាជាថ្មីម្តងទៀត ដោយមានការអញ្ជើញពីក្រុមហ៊ុន Huawei ។ ក្រៅពីការបកស្រាយបទចម្រៀង កញ្ញាក៏បានបង្ហាញពីទឹកមុខដ៏ក្រមិចក្រមើមផ្ទាល់ ដូចទៅនិងវីឌីអូផ្សព្វផ្សាយពាណិជ្ជកម្ម Huawei nova3 និង nova3i របស់កញ្ញា និងការលេងហ្គេមសប្បាយៗជាមួយអ្នកគាំទ្រនៅលើឆាកផងដែរ។ 

លើសពីនេះទៅទៀត វត្តមានក្នុងការចូលរួមរបស់លោកនីកូ កញ្ញាសុខស្រីនាង សុវត្ថិមុនីវណ្ណ និង សុវត្ថិមុនីនាគ ក្នុងឈុតសម្លៀកបំពាក់ពណ៍ក្រហមព្រមគ្នា ក៏បានធ្វើឲ្យការប្រគំតន្ត្រីកាន់តែជក់ចិត្ត និងរីករាយកាន់តែខ្លាំងជាមួយការបទស្រាយបទចម្រៀងពិរោះៗ ព្រមទាំងក្បាច់រាំពិសេសៗ គួរឲ្យចាប់អារម្មណ៍ដែលធ្វើឲ្យការប្រគំតន្ត្រីកាន់តែរស់រវើក។ នៅចុងកម្មវិធី កំពូលតារាចម្រៀងទាំងបួនដួង បានបកស្រាយរួមបទចម្រៀងរួមគ្នាជាចង្វាក់ប្រពៃណីខ្មែរ រីឯកញ្ញា  Bella ក៏បានរាំយ៉ាងសមសួន គួរឲ្យទាក់ទាញផងដែរ។ ក្រៅពីនេះយើងក៏មានការលេងហ្គេមសប្បាយៗជាច្រើនដើម្បីឈ្នះរង្វាន់ជាច្រើនទាំងមុនកម្មវីធី និងក្នុងកម្មវិធី។ មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏បានធ្វើតេស្តស្មាតហ្វូន nova3 series ជាមួយបទពិសោធន៏ក្នុងការថតរូបម៉ាឡូយ និង  សែលហ្វីម៉ាកប់។

គួរបញ្ជាក់ផងដែរថាស្មាតហ្វូន nova3 Lite បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុត ដែលមានតម្លៃត្រឹមតែ $259 ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349x1080px High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP+2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP+2MP ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាលរហូតដល់ 4000mAh។ 

ប្រសិនបើអ្នកខកខានមិនបានទៅទស្សនា ឬទស្សនាការផ្សាយផ្ទាល់ អ្នកអាចទស្សនាតាម៖

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន